អារម្មណ៍​មនុស្ស​ស្រី​ដូចគ្នា! ក្រោយ​ពូ​ចក់ របូត​ភរិយា​ដ៏​ស្រស់​ស្អាត​ចេញពី​ដៃ​, ចែ​ម៉ី បោះសម្ដី​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ រឿងរ៉ាវ​របស់​Admin​ជីងចក់ ឆាត​ញ៉ែ​ស្រី ដល់​ទៅ​២១​នាក់ ត្រូវ​បាន​ភរិយា​បើក​កកាយ​ឲ្យ​មហាជន​ដឹង​ជា​សាធារណៈ ក្លាយ​ជា​ប្រធានបទ​ដ៏​រសើប ស្រប​ពេល អ្នក​អត្ថាធិប្បាយ​បាល់ទាត់​ដ៏​ល្បី​រូប​នេះ ល្បី​ស្រី​ច្រើន​ផង​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹម​ទៅនឹង​ការ​បើក​កកាយ​នេះ អ្នកនាង ទ្រិ ផល្លា ក៏បាន​ប្រកាស​ឈប់​ទទួលយក​Admin​ជីងចក់ ផងដែរ​។ តែ​ពេល​ប្រកាស​នោះ គេ​មិនទាន់​ច្បាស់​១០០​ភាគរយ នោះឡើយ ព្រោះ​អាច​ជា​អារម្មណ៍​ខឹង​មួយពេល​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះដល់​Admin​ជីងចក់​ឡាយ​វីដេអូ បែរជា​លើក​រឿង​អាយ​ដល​របស់ខ្លួន​មាន​សង្សារ​ដល់​ទៅ​២៧​នាក់ គាត់​ធ្វើ​ដូច​រឿង​ធម្មតា ហើយ​ខ្លួន​គ្រាន់តែ​ឆាត​ជាមួយ​ស្រី មាន​ទាំង​បាន​អី​ផង ទើប​ធ្វើ​ឲ្យ​អ្នកនាង ផល្លា កាន់តែ​ច្បាស់​ក្នុង​ចិត្ត ក៏​ឡាយ​វីដេអូ ឆ្លើយតប​ភ្លាមៗ ដោយ​លើក​ឡើងថា ពី​បំណង​ទុក​ឱកាស​ឲ្យ ចាំមើល​កែប្រែ​អី​ខ្លះ មានអី​លើស​ដើម ទើប​សម្រេច​ថា លែង​ទទួលយក​តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​Admin​ជីងចក់​វិញ ក្រោយ​ដឹងថា ភរិយា​លែង​ទទួលយក​រហូត​​ឡាយ​ប្រកាស​លែងលះ​ជា​ផ្លូវការ​នោះ​, លោក​ពិត​ជា​មាន​អារម្មណ៍​សោកស្ដាយ និង​សោកសៅ​ខ្លាំង​ណាស់ ដោយ​ក្នុងពេល​ឡាយ​ធ្លាប់តែ​សើច​សប្បាយ ប្រែក្លាយ​ជា​សើច​លែង​សម​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះ Admin ថែមទាំង​ចង់ទៅ​បញ្ចប់ជីវិត ដោយ​វិធី​២​យ៉ាង ទី​១ លោតទឹក ទី​២​ទៅ​បួស ហើយ​នៅ​យប់​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២២ ស្រាប់តែ​ឃើញ​លោក​បង្ហាញ​វត្តមាន​នៅ​លើ​ស្ពាន​ជ្រោយចង្វារ​មែនទែន ហើយ​បង្ហោះ​រូបថត​១​សន្លឹក និង​សារ​បញ្ជាក់​ថា «​រង់ចាំ​ក្រុមការងារ​រៀបចំ​កន្លែង​លោត​VIP​អោយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​រឿង​ល្បី​ពេញ​បណ្ដាញ​សង្គម​នោះ, លោកជំទាវ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២២ បាន​បង្ហោះ​រូបថត​របស់​ខ្លួន​១​សន្លឹក ហើយ​និយាយ​ដោយ​ប្រយោល បោះសម្ដី​ទៅ​មនុស្ស​ប្រុស​ខ្លះ​ថា «​មនុស្ស​ប្រុស​ខ្លះ​វា​ល្ងង់​ណាស់​បាន​ជួប​មនុស្ស​ស្រី​ល្អ​ហើយ​មិន​ចេះ​ថែរក្សា​ទេ​ ពេល​បាត់បង់​បាន​ស្តាយក្រោយ មនុស្ស​ស្រី​គេ​មិន​ចង់​បែក​ពីមួយ​ទៅ​មួយ​ទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្ស​ស្រី​ណា​ចង់​មេម៉ាយ​ម្តង​ហើយ​ម្តង​ទៀត​នោះ​ទេ តែ​បើ​ទុក​មិន​ចំណេញ ​ដកចេញ​មិន​ខាត​គេ​ដកចេញ​ហើយ មនុស្ស​ប្រុស​ខ្លះ​គេ​ទុក​ពេល​អោយ​កែ​ តែ​កែ​មិន​ឡើង តា​គេ​កែ​មិន​ឡើង​ហើយ​គេ​នឹង​បោះ​ចោរ​ហើយ ​ព្រោះ​គេ​មិន​ចង់​ចំណាយ​ពេល​ជាមួយ​មនុស្ស​ចឹ​ង​ទៀត​ទេ​យល់ មនុស្ស​ស្រី​គឺ​ចង់​មាន​ស្នាមញញឹម​ច្រើនជាង​ជាង​ទឹកភ្នែក ជាពិសេស​គឺ​នាង​ចង់បាន​ភាព​ស្មោះត្រង់​មិន​ក្បត់​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment