ពុះកញ្ជ្រោលខ្លាំង! គ្រាន់តែ ឃ្លាត​នាយ​ក្រឹម​មួយ​យប់​សោះ​, ស្រីលាភ រត់​ទៅ​ឱប​ថើប​ដូច​បែក​រាប់​ឆ្នាំ​ ហើយ​ព្រលយ​ពាក្យ​ថា…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជន បាន​ដឹង​រួច​មក​ហើយ​ថា លោក​អ៊ូ ប៉ុណ្ណា​រ៉ាត់ ហៅ នាយ​ក្រឹម បាន​ស្រឡាញ់​គ្នា​ជាមួយ​កូន​ក្រុម​របស់​ខ្លួន​ឈ្មោះ​ស្រី​លាភ ហៅ​នាង​ព្រលិត (​ឈ្មោះ​ពិត គង់ ច័ន្ទ​ស៊ីណា​) ដោយ​រស់នៅ​ប្រកបដោយ​ក្ដី​សុខ ព្រមទាំង​ទទួល​ចំណងដៃ​កូនភ្លោះ​ស្រី​២​នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនភ្លោះ​របស់​ពួកគេ​ទាំង​២​នាក់​នោះ មានឈ្មោះ​លី​ណា និង​លី​សា កើត​នៅ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ហើយ​គិតមកដល់ថ្ងៃទី១១ ខែ​វិច្ឆិកា ឆ្នាំ​២០២១​នេះ មានអាយុជិត៤ឆ្នាំទៅហើយ ជាមួយ​នឹង​រូបរាង មុខមាត់ គួរ​ឲ្យ​ក្នាញ់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជារឿយៗ​នាយ​ក្រឹម ឧស្សាហ៍​បង្ហោះ​រូ​បថ​កូន​ទាំង​២​នាក់​នេះ​ខ្លាំងណាស់ ហើយ​កន្លងមក ពេល​ឃើញ​កូន​របស់ខ្លួន​កាន់តែ​ចម្រើន​វ័យ​នោះ និង​គួរឱ្យ​ស្រលាញ់​ផង​នោះ នាយ​ក្រឹម ក៏បាន​បោះសម្ដី​ប៉ុន្មាន​ឃ្លា​យ៉ាង​មានន័យថា «​អ្វី​គ្រប់យ៉ាង​ដើម្បី​កូន​! អ្វី​គ្រប់យ៉ាង​ដើម្បី​ចៅ​!»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ថ្មីៗ​នេះ មិនដឹងថា នាយ​ក្រឹម​ទៅ​បំពេញការងារ​នៅទីណា​ទេ ត្រូវ​បែក​ភរិយា និង​កូន​១​យប់ ហើយ​គ្រាន់តែ​នាយ​ក្រឹម​ត្រឡប់មកផ្ទះ​វិញ ស្រាប់តែ​ស្រី​លាភ​ រ​ត់ទៅ​ឱប ថើប​នាយ​ក្រឹម ដូច​បែក​គ្នា​រាប់​ខែ​រាប់​ឆ្នាំ​អញ្ចឹង មើល​ហើយ​ពិតជា​រំភើប​ជំនួស​ពួកគេ​ខ្លាំង​ណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង កាលពី​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០២២ ស្រី​លាភ បាន​បង្ហោះ​វីដេអូ​មួយ បង្ហាញ​ពី​សកម្មភាព​ទាំងនេះ ព្រមទាំង​ដាក់​Caption​យ៉ាង​ចាក់​ដោត​ថា «​អ៊ូយ​…​នឹក​ណាស់ បែក​តែ​១​យប់​សោះ​ដូច​បែក ១០០​ឆ្នាំ ហើយ​ចឹ​ង ហាស់​ហា ហើយ​មើល​យាយ​ប៉ិ ខាងឆ្វេង​នោះ នឹក​អី​ដែរ​ទេ​»៕ សូម​ទស្សនា​វីដេអូ ខាងក្រោម ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment