អស្ចារ្យ​ណាស់​! តារា​ល្បីៗ​ជាច្រើន​ដួង បង្ហាញ​វត្តមាន​ក្នុង​ពិធី​សម្ពោធ​ផលិតកម្ម​រាម​យប់មិញ

ប្រិយមិត្ត​មួយ​ចំនួន​ បាន​ជ្រាប​រួច​មក​ហើយ​ថា កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១​ម្សិលមិញ​នេះ ផលិត​កម្មរាម ត្រូវបាន​បើកសម្ពោធ​ផ្លូវការ ជាមួយ​នឹង​ការទទួល​ស្វាគមន៍​វត្តមាន​កំពូល​តារា​ចម្រៀង​មាស សុខ​សោភា ចូល​មក​កាន់​ផលិត​កម្ម​នេះ ក្នុងតួនាទី ជាទី​ប្រឹក្សា ជាន់ខ្ពស់។

ក្រៅពី​ការទទួល​ស្វាគមន៍​វត្តមាន​កំពូល​តារាចម្រៀង​ស្រី​រូបនេះ ផលិត​កម្មរាម ក៏បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មានការ​ភ្ញាក់ផ្អើល​ផងដែរ តាមរយៈ​ការបង្ហាញ​វត្តមាន​តារាចម្រៀង​សំឡេង​ផ្អែម ល្បីឈ្មោះ លោក​ដួង វីរៈ​សិទ្ធ ចូលមក​កាន់​ផលិតកម្ម​មួយ​នេះ ក្នុងតួនាទី​ជា​តារា​ចម្រៀង​ផង និង​ជា​អ្នកនិពន្ធ​បទ​ភ្លេង​ផង​។​

នៅក្នុង​ការបង្ហាញ​វត្តមាន​នេះ លោក​ដួង វីរៈ​សិទ្ធ បាន​បកស្រាយ​ចម្រៀង​ចំនួន​២​បទ ដោយ​បទ​ទី​១​ច្រៀង​ទោល និង​បទ​ទី​២ មាន​ចំណងជើង​ថា «​ស្នេហ៍​ឆ្លង​វេហា​» ច្រៀង​ឆ្លើយឆ្លង ជាមួយ​កំពូល​តារាចម្រៀង​មាស សុខ​សោភា​។ ក្រោយ​ការ​ច្រៀង​បានបញ្ចប់ ក៏មាន​ពិធី​បំពាក់​កម្រងផ្កា​ដល់​លោក​ដួង វីរៈ​សិទ្ធ ពី​សំណាក់ អ្នកនាង​មាស សុខ​សោភា ផងដែរ​។​

នៅក្នុង​ព្រឹត្តិការណ៍​នេះ បាន​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន ក្រោម​វត្តមាន​អញ្ជើញ​ចូលរួម​ពី​ភ្ញៀវកិត្តិយស​យ៉ាងច្រើន​កុះករ ជាហេតុ​ធ្វើ​ឲ្យ​កម្មវិធី​ទាំងមូល​កាន់តែ​អធិកអធម សប្បាយរីករាយ។ ក្នុងចំណោម​ភ្ញៀវ​កិត្តិយស​ទាំងនោះ ក៏មាន​តារា​ល្បីៗ​ជាច្រើន​ដួង ​ផងដែរ។

តារា​ល្បីៗ​ទាំងនោះ មាន​ដូចជា លោក​ប៉ែន ចំ​រ៉ុង​, កញ្ញា​សុភ័ក្ត្រ កុ​សុ​ម៉ា​, អ្នកនាង​យក់ ថិ​ត​រដ្ឋា​, លោក​អ៊ឹម ជីវ៉ា​, ច​ន ស​ក្ក័​, នាយ គ្រឿន​, នាយ ពាក់​មី​, លោក ហ្វៃ សំអាង​, លោក​សុខ រ៉ាស៊ី​, អ្នកនាង ច​ន ច័ន្ទ​លក្ខិណា​, កញ្ញា​ញឹម ច័ន្ទ​ថន​, អាចារ្យ​ធំ នគររាជ​, លោក​តាន់ គីម​សួ​, កញ្ញា ពេជ្រ ចរណៃ​, ផេ​ន ខេ​ត​, អោម សេង បូរ៉ា​, អ្នកនាង​យុគ ចិន្តា​, កញ្ញា​មាន សូ​នី​តា​, លោក​ហ្សូ​ណូ , លោក​ឆឹ​ម សក្កដា ជាដើម​៕​

Related posts

Leave a Comment