នារី​វត្តភ្នំ​មាន​សង្ឃឹម​ហើយ! ដំបូង​ថា ​គិតខ្លី ឥឡូវ​Adminជីង​ចក់​ម្ចាស់​ការ​វិញ​ហើយ ហើយ​បញ្ជាក់៤​ចំណុច​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត បាន​ជ្រាប​រួច​មក​ហើយ​ថា ​ក្រោយ​ពី​អ្នក​នាង ផល្លា បាន​ឡាយ​វីដេអូ បង្ហាញ​លិខិត​លែងលះ​ចប់​សព្វគ្រប់​នោះ, នៅយប់ថ្ងៃទី២៨ ខែ​មេសា ដដែល​នោះ Adminជីងចក់ ​បាន​ឡាយ​វីដេអូ​ដែរ ដោយ​ដាក់​ចំណងជើង​ថា «​ចង់​ទៅ​បួស​ផង ចង់​លោតទឹក​លើ​ស្ពាន​ជ្រោយ​ចង្វារ​ផង ខូចចិត្ត​ស្ទើរ​ប្រេះ​ទ្រូង​ដោយសារ​MANU»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ក្នុង​ការ​ឡាយ​នោះ ពេល​កំពុង​និយាយ​លេងសើច ឆ្លើយតប​ជាមួយ​នឹង​ខំ​មិន​ប្លែកៗ​ជាច្រើន​នោះ មាន​ខំ​មិន​មួយ លើក​ឡើង​ថា «​ពូ​ចក់​អត់​សេដ​ទេ​?» ស្រាប់តែ​ពូ​ចក់ បង្ហាញ​អារម្មណ៍​ពិត​ថា «​ពូ​សេដ​ខ្លាំងណាស់ ពូ​និយាយ​មែន​។ សួរថា​សេដ​ទេ សេដ សួរ​ថា ប៉ះពាល់​ផ្លូវ​អារម្មណ៍​ទេ ប៉ះពាល់ សួរថា ឲ្យ​ពិបាកចិត្ត​អត់ ពិបាកចិត្ត ប៉ុន្តែ​ពូ​នៅតែ​រឹងមាំ ព្រោះ​ការងារ គឺ​ការងារ រឿង​ជីវិត​គ្រួសារ ដឹង​រឿង​ជីវិត​គ្រួសារ គឺ​អត់​ប៉ះពាល់​គ្នា​ទេ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​កំពុង​ឆ្លើយ​សំណួរ​ជាមួយ​នឹង​ទឹកមុខ​ក្រៀមក្រំ​ខាង​លើ​នេះ ស្រាប់​តែមាន​ខំ​មិន​មួយទៀត លើកទឹកចិត្ត​ថា «​ពូ​ត្រូវតែ​រឹងមាំ​ដើម្បី​ស្រីៗ នៅ​រង់ចាំ​ពូ​ទៀត​»​។ ភ្លាម​នោះ Admin​ជីងចក់ ឆ្លើយតប ជាមួយ​នឹង​ការ​​​សន្យា ថា «​អរគុណ​ច្រើន​ក្មួយ ពូ​នឹង​ចងចាំ​ពាក្យពេចន៍ ដែល​ក្មួយ​បាន​ផ្ដែផ្ដាំ​ហ្នឹង ចាំ​ជានិច្ច​ក្នុង​ក្រអៅបេះដូង​របស់​ពូ ពូ​អរគុណ​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ នៅ​ក្នុង​ការ​ឡាយ​នោះ​ Admin​ជីងចក់ ក៏បាន​បង្ហាញ​ពី​ការ ដែល​ខ្លួន​យំ​រួចហើយ​ផងដែរ ពោល​គេ​សួរ ទើប​យំ​មែន​ពូ។ ទោះ​យ៉ាង​ណា ពេលនេះ អ្នក​អត្ថាធិប្បាយ​បាល់ទាត់​ដ៏​ល្បី​រូប​នេះ ​​មាន​ច្បាស់ការ​​​វិញ​ហើយ ហើយ​មិន​​​គិត​ខ្លី​ទៀត​នោះ​ឡើយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង នៅរសៀលថ្ងៃទី២៩ ខែ​មេសា ឆ្នាំ២០២២នេះ Admin​ជីងចក់ ​បានបង្ហោះរូបថតកំពុងលេង​បាល់ទាត់​ជាច្រើន​សន្លឹក ហើយ​បញ្ជាក់​ថា «1-រឿង​គ្រួសារ​ត្រូវ​ដោះស្រាយ​ 2-ការងារ​ត្រូវតែ​ធ្វើ​ 3-កីឡា​ត្រូវ​ហ្វឹកហាត់​ 4-មាន​ម្ចាស់ការ​វិញ​ហើយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមលើនេះ មុនបង្ហើសារបញ្ជាក់ថា​ខាង​លើនេះ Admin​ជីងចក់ បានបង្ហោះរូត១សន្លឹក ជាមួយអ្នកនាងផល្លា ភ្ជាប់ជាមួយបេះដូងប្រេះឆា ហើយបញ្ជាក់ថា «អតីតកាល បន្សល់​ត្រឹម​ការ​ចងចាំ​ជាមួយ​នឹង​អនុស្សាវរីយ៍​ល្អៗ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា កាលពី​យប់​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២២ អ្នកនាង ផល្លា បាន​ឡាយ​វីដេអូ បង្ហាញ​លិខិត​លែងលះ​ជាមួយ​Admin​ជីងចក់ ដោយ​ដាក់​ចំណងជើង​ថា «​ច្បាស់​ច្បាស់​គ្រប់យ៉ាង​នៅក្នុង​ថ្ងៃនេះ នេះ​គ្រាន់​ទេ​មួយ​ជ្រុង​ទេ មាន​ជាច្រើន​ជ្រុង​ទៀត​គ្រាន់តែ​ខ្ញុំ​មិន​ហែក​មនុស្ស​ដែល​ធ្លាប់​ជា​ប្ដី​ទេ បញ្ចប់​ត្រឹម​នឹង​បាន​ហើយ good bye lucky na !!!!»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅក្នុង​ការ​ឡាយ​នោះ អ្នកនាង ផល្លា បាន​និយាយ​រៀបរាប់ រឿងរ៉ាវ​ជាច្រើន តាំងពី​ស្គាល់គ្នា​ជាមួយ Admin​ជីងចក់ ដំបូង រហូតដល់​ពេលនេះ និង​បញ្ជាក់​ថា ខ្លួន​ឡាយ បកស្រាយ​ជា​សាធារណៈ​នេះ ដើម្បី​ឲ្យ​បងប្អូន​យល់​ពី​មូលហេតុ ដែល​ខ្លួន​សម្រេច​លែងលះ ដោយសារ អស់​ការ​អត់ធ្មត់​បន្ត​ដំណើរ​ជីវិត​ជាមួយ​នឹង ជីងចក់ ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ អ្នកនាង បាន​បញ្ជាក់​ថា Admin​ជីងចក់ មិនមែន​ជា​ស្វាមី​ខ្លួន​ទៀត​ទេ អញ្ចឹង​ចង់ ឆាត ទៅ​ស្រី​ណា , ចង់​ធ្វើ​អ្វី ដែល​សង្គម​មិន​ទទួលស្គាល់​បែប​ណា​ទៀត ក៏​មិន​ប៉ះពាល់​ជាមួយ​ខ្លួន​នោះ​ដែរ។ ចាប់ពី​ថ្ងៃនេះ​តទៅ អ្នកនាង លែង​មាន​ទំនាក់ទំនង​ជាមួយ​បុគ្គល​ម្នាក់​នេះ​ទៀតហើយ​៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment