កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ អ្នកនាង ដេត ម៉ាលីណា បានបង្ហោះរូបថតដើរលេងជាមួយកូនៗ២នាក់ អត់ឃើញវត្តមានរបស់កូនច្បង ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកខ្លះគិតថា មានភាពលម្អៀង។
ជុំវិញការលើកឡើងនេះ អ្នកនាង ដេត ម៉ាលីណា បានឆ្លើយតបតាមខំមិនម្ដងរួចមកហើយ តែហាក់មិនអស់ចិត្តក៏បានទម្លាយវីដេអូ និងរូបថតជាច្រើនសន្លឹកទៀត ដើម្បីជម្រះមន្ទិលអ្នកគាំទ្រមួយចំនួន ដែលគិតអវិជ្ជមានលើខ្លួននោះ។
បង្ហោះភ្ជាប់ជាមួយវីដេអូ និងរូបថតជាច្រើនសន្លឹក នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នេះ អ្នកនាង ដេត ម៉ាលីណា បានរៀបរាប់យ៉ាងវែងអន្លាយថា «សូមពូមីងបងប្អូនឈប់ឆ្ងល់ ឬក៏មានការថា គិតមកនាងខ្ញុំ មិនស្រលាញ់កូនប្រុសខ្ញុំឌូប គឺខ្ញុំស្រលាញ់កូនខ្ញុំណាស់ បើមិនចឹងខ្ញុំមិនប្រឹងធ្វើការរកលុយចិញ្ចឹមគាត់ ដល់រាល់ថ្ងៃ និងពេលវេលាខ្ញុំនិងម្ដាយ ខ្ញុំគាត់មើលថែចៅគាត់ម៉ាក់ខ្ញុំអាយុ68ឆ្នាំហើយ ប៉ុន្តែសុខចិត្តលំបាកទៀតនៅមើលចៅអស់13ឆ្នាំដោយខ្លួនឯងមិនខ្វល់ពីការនឿយហត់
បើខ្ញុំអត់មានម៉ាក់ខ្ញុំជួយ ក៏ខ្ញុំមិនអាចចេញរកស៊ីបានដែរ ខ្ញុំមានសំណាងបានម៉ាក់ល្អ និងជាយាយដ៏សែនល្អស្រលាញ់ចៅពិតៗ កូនខ្ញុំទាំងបីសំណាងណាស់។ ខ្ញុំយកកូនទៅលេងសៀមរាប ខួបម៉ាក់ខ្ញុំអាទិត្យមុន27.04.2022 រូបខ្ញុំថតខ្ញុំទុកអនុស្សាវរីយ៍ តែអត់ផុស បងមើលកាយវិការកូនខ្ញុំចឹង គឺសម្រាប់អ្នកណាមិនដឹងតែសម្រាប់ខ្ញុំគឺមិនចង់អោយគេឃើញរូបកូនខ្ញុំបែបនេះ
បើចង់សំដែងយកល្បីឡាយថាយកកូនឌូបទៅសៀមរាប ហើយរៀបរាប់យកល្អហើយ ខ្ញុំមិនបាច់ធ្វើចឹង ខ្ញុំមានគោលការ និងកាតព្វកិច្ចច្បាស់ធ្វើម្ដាយរឹងមាំចិញ្ចឹមកូនខ្ញុំទាំងបីអោយល្អមិនអោយខ្វះខាត និងសូមបញ្ជាក់គ្មានអ្នកជួយចិញ្ចឹមកូនសូម្បី1$
កូនខ្ញុំស្រលាញ់ណាស់ កើតមកចំណាយពេល ការឈឺចាប់ ប្រថុយជីវិត ចឹងខ្ញុំស្រលាញ់កូនខ្ញុំណាស់ ខ្ញុំមិនបាច់យកកូនមកឡាយ ឬថតរូបបានថាស្រលាញ់សំដែង ទេ ចឹងម្ដាយគ្រប់រូបមានកូនមើលនៅផ្ទះរាប់ឆ្នាំ24ម៉ោងអត់ប្រយោជន៍ហើយ
សំខាន់មានតែម្ដាយទេលះបង់គ្រប់យ៉ាងដើម្បីកូន ហើយមូលហេតុខ្ញុំមិនដែលចង់យកកូនធ្វើលេសសំដែងយកល្បីឡាយយកអ្នកមើលច្រើន បើចឹងមែន ខ្ញុំយកគាត់មកឡាយពេលលក់អីវ៉ានហើយ និងលក់ដាច់ខ្លាំងព្រោះពូមីងសួររកគាត់រហូត…តែខ្ញុំមិនថោកចង់ល្បីយកកូនមកធ្វើចឹង ព្រោះយល់អារម្មណ៍ខ្ញុំទឹកចិត្តម្ដាយពេលកូនមិន ប្រក្រតី ឈឺយករូប ឬកាយវិការ ដែលគ្នាឈឺអោយគេមើលទេមានអារម្មណ៍អាណិត
ឧទាហរណ៍….បើយើងថតរូបមិនស្អាតមុខអាក្រក់ខុសគេ ឬ វីដេអូឡាយនិយាយមកមិនប្រក្រតី យកមកផុសអោយគេមើលតើអ្នកមានអារម្មណ៍មិនល្អអត់???? ចឹងខ្ញុំអត់ចង់អោយកូនឌូបមានអារម្មណ៍នឹងទេ ហើយខ្ញុំក៏មិនចង់អោយគេឃើញកូនខ្ញុំចឹងដែរ មើលផងពេលកូនខ្ញុំមិនទាន់ឈឺគឺការផុសរូបនិងគាត់តាមខ្ញុំទៅក្រៅដូចគ្នា
តែឥលូវពេលគាត់ទៅក្រៅឆាប់ហត់ និងស្រែករករឿងមកផ្ទះមិនដូចក្មេងធម្មតា អ្នកធ្លាប់មានកូនឈឺបានដឹង គាត់ត្រូវការនៅផ្ទះសម្រាកនិងលេងសួនក្នុងផ្ទះល្អបំផុត សំខាន់ពេលនៅផ្ទះនិងការរស់នៅរបស់គាត់មានខ្ញុំម៉ាក់ខ្ញុំនិងម៉ែដោះពីរបីនាក់មើល និងមានរបស់ញាំគ្រប់គ្រាន់ ការរស់នៅមិនមែនទាល់តែឡាយ ឬផុសរូបយកល្អនោះទេ
សំខាន់អ្នកណាជាអ្នកចិញ្ចឹមមើលថែគាត់តាំងពីកើតមិនទាន់ឈឺទោះឥលូវឈឺមកដល់ឥលូវបានល្អ គាត់ឈឺ7ឆ្នាំហើយម៉ាក់ខ្ញុំនិងខ្ញុំជាអ្នកមើលជាប់ ជាពិសេសគឺម៉ាក់ខ្ញុំអត់បានគេងទេរាល់យប់គាត់ឈឺ មិនប្រក្រតី ចឹងពិបាកណាស់រករឿងអត់បានគេង
ហើយតាំងពីគាត់កើតមកបានម៉ាក់ខ្ញុំមើលគាត់រហូតដល់ឥលូវ ទើបខ្ញុំអាចចេញធ្វើការចិញ្ចឹមកូន បើគ្មានម៉ាក់ខ្ញុំ នឹងពិបាក មនុស្សមួយចំនួនមើលតែសំបកក្រៅមើលងាយនឹងវាយតម្លៃទឹកចិត្តម្ដាយដែលស្រលាញ់កូនគេប៉ុណ្ណាពេលខ្លះខ្ញុំអត់ខ្វល់ទេ…
ប៉ុន្តែអត់យល់ហេតុអ្វីការយល់ឥលូវអ្នកណាប៉ិនលេងfb សំដែងនិងពូកែនិយាយទង្វើគេជឿ អរគុណពូមីងបងប្អូនដែលតែងតែលើកទឹកចិត្តខ្ញុំទោះមិនអាចជួយអ្វីបាន តែវាជាកម្លាំងចិត្តដ៏មានតម្លៃសម្រាប់ខ្ញុំពេលបាក់ទឹកចិត្ត
ទោះពូមីងបងប្អូនមិនបានរស់នៅផ្ទះជាមួយខ្ញុំក៏ដោយ តែនៅតែយល់ពីការលំបាកមនុស្សស្រីនិងជីវិតធ្វើជាម្ដាយម្នាក់ឯងចិញ្ចឹមកូនខ្លួនឯង ហើយមករងការរិះគន់ប្រើពាក្យមិនល្អចឹងបានអ្នកខ្លះបាក់ទឹកចិត្តដោយសារមនុស្ស ដែលចាំតែជាន់ពន្លិចប្រើពាក្យមិនល្អអោយគេបាក់ទឹកចិត្ត អាចកើតជាជំងឺផ្លូវចិត្តរឺបាក់ទឹកចិត្ត ឬ ក៏អាចចង់សម្លា,ប់ខ្លួន»៕