ញាក់សាច់​! ខៀវ សាន​សា​ណា ក្លាយ​ជា​តារា​ខ្មែរ​មួយ​ដួង​ទៀត ដែល​ជិះ​រថយន្ត Rolls-Royce ជាពិសេស​ឡាន​នោះ បំពាក់​ដោយ​…

តាម​ព័ត៌មាន ដែល​ទទួល​បាន​នា​ពេល​កន្លងមក បានកត់សម្គាល់​ឃើញថា តារា​ប្រុស​ស្រី​ខ្មែរ​ចំនួន​៣​ដួង ដែល​បាន​ជិះ​រថយន្ត Rolls-Royce ដែល​មាន​តម្លៃ​កប់​ពពក​នោះ រួមមាន​កំពូល​តារាចម្រៀង​ឱក សុគន្ធ​កញ្ញា​, លោក​ខេមរៈ សិរី​មន្ត និង​កញ្ញា​ទេព បូ​ព្រឹក្ស។

កំពូល​តារាចម្រៀង​ខេមរៈ សិរីមន្ត ត្រូវបាន លោកស្រី គួ​យ ផល្លី ជា​ភរិយា​ទិញ​ឲ្យ​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ហើយ​លោក​មាន​ក្ដីរំភើប​ជា​ពន់ពេក ក៏​បង្ហោះ​សារ​ភ្ជាប់​ជាមួយ​រូបភាព​រថយន្ត​នោះ​ថា «​ភរិយា​ខ្ញុំ​សួរ​ខ្ញុំ​ថា​ហេតុ​អី​បាន​បង​ចូលចិត្ត​ជិះ​តែ​ឡាន​ធំៗ​ខ្ពស់ៗ​ចឹ​ង តើ​បង​ចូលចិត្ត​ឡានតូច​អត់ ខ្ញុំ​ថា​មានអី​ចូលចិត្ត​តាស​ស្រាប់តែ​ឡាន​មកដល់​មុខផ្ទះ​តែម្តង»។

ចំពោះ កំពូល​តារាចម្រៀង ឱក សុគន្ធ​កញ្ញា ក៏ត្រូវ​បាន​គេ​ដឹងថា បច្ចុប្បន្ន​ក៏មាន​រថយន្ត​ទំនើប​ម៉ាក Rolls-R oyce នៅក្នុង​ដៃ​ជិះ​យ៉ាង​ត្រជាក់ចិត្ត ផងដែរ។ ក្រៅពី​រថយន្ត Rolls-Royce តារា​ស្រី​រូបនេះ ក៏​ប្រើប្រាស់​រថយន្ដ​ផ្សេងៗ​ទៀត​ឆ្លាស់គ្នា ផងដែរ។

ចំណែក កញ្ញា ទេព បូ​ព្រឹក្ស អតីត​តារាចម្រៀង​ហង្ស​មាស ត្រូវបាន​ម្ចាស់​ស្នេហ៍ ងួន ចាន់​ដេវីត ហៅ​G-Devith​ហុច​កូនសោ​រថយន្ត​ទំនើប Rolls-Royce Ghost ក្នុង​ថ្ងៃ​ខួប​ចំណង​ស្នេហ៍​គម្រប់​៤​ឆ្នាំ​របស់​ពួកគេ ធ្វើ​ឲ្យ​នាង​រំភើប​រហូត​យំ​ខ្សឹប​ខ្សួល ហើយក៏​ត្រូវបាន​សារព័ត៌មាន​ក្នុងស្រុក​មួយចំនួន​ចុះផ្សាយ​ល្បី​កក្រើក​ផងដែរ។

ដោយឡែក ពិធី​ការិនី​ដ៏​ឆ្នើម​អ្នកនាង ខៀវ សាន​សា​ណា បានធ្វើឱ្យ​មហាជន​ភ្ញាក់ផ្អើល​ផងដែរ បន្ទាប់ពី​អ្នកនាង បានបង្ហាញ​រថយន្ត​ទំនើប​ម៉ាក Rolls-Royce ដ៏​ថ្មី​សន្លាង​មួយគ្រឿង តាមរយៈ​ការ​បង្ហោះ​ក្នុង Story ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន។

តាមរយៈ​រូបភាព​នោះ គេ​ឃើញ​រថយន្ត​របស់​ខៀវ សាន​សា​ណា មាន​បំពាក់​ស្លាក​លេខ​ពិសេស ដោយ​ដាក់ថា «​កម្ពុជា K.SAN.01» ទៀត​ផង ជាហេតុ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជាច្រើន​យល់ថា រថយន្ត​នេះ អ្នកនាង​ទើបតែ​ទិញ​ថ្មីៗ។

គួរ​បញ្ជាក់​ថា អ្នកនាង​ខៀវ សាន​សា​ណា និង​លោក Seraj Satton បានរៀបការ​ជាមួយគ្នា​ កាលពី​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៦​ នៅ​សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល់ បន្ទាប់ពួកគេ​ បាន​ស្គាល់​គ្នា ស្វែងយល់​ចិត្ត​គ្នា មិន​ក្រោម​ក្រោម​៣​ឆ្នាំ​ជាង​នោះ​ទេ​។

ក្រោយ​រៀបការ​ពួកគេ កាន់តែ​មាន​សុភមង្គល​ទ្វេដង ហើយ​ក្នុង​ថ្ងៃ​ខួប​អាពាហ៍ពិពាហ៍​របស់​ខ្លួន​គម្រប់​៤​ឆ្នាំ កាលពី​ប៉ុន្មាន​ខែ​មុន​នោះ ខៀវ សានសាណា បាន​បង្ហោះ​សារ​សរសើរ​ស្វាមី​ខ្លួន​ថា «​បួន​ឆ្នាំមុន​យើង​បាន​កាន់​ដៃ​គ្នា​ក្នុងនាម​ជា​ប្តី​ប្រពន្ធ ប្រាំពីរ​ឆ្នាំមុន​អ្នក​បាន​ចូល​គោរព​សំពះ​ឱ​ពុក​ម្តាយ​ខ្ញុំ ហើយ​ថ្ងៃនេះ​អ្នក​នៅតែ​អោយ​តម្លៃ​គ្រួសារ​ខ្ញុំ ខ្ញុំ​សូម​ហៅ​អ្នក​ថា​ជា​ស្វាមី​ដ៏​មានគុណ​ធម៌​ Happy our wedding anniversary. Thank u for everything. ស្រលាញ់​អ្នក​មិន​ស្តាយក្រោយ my dear husband»៕ សូមទស្សនារថយន្តរបស់ខៀវ សានសាណាខាងក្រោមនេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment