បេះបិទ! យាយ​ស្រួយ​ តែងខ្លួន​បែប​នេះ អ្នកណា​មិន​ថា ទេព បូ​ព្រឹក្ស​, តែ​កា​កា​អូស្ត្រាលី ឃើញ​ហើយ បាយ​លែង​ចូល ក៏​និយាយ​ថា​…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យាយ​ស្រួយ អ្នកលក់​ផលិតផល​តាម​អន​ឡាញ​ដ៏​ល្បីឈ្មោះ ពូកែ​កំប្លុកកំប្លែង​ជាមួយ​ពាក្យ​អសុរោះ តែ​ជាទី​ពេញចិត្ត​ចំពោះ​អ្នកគាំទ្រ​របស់ខ្លួន​នោះ កាលពី​ពី​អំឡុង​ឆ្នាំ​២០២០ បាន​បង្ហោះ​រូបថត​របស់ខ្លួន​ជាច្រើន​សន្លឹក កាល​មិនទាន់​មានកូន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​ការ​បង្ហោះ​នេះ យាយ​ស្រួយ បាន​សរសេរ​យ៉ាងខ្លី ដើម្បី​ទាមទារ​រាង​របស់ខ្លួន​ពីមុន ថា «​ស្រី​ពី​ន​អោយ​រាង​ម៉ាក់​វិញ​កូន​»​។ តាមរយៈ​រូបភាព​ទាំងនេះ ត្រូវបាន​អ្នកគាំទ្រ ចូលរួម​បញ្ចេញយោបល់​ជាច្រើន ក្នុងនោះ​មតិ​មួយចំនួន​បានលើកឡើង​ថា យាយ​ស្រួយ​មានមុខមាត់​ស្រដៀង​តារាចម្រៀង​ទេព បូ​ព្រឹក្ស​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនោះ ពួកគេ បាន​បញ្ចេញយោបល់​ដូច្នេះ​ថា «​យាយ​ស្រួយ​មុខ​ស្រដៀង​បង​ទេព បូ​ព្រឹក្ស​ណាស់​,​យាយ​ស្រួយ​មុខ​ដូច​ទេព​បូ​ព្រឹក្ស​»​។ ចំណុច​នេះ ទេព បូ​ព្រឹក្ស ក៏​ធ្លាប់​ទទួលស្គាល់​ផងដែរ​។ ជាក់ស្ដែង នៅក្នុង​ការ​ឡាយ វីដេអូ ញុំា​ក្ដាម កាលពី​យប់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២១ មាន​អ្នក​ចូលទៅ​ខំ​មិន​ថា ទេព បូ​ព្រឹក្ស មុខ​ដូច​យាយ​ស្រួយ ហើយ​ជាការ​ឆ្លើយតប ទេព បូ​ព្រឹក្ស បាន​និយាយ​យ៉ាងខ្លី​ថា «​មែន​តើ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពី​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២២ យាយ​សួយ បាន​តែងខ្លួន​ឡើង​ប្លែក ដូច​ទៅនឹង តារាចម្រៀង​ដ៏​ល្បី ទេព បូ​ព្រឹក្ស ហើយ​ធ្វើការ​ឡាយ​វីដេអូ ដាក់​Caption​យ៉ាងខ្លី​ថា «​អូន​ជា​ពី​ណា​គេ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយ​ឃើញបែបនេះ នៅ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២២​នេះ គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ «Pha Socheat» បាន​បង្ហោះ​វីដេអូ យាយ​ស្រួយ តុបតែង​ខ្លួន​មុខមាត់​ដូច​ទេព បូ​ព្រឹក្ស​បេះបិទ​នេះ​ ហើយ​Mention​ទៅ​អ្នកពាក់ព័ន្ធ​ថា «Ngoun Chan Davith ហ៊ា ប្រពន្ធ ដល់ ខ្មែរ យប់ មិញ ហើយ
​ដូច​ណាស់ លោក​អើយ Janie Janie ទេព បូ​ស្រួយ Chan David អោយ ចែ មើល ផង Monica Keat មើល នេះ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយ​ឃើញ​គេ Mention​បែបនេះ​នោះ កា​កា​អូស្ត្រាលី តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ឈ្មោះ Monica Keat បាន​បញ្ចេញយោបល់​ថា «​ក្រោក​ពី​ព្រឹក​ឃើញ​មី ទេព​បូ​ស្រួយ អញ​លេង​ឃ្លានបាយ​បាត់​! Janie Janie​អើយ​! ដាច់​បាយទឹក​កូនចៅ​អស់ហើយ​!»៕ ដើម្បី​ជ្រាប​ច្បាស់​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment