ប្រិយមិត្តមួយចំនួនធំ បានជ្រាបរួចមកហើយថា ក្រោយពីផ្ដាច់ចំណងជាប្ដីប្រពន្ធជាផ្លូវការជាមួយគ្នាកាលពីអំឡុងខែធ្នូ ឆ្នាំ២០២០នោះ អ្នកនាង ដេត ម៉ាលីណា និងលោក ឌួង ឆាយ បានបន្សល់ទុកកូនប្រុសស្រី៣នាក់ជាដំណក់ឈាមរួមគ្នា។
ក្នុងចំណោមកូនទាំង៣នាក់របស់ពួកគេនោះ, កូនប្រុសច្បង មានឈ្មោះថា ឈ្មោះ ឌួង គីមវិសាល ហៅឌូប មានបញ្ហាភ្នែកមើលឃើញត្រឹមតែពណ៌សខ្មៅប៉ុណ្ណោះ ខណៈខួរក្បាលក៏មានបញ្ហាទៀត ទាមទារឲ្យមានការយកចិត្តទុកដាក់ពីអាណាព្យាបាលខ្ពស់ជាងគេនោះ។
ជុំវិញបញ្ហាសុខភាពរបស់កូនប្រុសច្បងរូបនេះ អ្នកនាង ដេត ម៉ាលីណា ប្រាប់អ្នកគាំទ្រផងដែរ ហើយពួកគេដឹងហើយសម្ដែងការអាណិតមិនស្ទើរនោះទេ ដោយហេតុថា ឌុបប៉ី ឈឺមិនទាន់ជានៅឡើយ និយាយបានមួយៗគាំង(បញ្ហាខួរក្បាល) រកនឹកនិយាយមិនចង់ចេញ ហើយភ្នែករបស់គេ ចេះតែធ្មេចបើកៗ ឥតឈប់ ព្រមទាំងមើលទៅមុខមិនចំនោះទេ។
ដោយហេតុនេះហើយ គេកម្រឃើញអ្នកនាង ដេត ម៉ាលីណា យកកូនប្រុសច្បងរូបនេះដើរលេងជាមួយណាស់ បានត្រឹមតែសម្ដែងការអាណិតចំពោះរូបគេ និងបង្ហាញក្ដីសង្ឃឹមថាថ្ងៃណាមួយរូបគេនឹងជាសះស្បើយប៉ុណ្ណោះ។
ជាក់ស្ដែង កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ ពេលនាំកូន២នាក់ទៀតដើរផ្សារថតរូបបង្ហោះយ៉ាងសប្បាយនោះ អ្នកនាង ដេត ម៉ាលីណា បានពោលពាក្យថា «កូនទាំងពីរថតរូបខ្លាច តែចាញ់ម៉ាមី ហើយរាល់ថ្ងៃរវល់ធ្វើការងាររកលុយចិញ្ចឹមកូនផង និងត្រូវមើលកូនស្រីពៅតាមគ្រប់ពេលវេលា
បើឌុបប៉ីវិញសាលាអត់រៀនក៏តាមទៅដែរ ថ្ងៃនេះយកកូនទៅកន្លែងធ្វើការងារ បន្ទាប់មកទៅញាំបាយហើយទិញអីវ៉ាន់ទុកអោយញាំនៅផ្ទះមិនដែលតិចជាងពីររទេះទេកំពូលទិញ ហ្នឹងហាងគេដល់ម៉ោងបិទផងកុំអីម៉ាមីវិលមុខ
អាណិតបងឌូបណាស់ឈឺមិនប្រក្រដីសុខភាពខ្សោយមិនអាចមានឱកាសដូចប្អូនៗទៅក្រៅតាមម៉ាក់បាន សង្ឃឹមកូននឹងឆាប់ជាដូចដើមកូនជាក្មេងល្អឆ្លាតតាំងពីតូច ចេះណាស់បើអូនអត់ឈឺវិញដឹងតែម៉ាមីមានអ្នកលួងចិត្ត និងការពារអីឡូវអូន13ឆ្នាំហើយគ្រប់យ៉ាងហត់រាល់ថ្ងៃ តែសប្បាយចិត្តព្រោះដើម្បីកូន មិនអោយកូនៗលំបាកទេម៉ាក់សន្យា»។
តាមរយៈនេះ មានការបញ្ចេញយោបល់ជាច្រើន ហើយក្នុងចំណោមមតិជាច្រើននោះ មតិមួយចំនួន ក៏ត្រូវបានអ្នកនាង ដេត ម៉ាលីណា ឆ្លើយតបផងដែរ។ ជាក់ស្ដែង ពេលគេលើកឡើងថា «អាណិតកូនប្រុសច្បងណាស់មិនដឹងគ្នាឯកកោយ៉ាងណាទេ ជូពរកូនច្បងបានជាឆាប់ៗ!»នោះ អ្នកនាង ដេត ម៉ាលីណា តបថា «គាត់ឈឺ7ឆ្នាំ ហើយម៉ាក់ខ្ញុំនិងខ្ញុំជាអ្នកមើលជាប់ ជាពិសេសគឺម៉ាក់ខ្ញុំអត់បានគេងទេរាល់យប់គាត់ឈឺ មិនប្រក្រតី ចឹងពិបាក ហើយតាំងពីគាត់កើតមកបានម៉ាក់ខ្ញុំមើលគាត់រហូតដល់អីលូវ ទើបខ្ញុំអាចចេញធ្វើការចិញ្ចឹមកូន បើគ្មានម៉ាក់ខ្ញុំ នឹងពិបាក»។
ចំពោះមតិមួយទៀតលើកឡើងថា «បាត់កូនប្រុសមួយ មានអារម្មណ៍ថាលំអៀងពិនទេ? យល់ថាគាត់ឈឺ តែយ៉ាងណាក៏មិនគួរមានក្ដីសុខ ពេលដែលអត់មានកូនមួយទៀតដែរ ត្រូវសប្បាយនិងមានក្ដីសុខជុំកូនទាំងបី កុំអោយតែល្អមើលក្នុងរូបភាព មិនថាខាងម៉ាក់ឬខាងប៉ា»។
ឆ្លើយតនឹងការលើកឡើងនេះ អ្នកនាង ដេត ម៉ាលីណា បានបញ្ជាក់យ៉ាងវែងអន្លាយថា «កូនខ្ញុំស្រលាញ់ណាស់ កើតមកចំណាយពេល ការឈឺចាប់ ប្រថុយជីវិត ចឹងខ្ញុំស្រលាញ់កូនខ្ញុំណាស់ខ្ញុំមិនបាច់យកកូនមកឡាយ ឬថតរូបបានថាស្រលាញ់សំដែង ទេ
ចឹងម្ដាយគ្រប់រូបមានកូនមើលនៅផ្ទះរាប់ឆ្នាំ24ម៉ោងអត់ប្រយោជន៍ហើយ សំខាន់មានតែម្ដាយទេលះបង់គ្រប់យាំងដើម្បីកូន ហើយមូលហេតុខ្ញុំមិនដែលចង់យកកូនធ្វើលេសសំដែងយកល្បីឡាយយកអ្នកមើលច្រើន បើចឹងមែនខ្ញុំយកគាត់មកឡាយពេលលក់អីវ៉ាន់ហើយ និងលក់ដាច់ខ្លាំងព្រោះពូមីងសួររកគាត់រហូត…
តែខ្ញុំមិនថោ.កចង់ល្បីយកកូនមកធ្វើចឹង ព្រោះយល់អារម្មណ៍ ខ្ញុំទឹកចិត្តម្ដាយពេលកូនមិនប្រក្រតីឈឺយករូប ឬកាយវិការ ដែលគ្នាឈឺអោយគេមើលទេមានអារម្មណ៍អាណិត ឧទាហរណ៍….បើយើងថតរូបមិនស្អាតមុខអាក្រក់ខុសគេ ឬ វីដេអូឡាយនិយាយមកមិនប្រក្រតី យកមកផុសអោយគេមើលតើអ្នកមានអារម្មណ៍មិនល្អអត់????
ចឹងខ្ញុំអត់ចង់អោយកូនឌូបមានអារម្មណ៍នឹងទេ ហើយខ្ញុំក៏មិនចង់អោយគេឃើញកូនខ្ញុំចឹងដែរ មើលផងពេលកូនខ្ញុំមិនទាន់ឈឺ គឺការផុសរូប និងតាមខ្ញុំទៅក្រៅដូចគ្នា តែអីលូវពេលគាត់ទៅក្រៅឆាប់ហត់ និងស្រែករករឿងមកផ្ទះមិនដូចក្មេងធម្មតា អ្នកធ្លាប់មានកូនឈឺបានដឹង គាត់ត្រូវការនៅផ្ទះសម្រាក និងលេងសួនក្នុងផ្ទះល្អបំផុត
សំខាន់ពេលនៅផ្ទះ និងការរស់នៅរបស់គាត់មានខ្ញុំម៉ាក់ខ្ញុំ និងម៉ែដោះពីរបីនាក់មើល និងមានរបស់ញាំគ្រប់គ្រាន់ ការរស់នៅមិនមែនទាល់តែឡាយ ឬផុសរូបយកល្អនោះទេ សំខាន់អ្នកណាជាអ្នកចិញ្ចឹមមើលថែគាត់តាំងពីកើតមិនទាន់ឈឺ ទោះអីលូវឈឺមកដល់អីលូវបានល្អ»៕