ជិតត្រូវគ្នាវិញហើយ? អ្នកនាង ផល្លា ចុះ​Audit នៅ​វត្តភ្នំ​, ពូ​ចក់ ថា រៀន​ដោះស្រាយ​បញ្ហា ដោយ​ប្រើ​សតិ​! កុំ​យក​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ រឿង​របស់​Admin​ជីងចក់ និង​អ្នកនាង ទ្រិ​ញ ផល្លា កំពុងតែ​ផ្ទុះ​កក្រើក​ខ្លាំងណាស់ ហើយ​សូម្បីតែ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​អ្នក​អត្ថាធិប្បាយ​បាល់ទាត់​ដ៏​ល្បី​រូបនេះ ពីមុន​មាន​អ្នកតាមដាន​ក្រោម​150K​ ឥឡូវ​ឡើង​ដល់​220K​ឯណោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភាពល្បីល្បាញ​នេះ ដោយសារតែ​កន្លងមក​Admin​ជីងចក់ ត្រូវបាន​អ្នកគាំទ្រ​ជាច្រើន​ដឹង​រួចមកហើយ​ថា លោក​ចូលចិត្ត​និយាយ​ពី​ការ​ទៅលេង​នារី​វត្តភ្នំ ដោយ​សូម្បីតែ​ថ្ងៃ​មង្គលការ​របស់លោក ក៏​នឹកនា​ដល់​នារីៗ​វត្តភ្នំ​ផងដែរ​។ លុះដល់​ពេល ភរិយា ទម្លាយ​រឿង​លោក​ឆាត​ទៅ​ស្រីៗ​២១​នាក់​ដើម្បី​សុំ​ដេក​ជាមួយ និង​ប្រកាស​ឈប់​​​ទទួលយក​លោក​ជា​ស្វាមី​នោះ រឿង​នេះ ក៏​ក្លាយ​ជាទី​ចាប់អារម្មណ៍​តែម្ដង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា ពេល​គេ​សួរនាំ​ថា​តើ​រឿង​នេះ ជា​ការ​ពិត ឬទេ ចំពោះ​ការ​ទៅលេង​ស្រីៗ​នៅ​វត្តភ្នំ​នោះ Admin​ជីងចក់ ក៏​ដាច់ចិត្ត​ប្រាប់​ការពិត​ថា នេះ​គ្រាន់តែ​ជា​ការ​និយាយ​លេង ដើម្បី​ដុត​ក្មេងៗ​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​នៅ​ល្ងាច​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២២​នេះ Admin​ជីងចក់ បាន​បង្ហោះ​រូបថត​របស់ខ្លួន​១​សន្លឹក កំពុងបើក​រថយន្ត ហើយ​ប្រាប់ថា «​រៀន​ដោះស្រាយ​បញ្ហា ដោយ​ប្រើ​សតិ​! កុំ​យក​កំហឹង ឆេវឆាវ​មក​សម្រេចចិត្ត​នៅ​ពេល​ខឹង ស្ដាយ​មួយ​ពេល ស្ដាយ​មួយ​ជីវិត​។ ជីវិត​នាយ​ចក់​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​អ្នកនាង ផល្លា នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ ក៏បាន​ធ្វើការ​ឡាយ​វីដេអូ ពេល​កំពុង​ជិះ​រថយន្ត ផងដែរ ហើយ​ប្រាប់ថា ទៅ​វត្តភ្នំ ឮ​គេ​ល្បី​ទៅ​វត្តភ្នំ​សប្បាយ ហើយ​ខ្លួន​អត់​ដឹង​ទៅ​វត្តភ្នំ គេ​សប្បាយ​អី​គេ អញ្ចឹង​ខ្លួន​សាក​ទៅ​ម្ដង​មើល​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង បន្ត​ទៀត​ថា តែ​ខ្លួន​មនុស្ស​ស្រី ទៅ​វត្តភ្នំ​ប្រហែល​គេ​មិនសូវ​ទទួល​ខ្លួន​ដូច​មនុស្ស​ប្រុស​ទេ​មើល​ទៅ។ ពេល​កំពុង​និយាយ​រឿង​នេះ មាន​គេ​សួរ​ទៅ​ហាង​អត់​ចែ ស្រាប់​តែ​អ្នកនាង ផល្លា ឆ្លើយ​ចម្លើយ​ថា ចំ​មើល​សិន ចុះ​Audit​នៅ​វត្តភ្នំ​បន្តិច​សិន ព្រោះ​គេ​ថា​ទៅលេង​វត្តភ្នំ​សប្បាយ​៕

Related posts