លើស​ជាតិ​ស្ករ! អ្នកឧកញ៉ា គិត ម៉េង ភ្ញាក់​ពី​ដំណេក ពោល​ពាក្យ​បែបនេះ​ទៅកាន់​ភរិយា អាន​ហើយ​អ្នកណា​មិន​រំភើប

គេ​នៅ​ចាំបាន​ថា ក្រោយពី​រួមរស់​ជាមួយគ្នា​ជាង​១០​ឆ្នាំ រហូត​មានកូន​៤​នាក់ ប្រកបដោយ​សុខ​សុភមង្គល​នោះ អ្នកឧកញ៉ា​គិត​ម៉េង បានសម្រេច​ចូល​រោងការ​ជាមួយ អ្នកនាង ស្រី​តូច ចំណាន នៅ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៥ ដោយ​គិត​មកដល់ពេលនេះ មាន​រយៈពេល​ជិត​៥​ឆ្នាំ​ហើយ។

ក្នុងការ​រស់នៅ​ជាមួយគ្នានេះ គេ​សង្កេតឃើញថា គ្រួសារ​អ្នកឧកញ៉ា ពិត​ជាមាន​សុភមង្គល​ខ្លាំងណាស់ ហើយ​រាល់ថ្ងៃ​ពិសេស​របស់​សមាជិក​គ្រួសារ​ណា​ម្នាក់នេះ អ្នកឧកញ៉ា តែងតែ​បង្ហាញ​ក្ដី​ស្រឡាញ់​ទៅកាន់​ពួកគេ តាមរយៈ​ការ​បង្ហោះ​សារ​ភ្ជាប់​ជាមួយ​រូបភាព​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន។

ជាក់ស្ដែង​នៅ​ថ្ងៃ​ពិសេស​របស់​លោក​ជំទាវ​ស្រី​តូច​ចំណាន​នោះ អ្នកឧកញ៉ា​គិត​ម៉េង បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក អម​ដោយ​សារ​ដ៏​ផ្អែមល្ហែម​ធ្វើ​ឲ្យ​គ្រប់គ្នា​រំភើប​ជំនួស ដូច្នេះ​ថា «​នៅ​ថ្ងៃនេះ បង​បាន​ភ្ញាក់​ពី​ដំណេក​ប្រកបដោយ​ក្ដី​រំភើប ដើម្បី​ទន្ទឹង​រង់ចាំ​ស្វាគមន៍​និង​អបអរ​ថ្ងៃ​ពិសេស​របស់​ភរិយា​ដ៏​ស្រស់​សោភា​របស់បង»។

តាមរយៈ​សារ​ដ៏​ផ្អែមល្ហែម​ស្ទើរតែ​លើស​ជាតិ​ស្ករ​នេះ បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ទប់ចិត្ត​មិន​ជាប់ បញ្ចេញយោបល់​ថា «​គ្រប់ caption ពោរពេញ​ទៅដោយ ភាពកក់ក្ដៅ ក្ដី​ស្រឡាញ់​ដែល​ពិតប្រាកដ​នឹង​ការ គោរព​ផ្ដល់​តម្លៃ​​ជីវិត​គូរ​ដែល​មនុស្ស​គ្រប់រូប​តែ​ប្រាថ្នា​​រីករាយ​ថ្ងៃ​កំណើត​លោកជំទាវ​, បងប្រុស​ថតរូប​មួយ​សន្លឹក​ណា​ក៏​តែងតែ​ផ្ដល់​ក្ដី​ស្រលាញ់​ និង​ផ្ដល់​ភាពកក់ក្ដៅ​ដល់​បងស្រី​រូបថត​មួយ​សន្លឹក​ណា​ក៏​មាន​បង្កប់​អត្ថន័យ​ដែរ​បងស្រី​ជា​មាតា​ដ៏​គំ​រូ​ដល់​កូនៗ​(​រូបថត​គ្រប់​សន្លឹក​បងប្រុស​តែងតែ​នៅ​ឆ្វេង​ដៃ​បងស្រី​បានន័យថា​បងស្រី​ជា​គ្រឹះ​ដ៏​រឹងមាំ​ ហើយ​ក៏​ជា​មនុស្ស​ពិសេស​សម្រាប់​បងប្រុស​ដែរ​)ជូនពរ​បង​ទាំង​២​កាន់តែ​ស្វី​ត​ណា​»​។​

«​ផ្អែមល្ហែម​ណាស់​, រាល់​ពាក្យ​ជូនពរ ពោ​ពេញ​ដោយ​ក្តី​ស្រលាញ់​, ស្តាប់​ហើយក៏​រំភើប​តាម​លោក​ឧកញ៉ា​ដែរ​, ពិតជា​ប្ដី​ដ៏​ល្អ​មែន​, ខ្ញុំ​ស្រលាញ់​បងស្រី​ណាស់ សមសួន​ណាស់ ជា​មនុស្ស​ស្រី​ដែល​ខ្ញុំ​ចង់​យក​គំរូ​តាម ជូនពរ​ថ្ងៃកំណើត​សូម​អោយ​លោកជំទាវ​មាន​សុខ​ភាព​ល្អ​ និង​សម្រស់​កាន់តែ​ស្រស់​សោភា​បែបនេះ​រហូត Iloveyou Idol»៕


Related posts

Leave a Comment