ឌួង ឆាយ ​៖​ ដរាបណា​ប៉ា​នៅ​មាន​ជីវិត កូន​ត្រូវតែ​ខិតខំ​តស៊ូ (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​តាម​ដាន​ជីវិត​ឯកជន​របស់​លោក​ឌួង ឆាយ​មួយ​ចំនួនធំ ច្បាស់​ជា​បាន​ជ្រាប​រួច​មក​ហើយ​ថា កូនប្រុស​ច្បង​របស់​អ្នកនាង ដេ​ត ម៉ាលី​ណា​ មាន​ឈ្មោះថា ឈ្មោះ ឌួង គីម​វិសាល ហៅ​ឌុប មាន​បញ្ហា​ភ្នែក​មើលឃើញ​ត្រឹមតែ​ពណ៌​ស​ខ្មៅ​ប៉ុណ្ណោះ ខណៈ​ខួរក្បាល​ក៏មាន​បញ្ហា​ទៀត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​កាលពីពេល​កន្លងមក ឆ្លៀតពេល​នាំ​កូនៗ​ដើរលេង​កម្សាន្ត​ថ្ងៃអាទិត្យ នោះ អ្នកនាង ដេ​ត ម៉ាលី​ណា បាន​ឡាយ បង្ហាញមុខ​កូនប្រុស​ច្បង​រូបនេះ ឲ្យ​អ្នកគាំទ្រ បានឃើញ​ទៀតផង ហើយ​ពេល​ឃើញ​ការនិយាយស្ដី និង​កាយវិការ​របស់គេ​រួចមក ម្នាក់ៗ​ពិតជា​អាណិត​រូបគេ​ខ្លាំងណាស់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ការអាណិតអាសូរ​នេះ ដោយហេតុថា រូបគេ​ឈឺ​មិនទាន់​ជា​នៅឡើយ និយាយបាន​មួយៗ​គាំង​(​បញ្ហា​ខួរក្បាល​) រក​នឹក​និយាយ​មិន​ចង់​ចេញ ហើយ​ភ្នែក​របស់គេ ចេះតែ​ធ្មេច​បើកៗ ឥត​ឈប់ ព្រមទាំង​មើលទៅ​មុខ​មិន​ចំ​នោះទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ទោះយ៉ាងណា ក្មេងប្រុស​ស្ថិតក្នុង​វ័យ​១២​ឆ្នាំ​រូបនេះ មិន​ភ្លេច​ឡើយ​នូវ​ការ​អរគុណ​ចំពោះ​ពុក​ម៉ែ​បងប្អូន លោកតា លោកយាយ អ៊ំ​ពូ​មី ព្រមទាំង​សុំ​ពាក្យ​ជូនពរ​ដើម្បី​ឲ្យ​រូបគេ​បានជា​សះស្បើយ​ឆាប់ៗ​ផងដែរ​។ លើសពីនេះ ថែមទាំង​អះអាងថា កុំ​តែ​ឈឺ​ទេ កុំ​អី ជិះឡាន​ពណ៌​ស​ទៅ​ជួយ​លក់ដូរ​ម៉ាក់​នៅ​ហាង​ទៀតផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​លោក ឌួង ឆាយ ជា​ឪពុក​វិញ តែងតែ​បង្ហាញ​ក្ដី​ស្រឡាញ់​ចំពោះ​កូនប្រុស​ច្បង​ម្នាក់នេះ ហើយ​ខិតខំ​ព្យាបាល​រូបគេ ដោយ​មិន​បោះបង់​ចូល​ក្ដីសង្ឃឹម​នោះឡើយ​។ ជាក់ស្ដែង ថ្មីៗ​នេះ លោក បាន​ស៊ែរ​សារ និង​វីដេអូ ចាស់​ឡើងវិញ (​វីដេអូ​កាលពី​ឆ្នាំ​២០១៦) ដោយ​ដាក់​Caption​ថា «​ប៉ា​សន្យា​នឹង​នៅ​មើល​ថែ​កូន​រហូត​ណា កូន​មាន​ឪពុក ៦ ឆ្នាំ​ពេលវេលា​ពិតជា​លឿន​មែន និង​មាន​រឿងរ៉ាវ​ជាច្រើន​កើតឡើង​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​វីដេអូ​នោះ​វិញ គេ​ឃើញ​សកម្មភាព​លោក​ឌួង ឆាយ បាន​ព្យាយាម​កាន់​ស្មា​កូន​ឲ្យ​ដើរ ធ្វើ​ចលនា​ ភ្ជាប់​ជាមួយ​ខ្លឹមសារ​ថា «​ប៉ាន​ម៉ាក់ និង​ក្រុម​គ្រួសារ​ព្រមទាំង​បងប្អូន​ពូ​មីង​ទាំង​អស់​គ្នា ​គ្មាន​ថ្ងៃ​អស់​សង្ឃឹមលើ​រូប​កូន​ជាដាច់ខាត​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខំប្រឹង​ប្រែង​តាម​សម្រួល​ណា​កូន​ ប៉ុន្តែ​ត្រូវ​ចងចាំ​ថា ​ត្រកូល​ឌួង​យើង​គ្មាន​មនុស្ស​កំសាក​ទន់ខ្សោយ​នោះទេ​។ លើ​ផែនដី​នេះ​ មានតែ​ខ្លួន​កូន​ជាមួយ​ព្រះ និង​ទេវតា​ ដែល​អាចជួយ​កូន​ឆាប់​បើកភ្នែក​មើល​ឃើញ​ពិភពលោក​ដ៏​ស្រស់​ស្អាត​ម្តងទៀត​។ ដូច្នេះ​កូន​ត្រូវតែ​តស៊ូ​ក្លាហាន​អត់ធ្មត់​ពុះពារ​ជម្នះ​ការ​លំបាក​គ្រប់​ឧបសគ្គ​ពីព្រោះ​បទពិសោធន៍ ​ដែល​កូន​បាន​ឆ្លងកាត់ ​នឹង​ធ្វើ​អោយ​កូន​ក្លាយទៅជា​មនុស្ស​ដ៏​សំខាន់​សម្រាប់​សង្គមជាតិ​របស់​យើង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​បន្ថែម​លើ​នេះ នៅ​ថ្ងៃ​៣០ ខែមេសា ឆ្នាំ​២០២២​លោក​ បាន​យក​កូនប្រុស​រូប​នេះ មក​ពិនិត្យ​សុខភាព ហើយ​បង្ហោះ​រូបថត​១​សន្លឹក រួច​បង្ហាញ​ក្ដីសង្ឃឹម និង​ការប្ដេជ្ញា​ថា «​ទោះបី​ប៉ា​រវល់​ការងារ​ខ្លាំង​ប៉ុណ្ណា និង​មិនបាន​នៅ​ក្បែរ​ជិត​កូនៗ​ដូច​ពីមុន​ក៏​ប៉ា​មិនដែល​ខកខាន​តាមដាន​សុខភាព និង​ព្យាបាល​ជំងឺ​កូនប្រុស​ច្បង​ប៉ា​ដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដរាបណា​ប៉ា​នៅមាន​ជីវិត​កូន​ត្រូវតែ​ខិតខំ​តស៊ូ ប៉ា​គ្មាន​ថ្ងៃ​បោះបង់​ក្តីសង្ឃឹម​លើ​កូន​នោះទេ​ណា​កូន​មាសឪពុក​។ សូម​អរគុណ​មន្ទីរ​Sunrise Japan Hospital Phnom Penh Phnom Penh ដែល​បាន​ជួយ​ពិនិត្យ និង​យកចិត្តទុកដាក់​កូនប្រុស​ច្បង​ខ្ញុំ​ជាពិសេស​តែងតែ​ជួយ​សម្រួល ​ពិនិត្យ​កូនប្រុស​ច្បង​ខ្ញុំ​នៅ​ថ្ងៃ​ចុង​សប្តាហ៍​ ដោយ​ដឹងថា​តុលាការ​បាន​សម្រេច​ផ្តល់​សិទ្ធិ​រៀងរាល់​ចុង​សប្តាហ៍​ដល់​ខ្ញុំ​ដើម្បី​មើលថែ​កូនៗ​។ មន្ទីរពេទ្យ​តម្លៃ​ល្អ​សមរម្យ​មែនទែន​ណា​បាទ​។ សូម​អរគុណ​ពូ​មីង​បងប្អូន​ទាំងអស់គ្នា​ដែល​តែងតែ​ជួយ​ជូនពរ និង​អានិត​ស្រលាញ់​កូនប្រុស​ច្បង​ខ្ញុំ​។​ ​ឌួង ឆាយ​»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment