គេនៅចាំបានថា កាលពី ប្រមាណ២ខែមុននេះ តារាចម្រៀង ខេមរៈ សិរីមន្ត បានឡើងងារជាឧកញ៉ា ធ្វើឲ្យកក្រើកអស់ពិភពសិល្បៈខ្មែរ ក្រោយពីប្រឡូកក្នុងការងារអចលទ្រព្យ មិនទាន់បានប៉ុន្មានផងនោះ។
រំលងបានត្រឹមតែ២ខែប៉ុណ្ណោះ ស្រាប់តែតារាចម្រៀងជើងចាស់ ព្រាប សុវត្ថិ ក៏ក្លាយជា តារាចម្រៀងទី២ ក្នុងឆ្នាំ២០២២នេះ ដែលទទួលបានងារជាឧកញ៉ា តាមរយៈព្រះរាជ្យក្រឹត្យចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។
តាមរយៈនេះ លោកហេង ឡុង បានបង្ហាញក្ដីសង្ឃឹមថា «សង្ឃឹមថា នឹងមានអ្នកសិល្បៈផ្សេងទៀត ចូលរួមជួយជាតិយើងបាទ»។ ដោយឃើញបែបនេះភ្លាម អ្នកគាំទ្រ បានចូលខំមិនអបអរសាទរព្រោងព្រាត ក្នុងនោះក៏មានអ្នកខ្លះលើកឡើងថា «បងឡុងឆាប់ៗដែរហើយមើលទៅបង ស៊ូៗបង, គោរមងារ ឧកញ៉ា បន្ទាប់ពីបងព្រាប សុវត្ថិ គឺបង ហេង ឡុង, ថ្ងៃណាមួយប្អូនសង្ឃឹមថា នឹងមានឧកញ៉ាម្នាក់ឈ្មោះ ហេង ឡុង ហើយគាត់ នឹងបន្តជួយសង្គមខ្មែររហូតដូច ដែលគាត់ធ្លាប់បានធ្វើ»។
មិនខុសអ្វី ពីមតិមួយចំនួនលើកឡើងនោះទេ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នោះដែរ លោក ហេង ឡុង ក៏បានឡើងងារជាឧកញ៉ា តែទើបត្រូវបានគេផ្សព្វផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២នេះ ធ្វើឲ្យមានការាប់អារម្មណ៍ជាខ្លាំង៕