គេនៅចាំបានថា អ្នកអត្ថាធិប្បាយបាល់ទាត់ដ៏ល្បីតាមបណ្ដាញសង្គម លោក ជឿន ប៊ុកចក់ ហៅ Admin ជីងចក់ បានចូលរោងការ បញ្ចប់ភាពនៅលីវ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ជាមួយនឹងកូនក្រមុំឈ្មោះ ទ្រិញ ផល្លា នៅគេហដ្ឋានលេខ18-19 H បុរី ឃិត ឈឿន ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មុនចូលរោងការមួយថ្ងៃ លោក បានបង្ហោះរូបថតជាច្រើនសន្លឹក ហើយដាក់Captionយ៉ាងចាក់ដោតថា «លាហើយ កញ្ញាៗវត្តភ្នំ លាហើយភាព នៅលីវ លាហើយភាព ស៊ីងក្រល ស្អែកនេះអភិជនចក់ ត្រូវចូលរោងការហើយគ្នាយើងក៏ដូចជាបងប្អូនអ្នកគាំទ្រមានពាក្យអ្វីជូនពរដល់ អេដមីនជីងចក់ទេ?»។
ដោយឡែក នៅថ្ងៃចូលរោងការនោះ Admin ជីងចក់ បានបង្ហោះរូបថតជាច្រើនសន្លឹកទៀត ហើយដាក់Captionកាន់តែញាក់សាច់ថា «នារីៗ កញ្ញាៗ វត្តភ្នំមើលហើយស្រក់ទឹកភ្នែកគ្រប់ៗគ្នា សូមជូនពរគូរ ស្វាមី ភរិយាថ្មី មានសុភមង្គលល្អ សេចក្តីសុខចម្រើនស្រលាញ់គ្នាដល់ចាស់រៀងខ្លួន មានតេជៈឈ្នះអស់សត្រូវគ្រប់ទិសទី សូមបានសម្រេចជោគជ័យក្នុងជីវិត ហេងៗគ្រប់ពេលវេលា។ 11/11/2021 ហ៊ាចក់ នឹង សោរ »។
ក្រោយរៀបការហើយ គេនៅតែសង្កេតឃើញ Admin ជីងចក់ ឧស្សាហ៍និយាយពីនារីៗវត្តភ្នំទៀត តែត្រូវបានអ្នកគាំទ្រគិតថា ពាក្យសម្ដីនេះ គ្រាន់តែជាការលេងសើចប៉ុណ្ណោះ។ លុះពេលរូបលោកត្រូវបានភរិយាប្រកាសលែងលះ ដោយសារចា,ប់បានឆាតទៅស្រីៗ២១នាក់ដើម្បីសុំដេកនោះ ធ្វើឲ្យអ្នកគាំទ្រខ្លះ ហាក់កាន់តែមិនច្បាស់ក្នុងចិត្ត។
ទោះយ៉ាងណា នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២២នេះ លោកបានបង្ហោះរូបថតឈរមុខរថយន្តជាច្រើនសន្លឹក ហើយដាក់ Captionថា «នៅកំលោះមុនរៀបការមានខ្ញុំមានឡាន២គ្រឿងដែរ គ្រាន់ជិះមើលនាយមើលអាយនឹងគេ។ ១ជិះក្នុងក្រុង(Lexus 200T) មួយទៀត(Raptor 022)ទុកជិះចុះខេត្ត ទៅចំការលេង ឬទៅវត្តភ្នំម្ដងម្កាលដែរ។តែក្រោយរៀបការហើយអាឡាន២គ្រឿងនេះវាមិនដឹងជាងាប់ទៅណារកមិនឃើញសោះ»។
តាមរយៈនេះ មានការបញ្ចេញមតិយ៉ាងច្រើន ក្នុងនោះមានមតិមួយលើកឡើងថា «សួរតាមត្រង់ពូធ្លាប់ទៅវៃសិចនៅវត្តភ្នំមែនអី»។ ជាការឆ្លើយតបអ្នកអត្ថាធិប្បាយបាល់ទាត់ដ៏ល្បីរូបនេះ បានឆ្លើយតាមត្រង់ថា «ពូនិយាយលេងតើ ដុតក្មេងៗ»៕