អាណិត​ណាស់! ល្បី​ថា ​អភិជន ស្រាប់តែ ​អ្នក​នាង ផល្លា ទម្លាយ​រឿង​ម្ដាយ និង​ប្អូន​Adminជីងចក់ កំពុង​រស់នៅ​ក្រោម​តង់ (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​មុន​ពេល​រៀបការ​នោះ​, អ្នក​អត្ថាធិប្បាយ​កីឡាបាល់ទាត់​តាម​បណ្ដាញ​សង្គម​ដ៏​ល្បី លោក ជឿន ប៊ុន​ចក់ ហៅ Admin ជីងចក់ ជារឿយៗ តែងតែ​បង្ហាញ​ពី​ជីវិត​ជា​អភិជន​របស់​លោក តាមរយៈ​ការ​បង្ហោះ​រូបថត​បង្ហាញ​ពី​ផ្ទះ និង​រថយន្ត​ទំនើប​ៗ​ជាដើម​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២១ អ្នក​អត្ថាធិប្បាយ​កីឡាបាល់ទាត់ ដែល​តែងតែ​ហៅ​ខ្លួនឯង​ថា ជា​អភិជន​រូបនេះ បាន​ចូល​រោងការ​បញ្ចប់​ភាព​នៅ​លីវ ជាមួយ​អ្នកនាង ទ្រិ​ញ ផល្លា នៅ​គេហដ្ឋាន​លេខ​18-19 H បុរី ឃិត ឈឿន ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ថ្ងៃ​មង្គលការ​នេះ សូម្បីតែ​ស្បែកជើង ក៏​លោក​ពាក់​Jorden ផងដែរ​។ ចំណែក​ថ្លៃ​បណ្ដាការ ដែល​លោក​ជូន​ទៅ​ឪពុកម្ដាយ​កូនក្រមុំ​រហូត​ដល់​ទៅ​១១​ម៉ឺន​ដុល្លារ​, ចិញ្ចៀន​ពេជ្រ​លោក​តម្លៃ​ជាង​១​ម៉ឺន​ដុល្លារ​, ចិញ្ចៀន​ពេជ្រ​ភរិយា​តម្លៃ​៨​ម៉ឺន ៨​ពាន់​ដុល្លារ​ឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​រៀប​មួយថ្ងៃ ពោល​នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១ អ្នកនាង​ផល្លា បាន​មក​ពញ្ញាក់​អារម្មណ៍​លោក​មួយ​ទំហឹង ដោយ​ទិញ​រថយន្ត​ម៉ាក Jeep Gladiator Unlimited Rubicon សេ​រ៊ី​ថ្មី ពណ៌​ខ្មៅ​មួយ​គ្រឿង ជូន​លោក​ជា​ស្វាមី ដោយ​តាម​ដឹង មានតម្លៃ​ក្បែរ​១០​ម៉ឺន​ដុល្លារ​ឯណោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា ក្រោយពី​អ្នកនាង ផល្លា ចាប់បាន​Admin​ជីងចក់​ឆាត​ទៅ​ស្រី​សុំ​ដេក​ម្ដង​២០​នាក់​នោះ ក៏បាន​សម្រេច​លែងលះ អ្នក​អត្ថាធិប្បាយ​បាល់ទាត់​ដ៏​ល្បី​រូបនេះ និង​ទម្លាយ​រឿង​ជាច្រើន ដែល​គ្រប់គ្នា​មិន​នឹកស្មាន​ដល់ ព្រមទាំង​ដកហូត​ឡាន Jeep Gladiator Unlimited Rubicon ដែល​ទិញ​ឲ្យ​ក្រោយពេល​រៀបការ​ភ្លាមៗ​ទៀតផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​ការ​ឡាយ​កាលពី​យប់​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២២​នោះ អ្នកនាង ផល្លា ថា​ ជា​ការ​ឡាយ​និយាយ​រឿង​នេះ​លើក​ចុង​ក្រោយ​ទៅ​ហើយ តែ​ចៃដន្យ​អី ស្រាប់តែ​ប្អូនថ្លៃ ត្រូវជា​ប្អូន​បង្កើត​Admin​ជីងចក់ បង្ហោះ​សារ​សើចអំក​ បង្ហាញ​អារម្មណ៍​សប្បាយចិត្ត​លើ​គំនរ​ទុក្ខ​ខ្លួន​នោះ អ្នកនាង​ផល្លា ក៏បាន​ធ្វើការ​ឡាយ​ម្ដងទៀត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅក្នុង​ការ​ឡាយ​នៅ​រសៀល​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២២ ឆ្លើយតប​ទៅនឹង​ប្អូនថ្លៃ​ខ្លួន​នោះ អ្នកនាង ផល្លា បានលើកឡើង​ពី​ការ​អាណិត​ស្រឡាញ់​ប្អូនថ្លៃ​រូប​នេះ ដូច​ប្អូនបង្កើត​ខំ​យក​មក​នៅ​ជាមួយ ផ្ដល់​ការងារ ឲ្យ​ប្រាក់ខែ​៥០០​ដុល្លារ​ក្នុង​១​ខែ តែ​ចុងក្រោយ​បែរជា​តបស្នង​បែបនេះ​ទៅវិញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ អ្នកនាង ផល្លា បាន​បញ្ជាក់​ថា ចំពោះ​ម្ដាយក្មេក ទោះ​ធ្វើ​ទង្វើ​មិនល្អ​បែប​ណា​ដាក់​អ្នកនាង ក៏​អ្នកនាង មិន​និយាយ​ដែរ ដោយសារ​គាត់​ជា​ចាស់ទុំ អ្នកនាង​នៅតែ​គោរព ហើយ​តាំងពីដើម​មក​មិនដែល​និយាយ​សម្ដី​ច្រឡើសបើស​ដាក់​គាត់​សូម្បី​តែម្ដង​។ តែ​ចំពោះ​ប្អូនថ្លៃ​សុំ​និយាយ​ហើយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្នុងនោះ​អ្នកនាង បាន​បញ្ជាក់ថា រឿង​ផ្ទះសម្បែង​រៀប​ធ្វើ​ឲ្យ​ប្អូនថ្លៃ​នោះ ខ្លួន​រៀប​ធ្វើ​នៅ​ដើមខែ​៥​នេះហើយ ព្រោះ​ខ្លួន​ជា​កូនស្រី​យល់​ជាងគេ​ប្រុស ខ្លួន​ឃើញ​ប្អូនថ្លៃ និង​ម្ដាយ នៅ​លើ​តង់​លើទឹក​បែបនេះ​ខ្លួន​អាណិត​ណាស់​។ តែ​បើ​Admin​ជីងចក់​ចេញ​មក​ចឹ​ង ឲ្យ​ខ្លួន​ធ្វើ​ម៉េច​ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង បន្ត​ថា ប្អូន​ខ្លួនឯង ម្ដាយ​ខ្លួនឯង​មិនទាន់​ទាំង​មាន​ផ្ទះ​សម្បែង​នៅ​ផង នៅ​ក្រោម​តង់​ផង ហ៊ាន​ឆាត ទៅ​ទិញ​ស្រី​ដេក ​ មាន​លុយ​រាប់ពាន់ លុយ​គិត​បងប្អូន មិនទាន់​បាន​គិត​ផង​។ អ្នកនាង ផល្លា ប្រាប់​ទៅ​ប្អូនថ្លៃ​ទៀត​ថា ទោះជា​អ្នកនាង​លែង Admin​ជីងចក់​ពិតមែន តែ​ខ្លួន​ណែនាំ​ចក់​ឲ្យ​គិត​គ្រួសារ គិត​ម្ដាយ គិត​ប្អូន ដោយ​អ្នកនាង និយាយ​ថា «​បើ​គ្រួសារ​បង​អញ្ចឹង​ហើយ បង​អញ្ចឹង​ទៀត​អ្នកណា​មើល​អ្នកណា អ្នកណា​ជួយ​អ្នកណា បើ​គ្រួសារ​អូន​អញ្ចឹង អូន​អញ្ចឹង ចក់​អញ្ចឹង អ្នកណា​ជួយ​អ្នកណា​អូន មិន​ទៅ​ធ្លាក់ទឹក ធ្លាក់​អណ្ដូង​ទាំងអស់គ្នា»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង បន្តថា «​អីចឹង បាន​បង ចង់​ឲ្យ​គាត់​កាត់បន្ថយ​អា​រឿង​ស្រី​ហ្នឹង​ខ្លះ មក​ទៅ​មើល​គ្រួសារ មើល​ម្ដាយ​ខ្លួនឯង​ខ្លះ ហើយ​បង​ផ្ដាំ​គាត់ ផ្ដាំ​ហើយ​ផ្ដាំ​ទៀត ពេលណា ដែល​តណ្ហា​បង​ឡើង​ក្រា​ស់​មក​ខ្លាំង បង​ទាញ​ម្ដាយ​បង​យក​មក​គិត​មុនគេ តើ​ម្ដាយ​បង​មាន​ដំបូល​នៅ​នៅ ម្ដាយ​បង​រស់​ស្រួល​នៅ ក្រែង​ម្ដាយ​បង​នៅ​លើ​ទឹក​តើ​ហ៊ី​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកនាង ផល្លា បាន​និយាយ​ទៅកាន់​ប្អូនថ្លៃ​ទៀត​ថា «​ខ្ញុំ​ប្រដៅ ខ្ញុំ​ណែនាំ​គាត់ ឲ្យ​គាត់​គិត​សុខ​ហូ ឯង​ទៀត ខ្ញុំ​ណែនាំ​ចក់​ឲ្យ​គិត​សុខ​ហូ​ ឯង គិត​ម្ដាយ​សុខ​ហូ​ ឯង​ទៀត ម៉េច​បាន​មក​សើច​យំ​ខ្ញុំ​អញ្ចឹង មិនបាច់​សើច​យំ​ខ្ញុំ​ទេ ព្រោះ​ជីវិត​ខ្ញុំ​អត់​បង​អ្នកឯង​ទៅ មិនមែន​ខ្ញុំ​វេទនា​ទេ ជីវិត​ខ្ញុំ មាន​សព្វគ្រប់​បែបយ៉ាង ផ្ទះ​២ ៣ ឡាន​៣០​ម៉ឺន​ជាង​២​គ្រឿង​បញ្ឈរ​ចោល​អត់​មាន​អ្នក​ជិះ ពេជ្រ ខ្ញុំ​មាន​ពាក់​គ្រប់​ឈុត មាស​ខ្ញុំ​មាន​រាប់​រយ​តម្លឹង ចង់​ឲ្យ​ខ្ញុំ​យកមក​បង្ហាញ គេ​ថា​ខ្ញុំ​អួត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកនាង បន្តថា «​ដូច​បង​និយាយ​អញ្ចឹង​អូន​ណា បង​អភ័ព្វ​តែ​រឿង​ប្ដី​មួយ​ទេ ហើយក៏​មិនមែន​ថា មួយ​ជីវិត​នេះ​អភ័ព្វ​មួយ​ជីវិត​ដែរ គ្រាន់តែ​បង​មិនទាន់​ដល់​ល​ពេលវេលា​ណាមួយ បាន​ជួប​មនុស្ស​ល្អ តែ​ប៉ុណ្ណឹង​ទេ អីចឹង​អូន​មិនបាច់​សើចយំ​បង​ទេ អូន​ខំប្រឹង​…»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅក្នុង​ការ​ឡាយ​នោះ អ្នកនាង ផល្លា ក៏បាន​ផ្ដាំ​ទៅ​ប្អូនថ្លៃ​របស់ខ្លួន​ឲ្យ​រក​ការងារ​ធ្វើ​ដោយ​ខ្លួនឯង កុំ​ពឹង​ផ្អែកទៅលើ​Admin​ជីងចក់​តែ​ម្នាក់ ព្រោះ​ចេញពី​អ្នកនាង​ទៅ គ្នា​អត់​មានអី​ទេ ខ្លួន​ទទេ គ្នា​ត្រូវ​សាង​ជីវិត​ថ្មី គ្នា​ត្រូវ​ការទិញ​ឡាន​បង់​រំលស់ ដើម្បី​មាន​ឡាន​ជិះ​ហាយ​សូ​ក្នុងសង្គម​វិញ​៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment