យំ​បាត់​! ប្រពន្ធ​ឡាយ​លែ​,​ង​លះ​, Admin​ជីងចក់ ខូចចិត្ត​ស្ទើរ​ប្រេះ​ទ្រូង ចង់​បញ្ច,ប់​ជីវិត ហើយ​បង្ហាញ​អារម្មណ៍​ពិត​ថា​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ការសន្យា នៅ​យប់​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២២ អ្នកនាង ផល្លា បាន​ឡាយ​វីដេអូ បង្ហាញ​លិខិត​លែងលះ​ជាមួយ​Admin​ជីងចក់ ដោយ​ដាក់​ចំណងជើង​ថា «​ច្បាស់​ច្បាស់​គ្រប់យ៉ាង​នៅក្នុង​ថ្ងៃនេះ នេះ​គ្រាន់​ទេ​មួយ​ជ្រុង​ទេ មាន​ជាច្រើន​ជ្រុង​ទៀត​គ្រាន់តែ​ខ្ញុំ​មិន​ហែក​មនុស្ស​ដែល​ធ្លាប់​ជា​ប្ដី​ទេ បញ្ចប់​ត្រឹមនឹង​បាន​ហើយ good bye lucky na !!!!»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​ការ​ឡាយ​នោះ អ្នកនាង ផល្លា បាន​និយាយ​រៀបរាប់ រឿងរ៉ាវ​ជាច្រើន តាំងពី​ស្គាល់គ្នា​ជាមួយ Admin​ជីងចក់ ដំបូង រហូតដល់​ពេលនេះ និង​បញ្ជាក់​ថា ខ្លួន​ឡាយ បកស្រាយ​ជា​សាធារណៈ​នេះ ដើម្បី​ឲ្យ​បងប្អូន​យល់​ពី​មូលហេតុ ដែល​ខ្លួន​សម្រេច​លែងលះ ដោយសារ អស់​ការ​អត់ធ្មត់​បន្ត​ដំណើរ​ជីវិត​ជាមួយនឹង ជីងចក់ ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ អ្នកនាង បាន​បញ្ជាក់​ថា Admin​ជីងចក់ មិនមែន​ជា​ស្វាមី​ខ្លួន​ទៀត​ទេ អញ្ចឹង​ចង់ ឆាត ទៅ​ស្រី​ណា , ចង់​ធ្វើ​អ្វី ដែល​សង្គម​មិន​ទទួលស្គាល់​បែប​ណា​ទៀត ក៏​មិន​ប៉ះពាល់​ជាមួយ​ខ្លួន​នោះដែរ។ ចាប់ពី​ថ្ងៃនេះ​តទៅ អ្នកនាង លែងមាន​ទំនាក់ទំនង​ជាមួយ​បុគ្គល​ម្នាក់នេះ​ទៀតហើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយ​អ្នកនាង ផល្លា ឡាយ​ចប់ នៅ​យប់​ថ្ងៃ​ដដែល​នោះ អ្នក​អត្ថាធិប្បាយ​បាល់ទាត់​ដ៏​ល្បី​រូបនេះ ក៏បាន​ធ្វើការ​ឡាយ​ផង​ដែរ ដោយ​ដាក់​Caption​ដ៏​ទាក់ទាញ និង​មិន​នឹកស្មាន​ដល់​ថា «​ចង់ទៅ​បួស​ផង ចង់​លោតទឹក​លើ​ស្ពាន​ជ្រោយចង្វារ​ផង ខូចចិត្ត​ស្ទើរ​ប្រេះ​ទ្រូង​ដោយសារ​MANU»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​ការ​ឡាយ​នោះ ពេល​កំពុង​និយាយ​លេងសើច ឆ្លើយតប​ជាមួយ​នឹង​ខំ​មិន​ប្លែកៗ​ជាច្រើន​នោះ មាន​ខំ​មិន​មួយ លើកឡើងថា «​ពូ​ចក់​អត់​សេដ​ទេ​?» ស្រាប់តែ​ពូ​ចក់ បង្ហាញ​អារម្មណ៍​ពិត​ថា «​ពូ​សេដ​ខ្លាំងណាស់ ពូ​និយាយ​មែន​។ សួរថា​សេដ​ទេ សេដ សួរថា ប៉ះពាល់​ផ្លូវ​អារម្មណ៍​ទេ ប៉ះពាល់ សួរថា ឲ្យ​ពិបាកចិត្ត​អត់ ពិបាកចិត្ត ប៉ុន្តែ​ពូ​នៅតែ​រឹងមាំ ព្រោះ​ការងារ គឺ​ការងារ រឿង​ជីវិត​គ្រួសារ ដឹង​រឿង​ជីវិត​គ្រួសារ គឺ​អត់​ប៉ះពាល់​គ្នា​ទេ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទោះយ៉ាងណា ពេល​កំពុង​ឆ្លើយ​សំណួរ​ជាមួយ​នឹង​ទឹកមុខ​ក្រៀមក្រំ​ខាងលើនេះ ស្រាប់​តែមាន​ខំ​មិន​មួយទៀត លើកទឹកចិត្ត​ថា «​ពូ​ត្រូវតែ​រឹងមាំ​ដើម្បី​ស្រីៗ នៅ​រង់ចាំ​ពូ​ទៀត​»​។ ភ្លាមនោះ Admin​ជីងចក់ ឆ្លើយតប ជាមួយ​នឹង​ការ​​​សន្យា ថា «​អរគុណ​ច្រើន​ក្មួយ ពូ​នឹង​ចងចាំ​ពាក្យពេចន៍ ដែល​ក្មួយ​បាន​ផ្ដែផ្ដាំ​ហ្នឹង ចាំ​ជានិច្ច​ក្នុង​ក្រអៅបេះដូង​របស់​ពូ ពូ​អរគុណ​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បន្ថែម​លើ​នេះ នៅក្នុង​ការ​ឡាយ​នោះ Admin​ជីងចក់ ក៏បាន​បង្ហាញ​ពី​ការ ដែល​ខ្លួន​យំ​រួចហើយ​ផងដែរ ពោល​គេ​សួរ ទើប​យំ​មែន​ពូ​៕ ដើម្បី កាន់តែ​ជ្រាប​ច្បាស់​ទៀត​នោះ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ​ទាំងអស់គ្នា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



Related posts

Leave a Comment