ប្ដី​ល្អ! កែកុន​ភ្នែក​រួច​Love Riyaពិបាកចិត្ត ស្រាប់តែ​ប្ដី​នាង​ថា កុំថាឡើយ​ភ្នែក​អូន​ល្អៀង​ប៉ិន​នឹង ទោះ​អូន​មើល​មិន​ឃើញ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា ពេល​ទាក់ទង​អ្នកនាង​Love Riya​ដំបូង​នោះ លោក​ប៉ូលិស​រូប​សង្ហា ហេង គីម​ហៀ​ង បាន​ប្ដេជ្ញា យក​បេះដូង ការពារ​ប្រពន្ធ​កូន​របស់​ខ្លួន ហើយ​អ្នកលក់​អន​ឡាញ​ដ៏​ល្បី​រូបនេះ ក៏ត្រូវ​ការ​បុរស​បែបនេះ​ចូល​មកក្នុង​ជីវិត​របស់​ខ្លួន​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឃើញថា ​បុរស​រូបនេះ មាន​លក្ខណៈសម្បត្តិ​គ្រប់គ្នា​អាច​ការពារ​ខ្លួន និងកូន​បាន​នោះ អ្នកនាង​Love Riya ក៏បាន​ដឹក​ដៃ លោក​ប៉ូលិស​រូប​សង្ហា ហេង គីម​ហៀ​ង ចូល​រោងការ​តាម​ប្រពៃណី កាលពី​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២១ កន្លង​ទៅ​នេះ ក្រោម​វត្តមាន​ភ្ញៀវកិត្តិយស​ចូលរួម​យ៉ាង​ច្រើន​កុះករ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពេល​រៀបការ គេ​សង្កេត​ឃើញ​ថា ស្នេហា​របស់​ពួកគេ​មានរឿង​រកាំរកូស​តិច​តួច​ជាមួយគ្នា​ផងដែរ តែ​នៅតែ​អាច​ផ្សះផ្សា​គ្នា​បាន​វិញ ហើយ​លោក​ប៉ូលិស​រូប​សង្ហា​រូបនេះ ដឹង​ខុស​ចេះ​កែ និង​ធ្លាប់​សន្យា​មិន​ធ្វើ​ឲ្យ​ភរិយា​របស់ខ្លួន​ពិបាកចិត្ត​ទៀត​នោះឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែល​ពិសេស​នោះ ពេល​មានរឿង​ជាក់ស្ដែង រូបគេ បានធ្វើ​ដូច​ការនិយាយ​​មុន​ពេល​រៀបការ​មែន ដោយ​ប្រើ​រូប​ភាពជា​បុរស​ដើមទ្រូង​ប្រាំ​ហត្ថ តតាំង​ពាក្យសម្ដី​ឥត​សំចៃ​ជាមួយ​អតីត​សង្សារ​ភរិយា​របស់ខ្លួន​។ ប្រការនេះ បានធ្វើ​ឲ្យ​អ្នកគាំទ្រ មានការ​ពេញចិត្ត​លោក​ជាខ្លាំង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ថ្មីៗ​នេះ ក្នុងអំឡុងពេល​អ្នកនា​ង​Love Riya​ទៅ​កែ​ដើមទ្រូង​នៅ​ប្រទេស​ថៃ​នោះ លោក ហេង គីម​ហៀ​ង បាន​មើល​យក​យកចិត្តទុកដាក់ និង​ផ្ដល់​កម្លាំងចិត្ត​ឲ្យ​ប្រពន្ធ​ពេញទំហឹង ជាមួយ​ពាក្យ​លើកទឹកចិត្ត ក៏ដូចជា​ស្នាម​ថើប​ប្រកបដោយ​ក្ដី​ស្រឡាញ់​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ភរិយា​កន្លែង​ពិសេស​នោះ​រួចមក នៅ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២២ នេះ លោក ហេង គីម​ហៀ​ង បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក ហើយ​ធ្វើ​ការសន្យា​ទៀត​ថា «​សេចក្ដី​សុខ​សម្រាប់​គ្រួសារ​តូច​មួយ​របស់ខ្ញុំ​សន្យា​ក្នុងនាម​ជា​កូនប្រុស​ដាច់ខាត​គឺ​ខ្ញុំ​មិន​អោយ​ពួកគាត់​បាត់បង់​ស្នាមញញឹម​មួយ​នេះ​ឡើយ Love Riya មានតែ​ភាព​ស្មោះត្រង់​ទេ​ទើប​ធ្វើអោយ​យើង​មាន​ស្នាមញញឹម​បែបនេះ​នឹង​តរៀង​ទៅ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​កែកុន​ចំណុច​នេះ​រួចមក ថ្មីៗ​នេះ អ្នកនាង​Love Riya​បាន​ទៅ​កែកុន​ភ្នែក​នៅ​ប្រទេស​ថៃ​ទៀត ហើយ​ប្ដី​របស់​អ្នកនាង ​ក៏បាន​ឡាយ​វីដេអូ ដោយ​ដាក់​ចំណង​ជើង​ថា «​កាត់​ភ្នែក​រួចហើយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាំងពី​កាត់​ភ្នែក​រួចមក​នោះ គេ​ឃើញ​ភ្នែក​របស់​Love Riya​រហូតមកដល់​ថ្ងៃនេះ នៅ​មិនទាន់​បាត់​ស្នាម​ជាំមុខ​របួស​នៅឡើយទេ រហូតដល់​អ្នកនាង បង្ហោះ​សារ​ថា «​ពិបាកចិត្ត​ ភ្នែកកើត​មក​មិន​ស្អាត​ដូច​គេ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក លោក ហេង គីម​ហៀ​ង ដោយ​ឃើញ​ភរិយា​បង្ហោះ​សារ​បែបនេះ លោក​ក៏បាន​បញ្ជាក់​ជំហរ​របស់ខ្លួន​បន្ថែម​ទៀតថា «​កុំថាឡើយ​ភ្នែក​អូន​ល្អៀង​ប៉ិន​នឹង ទោះ​អូន​មើលមិនឃើញ ឬ​ពិការ​ក៏​ប្ដី​ម្នាក់នេះ​មិន​បោះបង់ ឬ​ទុក​អូន​ចោល​ឡើយ បង​ស្រលាញ់​ប្រពន្ធ​ជាងគេ​លើ​លោក Love Riya»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា រូប​សម្រស់ កាលពី​អតីតកាល​របស់​អ្នកនាង​Love Riya មិនមែន​ភាព​ស្អាត​ដូច​ពេលនេះ​នោះ​ឡើយ ប៉ុន្តែ​ដោយសារតែ​ការ​ចេះ​លេងខ្លួន កែសម្ផស្ស​ជា​បន្តបន្ទាប់​នោះ បាន​កែប្រែ​មុខមាត់​ទៅជា​ស្អាត​គួរ​ឲ្យ​ស្រឡាញ់​ដូច​ពេលនេះ​តែម្ដង​។ ដើម្បី​ជ្រាប​ច្បាស់​សូម​ទស្សនា​រូបថតជាច្រើន​ខាងក្រោម​​ទាំង​អស់គ្នា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment