លេង​គ្នា​ហើយ​! ក្រោយ​ឃើញ ពូ​ចក់ ថា​ឲ្យ​ខ្លួន​ក្នុង​ឡាយ​បែបនេះ​, ម៉ៃ សុគន្ធ ឆេះដុំ ដៀ,ល​ទៅវិញ​កប់​ៗ​ម៉ាត់ ដោយ​ប្រើ​ពាក្យ​សុទ្ធតែ​…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក បាន​ជ្រាប​រួច​មក​ហើយ​ថា កាលពី​យប់មិញ​នេះ អ្នកនាង ទ្រិ​ញ ផល្លា បាន​ឡាយ​វីដេអូ បង្ហាញ​លិខិត​លែងលះ និង​ប្រកាស​ជា​សាធារណៈ ផ្ដាច់​ចំណង​ស្នេហ៍​ជា​ប្ដី​ប្រពន្ធ​ជាមួយ​Admin​ជីក​ចក់​ជា​ផ្លូវការ​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងការ​ឡាយ​នោះ អ្នកនាង ផល្លា បានបញ្ជាក់​ពី​ចរិត​របស់​Admin​ជីងចក់​ កាលពី​រស់នៅ​ជាមួយគ្នា​ ចូលចិត្ត​និយាយ​គំហក​ដាក់​អ្នកនាង ជាពិសេស​ដាក់​ម្ដាយក្មេក ដែល​ត្រូវជា​ម្ដាយបង្កើត​របស់​នាង​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​អ្នកនាង ផល្លា ឡាយ​ចប់ នៅ​យប់​ថ្ងៃ​ដដែល​នោះ Admin​ជីងចក់ ក៏បាន​ធ្វើការ​ឡាយ​ផង​ដែរ ហើយ​ពេល​មាន​គេ​ខំ​មិន​ថា «​បង​ចក់ មុខ​បង​ស្រដៀង​ម៉ៃ សុគន្ធ​»​នោះ ស្រាប់តែ អ្នក​អត្ថាធិប្បាយ​បាល់​ទាត់​ដ៏​ល្បី​រូប​នេះ ឆ្លើយតប​វិញ​​ ដោយ​​ប្រើ​ពាក្យ​អសុរោះ(ឆ្កែច្រមុះស្អុយ) ដាក់ម៉ៃ សុគន្ធ ហើយ​កុំ​ឲ្យ​និយាយ​ឈ្មោះ​ម្នាក់​នេះ​ គ្មាន​តម្លៃ​នោះ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លើយតប​ទៅ​នឹង​និយាយ​នេះ​, តារា​ចម្រៀង ជាប់​ងារ​ជាតា​រាម​ហា​ទើស ក្ដៅស្លឹកត្រចៀក បង្ហោះ​សារ​នៅមុននេះ​បន្តិច តប​វិញ​ផាំងៗ ដោយ​ដៀល​Admin​ជីងចក់​កប់ៗវិញ​ថា «​មក​ស្ដាប់​សម្ដី​មនុស្ស​ថ្លៃថ្នូរ មហា​ល្បី​បន្តិច​មក ហ្វេ​នៗ​ទាំងអស់គ្នា គំរូ​ល្អ​ណាស់​ក្នុងសង្គម សម​តម្លៃ​ហើយ ដែល​ប្រពន្ធ​លែង​ក្បាល​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ហើយ​វា​ពិតជា​ត្រូវ​ណាស់ ដែល​ប្រពន្ធ​ឡាយ​ហែក​ទាំង​ប៉ុន្មាន វា​ជា​ពិត​១០០​ភាគរយ (​មើលងាយ​ម្ដាយ​ក្មេង មើលងាយ​មនុស្ស​ជុំវិញខ្លួន ក្រអឺតក្រទម អំនួត​…) បើ​អាយុ​វិញ គឺ​ប្អូន​ច្រើនណាស់ តែ​នេះ​សន្តាន​ពី​ដើមកំណើត​ចេញមក ម៉ា​អា​អភិជន​ប្រហោង​ក្នុង អា​អត់​កំណើត អា​ទា មិនចេះ​ឡើងទ្រើង អា​ក្របី​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរ​បញ្ជាក់ថា ក្នុងពេល​ឡាយ កាលពី​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២២​កន្លងទៅនេះ Admin​ជីងចក់ បានបង្ហាញ​ការ​គាំទ្រ​ពេញទំហឹង​ចំពោះ Ronaldo​ជា​អាយ​ដល​របស់ខ្លួន ដែលមាន​សង្សារ​រហូត​ដល់​ទៅ​២៧​នាក់ មុន​នឹងមាន​ភរិយា​នោះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំណុច​នេះ ត្រូវបាន ម៉ៃ សុគន្ធ ចេញ​វីដេអូ ឆ្លើយតប​ទៅវិញ​ឥត​សំ​ចេះ​ផងដែរ ដោយ​លើក​ជា​សំណួរថា «ចុះ​ភាពល្អៗ​របស់គាត់ មិន​យក​ជា​គំរូ​ខ្លះទៅ ដូចជា​ការដឹងគុណ​, ការតស៊ូ​, ការស្រឡាញ់​គ្រួសារ​, ការស្រឡាញ់​គ្រួសារ​, ការស្រឡាញ់​ឪពុកម្ដាយ​, សប្បុរសធម៌​, ជា​ឪពុក​ល្អ​, ជា​មនុស្ស​មាន​ភាពក្លាហាន​, ស្អាតស្អំ​…​មិន​យកមក​ធ្វើតាម​ទៅ​…»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ការលើកឡើង​របស់លោក​ម៉ៃ សុគន្ធ និង​ដៀល Admin​ជីងចក់​កប់ៗ​មាត់​នេះ រហូតមកដល់​រសៀល​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២២​នេះ មិនទាន់​ឃើញ អ្នក​អត្ថាធិប្បាយ​បាល់ទាត់​ដ៏​ល្បី​រូបនេះ ធ្វើការ​ឆ្លើយតប​នោះឡើយ​៕ ដើម្បីកាន់តែជ្រាបច្បាស់សូមទស្សនាវីដេអូ ខាងក្រោម ៖

Related posts