កាន់តែ​ក្ដៅ! Adminជីង​ចក់​យំ​អាណិត​ម្ដាយ, អ្នកនាង ផល្លា ថា គេ​ដើរ​តួ​កម្សត់​តែ​ក្នុង​ហ្វេសប៊ុក​ទេ តែនៅ​ក្រោយ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​សង្កេត​ឃើញថា ចាប់តាំងពី​ប្រកាស​លែងលះ​ជាមួយ​Admin​ជីងចក់​មក អ្នកនាង ផល្លា បាន​ទម្លាយ​រឿង​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រួសារ​របស់ខ្លួន ដែល​កន្លងមក អ្នកគាំទ្រ​មិន​ធ្លាប់​ដឹង​ទាល់តែសោះ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្នុងចំណោម​ការទម្លាយ​ជាច្រើន​នោះ អ្វី ដែល​គេ​ចាប់អារម្មណ៍​នោះ​ត្រង់​ថា មុន​រៀបការ​Admin​ជីងចក់​ល្បី​ថា ជា​អភិជន ដល់​បែក​គ្នា​ស្រាប់តែ​ធ្លាយ​ថា ជីវិត​អ្នក​អត្ថាធិប្បាយ​បាល់ទាត់​រូបនេះ បែរជា​គ្មានអ្វី​ទៅវិញ សូម្បីតែ​ម្ដាយ​គ្មាន​ផ្ទះសម្បែង​នៅ សមរម្យ​ផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង, នៅក្នុង​ការ​ឡាយ​ ឆ្លើយតប​ទៅ​នឹង​ប្អូនថ្លៃ​ខ្លួន​​ ​កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០២២កន្លងទៅ អ្នកនាង ផល្លា បាន​លើក​ឡើង​ពី​ការ​អាណិត​ស្រឡាញ់​ប្អូនថ្លៃ​រូប​នេះ ដូច​ប្អូន​បង្កើត​ខំ​យក​មក​នៅ​ជាមួយ ផ្ដល់​ការងារ ឲ្យ​ប្រាក់ខែ​៥០០​ដុល្លារ​ក្នុង​១​ខែ តែ​ចុងក្រោយ​បែរជា​តបស្នង​បែបនេះ​ទៅវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ អ្នកនាង ផល្លា បាន​បញ្ជាក់​ថា ចំពោះ​ម្ដាយក្មេក ទោះ​ធ្វើ​ទង្វើ​មិនល្អ​បែប​ណា​ដាក់​អ្នកនាង ក៏​អ្នកនាង មិន​និយាយ​ដែរ ដោយសារ​គាត់​ជា​ចាស់ទុំ អ្នកនាង​នៅតែ​គោរព ហើយ​តាំងពី​ដើម​មក​មិនដែល​និយាយ​សម្ដី​ច្រឡើសបើស​ដាក់​គាត់​សូម្បី​តែម្ដង​។ តែ​ចំពោះ​ប្អូនថ្លៃ​សុំ​និយាយ​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​នោះ​អ្នកនាង បាន​បញ្ជាក់​ថា រឿង​ផ្ទះសម្បែង​រៀប​ធ្វើ​ឲ្យ​ប្អូនថ្លៃ​នោះ ខ្លួន​រៀប​ធ្វើ​នៅ​ដើមខែ​៥​នេះហើយ ព្រោះ​ខ្លួន​ជា​កូនស្រី​យល់​ជាងគេ​ប្រុស ខ្លួន​ឃើញ​ប្អូនថ្លៃ និង​ម្ដាយ នៅ​លើ​តង់​លើទឹក​បែបនេះ​ខ្លួន​អាណិត​ណាស់។ តែ​បើ​Admin​ជីងចក់​ចេញ​មក​ចឹ​ង ឲ្យ​ខ្លួន​ធ្វើ​ម៉េច​ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង បន្ត​ថា ប្អូន​ខ្លួនឯង ម្ដាយ​ខ្លួនឯង​មិនទាន់​ទាំង​មាន​ផ្ទះ​សម្បែង​នៅ​ផង នៅ​ក្រោម​តង់​ផង ហ៊ាន​ឆាត ទៅ​ទិញ​ស្រី​ដេក ​ មាន​លុយ​រាប់ពាន់ លុយ​គិត​បងប្អូន មិនទាន់​បាន​គិត​ផង។ អ្នកនាង ផល្លា ប្រាប់​ទៅ​ប្អូនថ្លៃ​ទៀត​ថា ទោះជា​អ្នកនាង​លែង Admin​ជីងចក់​ពិតមែន តែ​ខ្លួន​ណែនាំ​ចក់​ឲ្យ​គិត​គ្រួសារ គិត​ម្ដាយ គិត​ប្អូន ដោយ​អ្នកនាង និយាយ​ថា «​បើ​គ្រួសារ​បង​អញ្ចឹង​ហើយ បង​អញ្ចឹង​ទៀត​អ្នកណា​មើល​អ្នកណា អ្នកណា​ជួយ​អ្នកណា បើ​គ្រួសារ​អូន​អញ្ចឹង អូន​អញ្ចឹង ចក់​អញ្ចឹង អ្នកណា​ជួយ​អ្នកណា​អូន មិន​ទៅ​ធ្លាក់ទឹក ធ្លាក់​អណ្ដូង​ទាំងអស់គ្នា»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង បន្តថា «​អីចឹង បាន​បង ចង់​ឲ្យ​គាត់​កាត់បន្ថយ​អា​រឿង​ស្រី​ហ្នឹង​ខ្លះ មក​ទៅ​មើល​គ្រួសារ មើល​ម្ដាយ​ខ្លួនឯង​ខ្លះ ហើយ​បង​ផ្ដាំ​គាត់ ផ្ដាំ​ហើយ​ផ្ដាំ​ទៀត ពេលណា ដែល​តណ្ហា​បង​ឡើង​ក្រា​ស់​មក​ខ្លាំង បង​ទាញ​ម្ដាយ​បង​យក​មក​គិត​មុនគេ តើ​ម្ដាយ​បង​មាន​ដំបូល​នៅ​នៅ ម្ដាយ​បង​រស់​ស្រួល​នៅ ក្រែង​ម្ដាយ​បង​នៅ​លើ​ទឹក​តើ​ហ៊ី»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង ផល្លា បាន​និយាយ​ទៅកាន់​ប្អូនថ្លៃ​ទៀត​ថា «​ខ្ញុំ​ប្រដៅ ខ្ញុំ​ណែនាំ​គាត់ ឲ្យ​គាត់​គិត​សុខ​ហូ ឯង​ទៀត ខ្ញុំ​ណែនាំ​ចក់​ឲ្យ​គិត​សុខ​ហូ​ ឯង គិត​ម្ដាយ​សុខ​ហូ​ ឯង​ទៀត ម៉េច​បាន​មក​សើច​យំ​ខ្ញុំ​អញ្ចឹង មិនបាច់​សើច​យំ​ខ្ញុំ​ទេ ព្រោះ​ជីវិត​ខ្ញុំ​អត់​បង​អ្នកឯង​ទៅ មិនមែន​ខ្ញុំ​វេទនា​ទេ ជីវិត​ខ្ញុំ មាន​សព្វគ្រប់​បែបយ៉ាង ផ្ទះ​២ ៣ ឡាន​៣០​ម៉ឺន​ជាង​២​គ្រឿង​បញ្ឈរ​ចោល​អត់​មាន​អ្នក​ជិះ ពេជ្រ ខ្ញុំ​មាន​ពាក់​គ្រប់​ឈុត មាស​ខ្ញុំ​មាន​រាប់​រយ​តម្លឹង ចង់​ឲ្យ​ខ្ញុំ​យកមក​បង្ហាញ គេ​ថា​ខ្ញុំ​អួត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង បន្តថា «​ដូច​បង​និយាយ​អញ្ចឹង​អូន​ណា បង​អភ័ព្វ​តែ​រឿង​ប្ដី​មួយ​ទេ ហើយក៏​មិនមែន​ថា មួយ​ជីវិត​នេះ​អភ័ព្វ​មួយ​ជីវិត​ដែរ គ្រាន់តែ​បង​មិនទាន់​ដល់​ល​ពេលវេលា​ណាមួយ បាន​ជួប​មនុស្ស​ល្អ តែ​ប៉ុណ្ណឹង​ទេ អីចឹង​អូន​មិនបាច់​សើចយំ​បង​ទេ អូន​ខំប្រឹង​…»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​ការ​ឡាយ​នោះ អ្នកនាង ផល្លា ក៏បាន​ផ្ដាំ​ទៅ​ប្អូនថ្លៃ​របស់ខ្លួន​ឲ្យ​រក​ការងារ​ធ្វើ​ដោយ​ខ្លួនឯង កុំ​ពឹង​ផ្អែកទៅលើ​Admin​ជីងចក់​តែ​ម្នាក់ ព្រោះ​ចេញពី​អ្នកនាង​ទៅ គ្នា​អត់​មានអី​ទេ ខ្លួន​ទទេ គ្នា​ត្រូវ​សាង​ជីវិត​ថ្មី គ្នា​ត្រូវ​ការទិញ​ឡាន​បង់​រំលស់ ដើម្បី​មាន​ឡាន​ជិះ​ហាយ​សូ​ក្នុងសង្គម​វិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​Admin​ជីងចក់ នៅ​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២២ បាន​ចែករំលែក​សារ​មួយ ដែល​និយាយ​ពី​ម្ដាយ ទាំង​ទឹកភ្នែក​ហូរ​រហាម ដោយ​នៅក្នុង​សារ​នោះ បាន​រៀបរាប់ថា «​ពេល​កូន​ស្រលាញ់គ្នា ម៉ែ​ក៏​បំពេញ​បំណង​កូន រៀបការ​អោយ​កូន​បានរស់នៅ​ជាមួយគ្នា ពេល​ឃើញ​កូន​មាន​ក្តី​សុខ ម៉ែ​ក៏​សប្បាយចិត្ត ពេល​កូន​ជួប​ការលំបាក ម៉ែ​ក៏​ដេក​កើតទុក្ខ ម៉ែ​មិន​ចង់បាន​អ្វី​ពី​កូន​នោះទេ ត្រឹម​ចង់ឃើញ​កូន​មាន​ក្តី​សុខ​នឹង​គ្នា ម៉ែ​អស់ចិត្ត​ហើយ ​តែ​ពេលដែល​កូន​លែងលះគ្នា កូន​បែរជា តិះដៀល ប្រមាថ មើលងាយ​ម៉ែ​ទៅវិញ
​ម៉ែ​ក្រ ខុស​ដែរ​ឬ​?»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ Admin​ជីងចក់ បាន​សរសេរ​ក្នុង​ខំ​មិន​ទាំង​ទឹកភ្នែក​ហូរ​ទៀត​ថា «​ម៉ែ​ចាស់ ម៉ែ​ក្រ ម៉ែ​ឈឺ​ជំងឺ​ទៀត គេ​ប្រមា​,​ថ​ម៉ែ កូន​បាន​ត្រឹម​ស្រក់​ទឹកភ្នែក​🥲 ផ្ទះ​ដែល​ម៉ែ​ចង់​បាន​កូន​សន្យា​ថា នឹងធ្វើ​អោយ​ម៉ែ​បាន​ជ្រក នៅ​ក្នុង​ឆ្នាំនេះ​🥲🙏»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ​ អ្នកគាំទ្រ ជាច្រើន បាន​សម្ដែង​ការ​អាណិតអាសូរ និង​ឈឺចាប់​ជំនួស​អាយ​ដល​របស់​ខ្លួន​មិន​ស្ទើរ​នោះ​ទេ​។ ជា​ការ​ឆ្លើយតប Admin​ជីងចក់​ បាន​ត្រឹម​អរគុណ អម​ដោយ​ស្ទីក​ឃ័​រ​បង្ហូរ​ទឹកភ្នែក​ប៉ុណ្ណោះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លើយតបទៅនឹងការលើកឡើងនេះ នៅល្ងាចថ្ងៃទី១ ខែឧសភា អ្នកនាង ផល្លា បានឡាយវីដេអូ ដោយចាក់ចំណងជើងថា «រឿងម្ដាយក្មេកមួយខ្ញុំមិនប៉ះគាត់ ទេ មានតែប្រាប់ចង់ខូចជាអីគិតម្ដាយសិន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងការឡាយនោះ អ្នកនាង បានរៀបរាប់ថា «គេ​ដើរតួ​កម្សត់ កម្សត់​តែ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ទេ តែ​នៅ​ពីក្រោយ​ដើរ​Voice​ប្រាប់​គេ​ប្រាប់​ឯង សុទ្ធតែ​បន្តិចទៀត​ហ្នឹង​ដឹង​ល្អ​អាក្រក់ ខ្មៅ​ស​ហើយ រៀង​ហ្នឹង​មិន​ចប់​ត្រឹមហ្នឹង​ទេ ឥឡូវ​មក​អី​ណា​ផុ​សី​ឯណា ថា​ខ្ញុំ​ហ្នឹង​មើលងាយ​ម្ដាយក្មេក​ទៀត យី​លោក​ហើយ​លោក បាន​ហើយ​ឈប់​ទៅ​លោក​អើយ ព្រោះ​យើង​អ្នក​ខុស យើង​អ្នក​សាង​ភាព​ឈឺចាប់​ឲ្យ​ខ្ញុំ កុំ​ឲ្យ​ខ្ញុំ​ទទួល​ភាព​ឈឺចាប់​ពី​បង​ឯង​ហើយ មក​ឲ្យ​ខ្ញុំ​រង​អ្វី​ជុំវិញ ដែល​បង​ឯង​ប្រឹង​លាប​ពណ៌​ទៀត»។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកនាងផល្លា បញ្ជាក់​ថា «ហើយ​ថ្ងៃ​ដែល​ខ្ញុំ​ឡាយ និយាយ​ពី​គ្រួសារ​ហ្នឹង​ដោយសារតែ ប្អូនស្រីរបស់បង ប្អូនស្រី​ជើងល្អរ​បស់បង គាត់​អត់​ចោល​ចរិត​របស់​គាត់​ទេ គាត់​នៅ​មក​ប៉ះ​ខ្ញុំ​ទៀត គាត់​ឆ្លៀតឱកាស គេ​កំពុង​មានរឿង​ចឹ​ង យកមក​ស៊ែរ​សើចចំអក បើ​គាត់​ស្ងៀម​ទៅ ​ខ្ញុំ​ទៅ​ប៉ះពាល់​អី​គាត់​…​»។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកលក់អនឡាញដ៏ល្បីរូបនេះ បន្តថា «ដូច​ខ្ញុំ​និយាយ​ដដែលៗ​អញ្ចឹង ពីមុន​ខ្ញុំ​ទុក​មុខ​ឲ្យ ដោយសារតែ​ខ្ញុំ​ទុក​មុខ​ឲ្យ​បង​ឯង ពីមុន​ខ្ញុំ​អត់​តបត​ទៅវិញ ចង់​និយាយ​អី​ដាក់​ខ្ញុំ ចង់​ធ្វើ​អី​ដាក់​ខ្ញុំ ខ្ញុំ​អត់​តបត​ទៅវិញ ដោយសារតែ​ខ្ញុំ​នៅ​ឱប​បង​ឯង​នៅ​ដើមទ្រូង​ខ្ញុំ បង​ឯង​ជា​ប្តី​ខ្ញុំ ខ្ញុំ​ឲ្យ​តម្លៃ​បង​ឯង អីចឹង​ខ្ញុំ​អត់​ម៉ាត់​ទេ ខ្ញុំ​អត់​តបត​ទេ ចង់​ប្អូន​បង​ឯង ម្ដាយ​បង​ឯង និយាយ​យ៉ាងម៉េច​ក៏​ខ្ញុំ​អត់​តបត​ដែរ ហើយ​ខ្ញុំ​និយាយ​នៅ​ក្នុង​ការ​ឡាយ​ទៀត រឿង​ម្ដាយក្មេក​មួយ​ខ្ញុំ​អត់​យក​មក​ប៉ះ​ទេ​»។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទោះយ៉ាងណា​អ្នកនាង​ក៏​លើកដៃ​សំពេះ​សុំទោស ដោយ​រៀបរាប់ថា «​ហើយ​ខ្ញុំ​លើកដៃ​សំពេះ​សុំទោស​ជា​សាធារណៈ បើ​ខ្ញុំ​និយាយ​ទៅ​រឿង​គាត់​គេង​នៅ​ក្រោម​តង់​ហ្នឹង​ប៉ះពាល់​ដល់​អារម្មណ៍​អ្នកណា​អី ខ្ញុំ​សុំទោស ពីព្រោះ​ខ្ញុំ​និយាយ​ហ្នឹង​នៅ​ក្នុង​គោលបំណង​ថា ស្ថានភាព​គ្រួសារ​អញ្ចឹង​ទេ ចុះ​ហេតុ​អី​មិន​កែ​សន្តាន នៅ​បែកគំនិត​តែ​អា​រឿង​ដើរ​ឆា​តទៅ​ស្រី​ហ្នឹង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ហើយ​ឆាត​ទៅ​ស្រី​ហ្នឹង មិនមែន​ដើរ​សុំ​គេ​គេង​ទទេ​ឯណា បើ​មិន​ឲ្យ​លុយ​គេ អាណា​គេ​ឲ្យ​ដេក ហើយ​មិន​ទុក​លុយ​មើលថែ​គ្រួសារ​សិន មិន​ទុក​លុយ​ហ្នឹង ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​យើង​ឲ្យ​ល្អ​សិន យើង​នៅ​ចំណុច​ណា យើង​នៅទីណា​…»​៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



​​

Related posts

Leave a Comment