ឡូយ​មួយ​កំប្លេ! អ៊ី​ណូ ចេញ​បទ​រ៉េ​ប ផ្អើល​អស់អ្នក​គាំទ្រ ពិសេស​មាន​សម្ដែង​ជាមួយ​លោក​ហួរ ឡា​វី ទៀត (មានវីដេអូ)

ជា​ការ​កត់សម្គាល់​មួយ​រយៈ​ចុងក្រោយ​នេះ តារា​ចម្រៀង​ប្រុស​ស្រី​ជា​បន្តបន្ទាប់​នៅ​ផលិតកម្ម​Galaxy Navatra និង​រស្មី​ហង្ស​មាស ដូចជា​លោក​ខេមរៈ សិរីមន្ត​, លោក​ព្រាប សុវត្ថិ , អ្នកនាង​ឱក សុគន្ធ​កញ្ញា ជាដើម បាន​ចេញ​ចម្រៀង​បែប​រ៉េ​ប ធ្វើ​ឲ្យ​កក្រើក​វិស័យ​Hip Hop​នៅ​ប្រទេស​កម្ពុជា។

ក្រោយពី​ផលិតកម្ម​ធំ​ៗ​ទាំង​២ ចេញ​បទ​ចម្រៀង​រ៉េ​ប​ជា​បន្តបន្ទាប់​រួចមក ស្រាប់តែ​ផលិតកម្ម​សាន់​ដេ បាន​បញ្ចេញ​MV​បទ​ចម្រៀង​រ៉េ​ប​មួយ​បទ ផង​ដែរ ច្រៀង​ដោយ​លោក​អ៊ី ណូ ហើយ​នៅ​ក្បាល​ដំបូង​​​បទ​ចម្រៀង​នេះ អ៊ី​ណូ ប្រាប់ថា ជា​រឿង​ពិត​របស់ខ្លួន។

បទ​ចម្រៀង​នេះ ដឹកនាំ​សម្តែង​: Rith Omega, និពន្ធ​ទំនុកច្រៀង និង Melody : Deeo, និពន្ធ​បទ​ភ្លេង​: Deeo, Dop : Rith Prospov, ថត​ដោយ​: Mrr Narath & Mengly Record, កាត់ត​រូបភាព​: Chan Bora ចេញ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១។

បទ​ចម្រៀង​នេះ លោក​អ៊ី​ណូ រៀបរាប់​ពី​ជីវិត​របស់ខ្លួន កាលពី​១០​ឆ្នាំមុន​ជិះ​ម៉ូតូ​កញ្ចាស់ អត់​មាន​លុយ​ដើរ​មិន​ចុះ​ចំណោម​គេ ត្រូវគេ​មើលងាយ ហើយ​លោក​លើកយក​ករណី​ពេលនេះ មក​ធៀប​នឹង​ជីវិត​លោក​បច្ចុប្បន្ន គឺ​មិន​ដូច​ពីមុន​នោះឡើយ។

អ្វី​ជាការ​ចាប់អារម្មណ៍​សម្រាប់​ចម្រៀង​មួយ​បទ​នេះ​ទៀត​នោះ គឺ​វត្តមាន​ចូលរួម​សម្ដែង​ពី​តារាចម្រៀង​ជើងចាស់​លោក​ហួរ ឡា​វី ហើយ​ពេល​ស្ដាប់​ចម្រៀង អមដោយ​ការសម្ដែង​ដ៏​ឡូយ​បែបនេះ មើលទៅ​ពិតជា​ទាក់ភ្នែក​ជក់ចិត្ត​ខ្លាំងណាស់។

បទ​ចម្រៀង​នេះ ក្រោយ​ចេញ​រយៈពេល​១​ថ្ងៃ​គិត​ត្រឹម​ម៉ោង​១​រសៀល​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ មាន​អ្នកទស្សនា​សរុប​រហូតដល់​២១​ម៉ឺន​ដង​, ចុច​មេដៃ​ពេញចិត្ត​ជាង​១​ម៉ឺន​, មិន​ពេញចិត្ត​ជាង​២០០ និង​បញ្ចេញមតិ​រហូតដល់​១​ពាន់​ស្ដើង​ឯណោះ។

ក្នុងចំណោម​ការបញ្ចេញ​មតិ​ទាំងនេះ ពួកគេ បាន​លើកឡើងថា «​សម្រាប់​ខ្ញុំ​ពេញចិត្ត​ទាំង Flow ភ្លេង និង MV សំខាន់​ខ្ញុំ​Fan លោកតា ហួរ​ឡា​វី ផង​, Beat Flow អេ​មណាស់ បើសិន​សំឡេង ធ្ងន់​ជាង​នឹង​បិទ​ភ្នែក​ស្រមៃ អាយ​ដុល​ល​ល​ល​ល​, ទើប​ដឹង​លោកតា ហួរ​ឡា​វី Gang សោះ​, Idol ព្រាប​សុវត្ថិ ខេមរៈ សិរីមន្ត ENO ចេញ​រ៉េ​ប​អស់ហើយ នៅឡើយ​តែ​លោកពូ ណូយ វ៉ាន់ណេត​, មិនសូវ​បាន​ស្តាប់​បទ​គាត់​ប៉ុន្មាន​ទេ តែ​បទ នេះ​សុំ​ស្តាប់​មួយថ្ងៃ​២០​ដង​ចុះ​ឡូយ​ប្លែក​ម៉​ង​»​។ «​ថា​ហើយ​កុំ​នាំ​អាត ឥឡូវ​ឃើញ​ទេ​, ខាន់​MV ឡូយ​ទៀត មាន​ទាំង អ៊ំ ហ៊ួរ ឡា​វី ទៀត​, ហួស​សម័យ​+Gang Gang+Talk Shit = Perfect, viagra dirtylaundrykitchen.com កុំ​ជោរ​ជាមួយ​បង​អ៊ី​ណូ​, តិច​ទៀត​ចេញ​បទ​ត​មក​ហើយ​ពូ​ហួរ​ឡា​វី​ច្រៀង​ម្ដង​, ចំណងជើង​នៅក្នុង​វីដេអូ​សរសេរ​ខុស​បង​, សុំ​សរសើរ​ដោយ​ចិត្ត​ស្មោះ មួយ​បទ​នេះ​ពិតជា​ឡូយ​ខ្លាំង​ណាស់ ទាំង​សាច់ភ្លេង រ៉េ​ប និង ការសម្ដែង​…!»។

ដោយឡែក​លោក​អ៊ី​ណូ ក៏បាន​បញ្ជាក់​ជុំវិញ​ចម្រៀង​មួយ​បទ​នេះ​ផងដែរ​ថា «គោរព​ជម្រាបសួរ​បងៗ ប្អូនៗ ជាទី​រាប់អាន បទ​ចម្រៀង Rap Talk Shitគឺជា​បទ​ភ្លេង​ថ្មី ដែល​និពន្ធ​និយាយ​អំពី​រឿង​ពិត របស់​ខ្ញុំបាទ​ENO កាលពី​ជាង​10​ឆ្នាំមុន មិនទាន់មាន​មុខមាត់ ត្រូវគេ​និយាយ​អាក្រក់​ដាក់ ត្រូវគេ​មើលងាយ មើលស្រាល ប្រកាន់​បក្សពួក ប្រកាន់វណ្ណៈ មាន​សម្ថ​ភាព​ហើយ​គេ​មិនអោយ​តម្លៃ ដោយសារតែ​បក្សពួកនិយម

ដោយសារតែ​ចង់​បង្កើន​ប្រាក់ចំនូល ទៅសុំ​គេ​ច្រៀង​ក៏ត្រូវ​គេ​បោក​យក​ម៉ូតូ ក្រ​វេទនា​ម្នាក់ឯង
បទ​នេះ សូម​លើកទឹកចិត្ត ដល់​បង​បង ប្អូន​ប្អូន​ណា ដែល​ធ្លាប់​ជួប​រឿងរ៉ាវ​ដូច​ខ្ញុំ កុំ​ខ្លាចរអា កុំ​បាក់​ទឹកចិត្ត ក្រោកឈរឡើង វ៉ៃ​បំបែក​ឧបសគ្គ ដែល​ឈ្លើយ​នឹង​មុខ​អោយ​ខ្ទេច ព្រោះ​មនុស្ស​យើង​មិនមែន​ក្រ មិនមែន​បរាជ័យ រហូត​នោះទេ បើសិនជា​យើង​ប្រឹងប្រែង​តស៊ូ សូម​អរគុណ ..»៕

Related posts

Leave a Comment