គួរ​ឲ្យ​សរសើរ​! កំពុង​​ពិបាក​ចិត្ត​រឿង​ប្រពន្ធ​សុំ​លែង,​ ពូ​ចក់ ឆ្លៀត​ធ្វើ​អំពើ​ល្អ​មួយ​នេះ​, លោក សុវណ្ណ រិទ្ធី ដឹង​ហើយ ក៏​ពោល​ពាក្យ​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោកអ្នក បាន​ជ្រាប​រួច​មក​ហើយ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ Admin​ជីងចក់ កំពុងមាន​ទុក្ខព្រួយ​យ៉ាងខ្លាំង ដោយសារតែ​ប្រពន្ធ​ប្រកាស​លែងលះ​ជា​ផ្លូវការ ធ្វើ​ឲ្យ​ចំណង​ស្នេហ៍​ជា​ប្ដី​ប្រពន្ធ​របស់​ពួកគេ​ត្រូវ​កាត់ផ្ដាច់​ទាំង​អាល័យ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទោះ​មាន​ទុក​ធំ​ប៉ុណ្ណា Admin​ជីងចក់ នៅតែ​រក្សា​ជំហរ​ខំប្រឹង​សើច និង និយាយ​លេង​ដើម្បី​បម្រើ​អារម្មណ៍​អ្នកគាំទ្រ​របស់ខ្លួន ដែល​តែងតែ​ចូលមក​ខំ​មិន​សួរ​សំណួរ​ប្លែកៗ​ឲ្យ​លោក​ឆ្លើយ​នោះ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាក់ស្ដែង នៅក្នុង​ការ​ឡាយ​កាលពី​យប់​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២២ ពេល​មាន​ខំ​មិន​មួយ លើកឡើងថា «​ពូ​ចក់​អត់​សេដ​ទេ​?» ស្រាប់តែ​ពូ​ចក់ បង្ហាញ​អារម្មណ៍​ពិត​ថា «​ពូ​សេដ​ខ្លាំងណាស់ ពូ​និយាយ​មែន​។ សួរថា​សេដ​ទេ សេដ សួរថា ប៉ះពាល់​ផ្លូវ​អារម្មណ៍​ទេ ប៉ះពាល់ សួរថា ឲ្យ​ពិបាកចិត្ត​អត់ ពិបាកចិត្ត ប៉ុន្តែ​ពូ​នៅតែ​រឹងមាំ ព្រោះ​ការងារ គឺ​ការងារ រឿង​ជីវិត​គ្រួសារ ដឹង​រឿង​ជីវិត​គ្រួសារ គឺ​អត់​ប៉ះពាល់​គ្នា​ទេ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ ពេល​កំពុង​មាន​ទុក្ខ​ហើយ​នៅ​ ពេល​ទទួល​បាន​ព័ត៌មាន​ថា ក្រុមការងារ​TVFB កំពុង​មាន​ជំងឺ​ទើបតែ​វះកាត់​រួច និង​កំពុង​សម្រាក​ព្យាបាល​នោះ Admin​ជីងចក់ បាន​ឧបត្ថម្ភ​ជា​ថវិកា​ដើម្បី​ចូលរួម​សម្រាល​បន្ទុក​ក្នុងការ​ព្យាបាល​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការ​ឆ្លើយតប​ទៅ​នឹង​ទឹកចិត្ត​ដ៏​ប្រពៃ​នេះ លោក សុវណ្ណ រិទ្ធី បានធ្វើការ​ថ្លែង​អរគុណ​ថា «​ខ្ញុំបាទ​សូម​អរគុណ​ដល់​បងប្រុស Choeun Chork ដែល​បាន​ផ្តល់​ជា​ថវិកា​50$ ដើម្បី​សម្រាល​ការ​លំបាក​ដល់​ប្អូនប្រុស អែល មេសា​ជា​ក្រុមការងារ​TVFB ដែល​មាន​ជំងឺ​ឈឺ​ធ្ងន់​ខ្យល់​ចូល​សួត ទើបតែ​ធ្វើការ​វះកាត់​រួច និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខ្មែរ មិត្តភាព​សូ​វៀត​។ សូម​ជូនពរ​ដល់​បង​ប្រុស​រួម​ទាំង​ក្រុមគ្រួសារ​ទាំងអស់ ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន និង​ជោគជ័យ​គ្រប់​ភារកិច្ច និង​ពរ​ទាំង​បួន​ប្រការ អាយុ វណ្ណៈ សុ​ខៈ ពលៈ បដិពានៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ លោក សុវណ្ណ រិទ្ធី ដែល​ធ្លាប់​មាន​បញ្ហា​គ្រួសារ​ល្បី​កក្រើក​បណ្ដាញ​សង្គម​ដែរ​នោះ បាន​លើក​សរសើរ​ទឹកចិត្ត​តាមរយៈ​ខំ​មិន​ថា «​អរគុណ​បង​ណាស់ បង​ជួប​ទុក្ខ​ហើយ​ប្អូន​មិន​អាច​ជួយ​សម្រាល​អ្វី​បាន ហើយ​ឆ្លៀត​មក​ជួយ​ក្រុមការងារ​ខ្ញុំ​ទៀត​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment