មិនចង់ជឿ! ស្ងាត់ៗ ចំណងស្នេហ៍ សុខ សោម៉ាវត្តី និង លី វ៉ាហេដ ដើរដល់ផ្លូវបំបែកហើយ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វាជារឿងមួយដ៏ភ្ញាក់ផ្អើលមួយ ខណៈថ្មីៗនេះ មានការទម្លាយឱ្យដឹងថា ចំណងស្នេហ៍អ្នកមេម៉ាយសាច់សខ្ចី សុខ សោម៉ាវត្តី និងកំលោះសង្ហាជាកីឡាករបាល់ទាត់ លី វ៉ាហេដ ពិតជាបានដើរដល់ផ្លូវបំបែកហើយនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមកទំនាក់ទំនងស្នេហាដ៏ជ្រាលជ្រៅរវាងតារាសម្ដែងសាច់សខ្ចី សុខ សោម៉ាវត្តី និងកីឡាករបាល់ទាត់ លី វ៉ាហេដ ត្រូវបានមនុស្សម្នារជាច្រើនដឹងតាមរយៈការបង្ហោះរូបភាពស្និតស្នាល និងភាសាផ្អែមល្ហែមជាមួយគ្នានៅលើបណ្ដាញសង្គម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណាមួយរយៈប៉ុន្មានខែចុងក្រោយនេះ គេឧស្សាហ៍សង្កេតឃើញអ្នកមេម៉ាយកូនមួយរូបនេះ តែងតែបង្ហាញពីភាព​ស្រងូតស្រងាត់ ​និងតែងតែដើរហើរមាត់ស្ទឹងតែម្នាក់ៗឯង និងមិនដែលឃើញកៀកកើយដៃបុរសសង្ហា លី វ៉ាហេដ ទៀតឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេលជាមួយគ្នាដែរនោះ ក៏មាន​ចចាមអារ៉ាម​មួយចំនួនបាននិយាយថា ចំណងស្នេហ៍របស់អ្នកទាំងពីរប្រហែលជាដើរដល់ផ្លូវបំបែក។ ប៉ុន្តែដំណឹងនេះ មិនត្រូវបានចាប់អារម្មណ៍ច្រើនឡើយ ហើយក៏បានស្ងប់ស្ងាត់ទៅវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក រឿងរ៉ាវស្នេហារបស់ សុខ សោម៉ាវត្តី និងកំលោះ លី វ៉ាហេដ បានផ្ទុះឡើងសារជាថ្មីម្ដងទៀត បន្ទាប់ពីមានការអះអាងពីប្រភពជិតស្និតថា ពេលនេះទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ(សុខ សោម៉ាវត្តី និងលី វ៉ាហេដ) ពិតជាដើរដល់ផ្លូវបំបែកមែន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក ប្រភពស្និតស្នាលនឹង សុខ សោម៉ាវត្តី បាននិយាយដោយសុំមិនបញ្ចេញឈ្មោះថា ដំណឹងចចាមអារ៉ាមរឿងពិធីការិនីមេម៉ាយកូន សុខ សោម៉ាវត្តី និងកីឡាករខ្សែការពារ លី វ៉ាហេដ ប្រេះឆាស្នេហ៍នោះ គឺជាការពិត ហើយពេលនេះពួកគេមិនមែនជាសង្សារនឹងគ្នាទៀតនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះជាយ៉ាងណា ប្រភពដដែលមិនប្រាប់ពីរឿងរ៉ាវដែលនាំឲ្យ គូស្នេហ៍ដ៏ស្អិតល្មួតមួយគូនេះបញ្ចប់ស្នេហ៍កណ្ដាលទីនោះឡើយ។ ដូចគ្នាពាក់ព័ន្ធនឹងករណីនេះ យើង ក៏មិនអាចសុំការបញ្ជាក់ពីសាមីខ្លួនទាំងពីរនោះដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គួររំលឹកថាសុខ សោម៉ាវត្តី បានរៀបការកាលពីឆ្នាំ២០១២ ដោយបន្សល់ចំណងដៃកូនស្រីម្នាក់។ បន្ទាប់ពីចែកផ្លូវគ្នាជាមួយអតីតស្វាមី ពិធីការិនី សុខ សោម៉ាវត្តី ក៏បានជួបស្នេហ៍ជាមួយកំលោះសង្ហាជាកីឡាបាល់ទាត់ លី វ៉ាហេដ និងបានកាន់ដៃគ្នាយ៉ាងស្អិតល្មួតជាច្រើនឆ្នាំ និងធ្លាប់បង្ហើបពីគម្រោងដឹកដៃគ្នាចូលរោងការផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment