នោះ! ក្រោយ​ល្បី​រឿង​Admin​ជីងចក់​ស្រី​ច្រើន​, លោក​ផែង វណ្ណៈ នៅ​មិន​ស្ងៀម លើកឡើង​បែបនេះ​ថា​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ តារា​កំប្លែង​ស្រី​ពី​ន បាន​លើក​ឡើង​និយាយ​ចំៗ​នៅ​លើ​គណនី​ទីក​តុ​ក​របស់​ខ្លួន​ថា ក្នុង​មួយ​ជាតិ​នេះ ខ្លួន​មិនដែល​ខ្លាច​អី ដូច​ខ្លាច​មនុស្ស​ប្រុស​ឈ្មោះ រឹទ្ធ ឡើយ ព្រោះ​ឈ្មោះ រឹទ្ធ នេះ ១០០​ទាំង​១០០ ខូច​ទាំង​១០០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រី​ពី​ន បន្តថា បុរស​ឈ្មោះ រឹទ្ធ នេះ បើ​មិន​ខូច​រឿង​ផឹក ក៏​ខូច​រឿងស្រី​ដែរ ហើយ​នាង​ថែមទាំង​ផ្ដាំ​ថា អ្នកណា មាន​កូន​កើតមក​ស៊េរី​ក្រោយៗ​នេះ ចៀស​ឲ្យ​ផុត​ពី​ឈ្មោះ​រឹទ្ធ។ តាមរយៈ​ការ​លើកឡើង​របស់​ស្រី​ពី​ន បានធ្វើ​ឲ្យ​ឈ្មោះ រឹទ្ធ និង​អ្នក​ស្គាល់ឈ្មោះ​រិ​ទ្ធ ចាប់អារម្មណ៍​ព្រោងព្រាត ផ្ទុះ​កក្រើក​តាំងពី​ទីក​តុ​ក ដល់​ហ្វេ​ស​ប៊ុ​ក​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក រយៈពេល​២ ៣​ថ្ងៃ​ចុង​ក្រោយនេះ ស្រាប់តែ​មក​ល្បី​រឿង​អ្នក​អត្ថាធិប្បាយ​បាល់ទាត់​​ លោក ជឿន ប៊ុន​ចក់ ហៅ​Admin​ជីក​ចក់ ឆា​ត​ទៅ​ស្រី​សុំ​ដេក​ម្ដង​២០​នាក់ ធ្វើ​ឲ្យ​ប្រពន្ធ​ចាប់​បាន រហូត​ឈាន​ដល់​ការ​ឡាយ​វីដេអូ ប្រកាស​លែងលះ​ទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ស្របពេល​រឿងនេះ កំពុងតែ​ផ្ទុះ​កក្រើក​ក្នុង​បណ្ដាញ​សង្គម​នោះ​, លោក​ផែង វណ្ណៈ ដែលជា​អ្នកសារព័ត៌មាន​ដ៏​ល្បី​ចូលចិត្ត​ឈឺឆ្អាល​រឿង​អយុត្តិធម៌​នោះ បាន​បង្ហោះ​រូបថត​របស់​ខ្លួន​១​សន្លឹក នៅមុននេះ​បន្តិច ហើយ​លើកឡើងថា «​ថ្ងៃមុន​ឮ​ថា​ឈ្មោះ រឹទ្ធ មាន​ស្រី​ច្រើន ថ្ងៃនេះ​ឮ​ថា​ឈ្មោះ ជីងចក់​មាន​ស្រី​ច្រើន ដូច្នេះ​មានតែ​ឈ្មោះ វណ្ណៈ ទេ​ជា បុរស​ស្មោះ​ស្នេហ៍​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឃើញបែប​នេះ អ្នកគាំទ្រ​លោក​បាន​លើកឡើងថា «​ត្រឹម​ត្រូវ​ណាស់​បង ​អ្នក​ដែល​មានឈ្មោះ វណ្ណ​:​ភាគច្រើន ស្មោះ​ស្នេហ៍ ហើយ​ចូលចិត្ត​ភាព​ត្រឹមត្រូវ​, ពូ​Vannak ឯកទេស​ខាង​លាក់​អញ្ចឹង​ហើយ​, ប្រុស​ស្មោះ​មានតែ​អា​ក្លូ និង​អា​កច់ ទេ​ពូ​, ពេល​កំលោះ​ ស្រលាញ់​ស្រីក្មេង ពេល​ចាស់​ទៅ នៅតែ​ស្រលាញ់​ស្រីក្មេង​ដដែល ពិតជា​ស្មោះ​ស្នេហ៍​មែន​ពូ​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោកពូ​ជា​ម​នុស្ស​ដែល​ខ្ញុំ​គោរព​និង​ស្រលាញ់​, បង្កើត​គ្រុប “​បុរស​ស្មោះ​ស្នេហ៍​” មួយ​ទៅ​ពូ add ខ្ញុំ​ចូល​ផង​, ហ្នឹងហើយ​មេ​..​ទោះ​មាន​ក៏​លាក់​ជិតឈឹង​ហ្មង​, គ្មាន​ទេ​លោកពូ​ណាក់ៗ​ខ្ញុំ​ស្គា​ល់ ​ក៏​ស្រី​ច្រើន​ដែរ​លោកពូ​, ឯកភាព​មួយ​ចុះ ព្រោះ​ខ្ញុំ​ស្មោះ​មែន​»៕ ដើម្បី​ជ្រាប​ច្បាស់​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



Related posts

Leave a Comment