អាណិត​ណាស់! ពូចក់ទៅបួស, អ្នកនាងផល្លា ហាក់អស់សង្ឃឹមក្នុងជីវិត ក៏លើកទឹកចិត្តខ្លួនឯងថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ រឿងរ៉ាវ​របស់​Admin​ជីងចក់ និង អ្នកនាង ទ្រិ​ញ ផល្លា ពិតជា​ផ្ទុះ​កក្រើក​ខ្លាំងណាស់ ដោយសារ​តែ​មាន​ការ​វិវឌ្ឍ​ជា​បន្តបន្ទាប់ ធ្វើ​ឲ្យ​អ្នក​តាមដាន តាម​មិន​ចង់​ទាន់ ហើយ​ស្ទើរតែ​បាក់​ចង្កេះ​ទៅហើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​តាម​មិន​ចង់​ទាន់ ហើយ​ស្ទើរតែ​បាក់​ចង្កេះ​នោះ​ត្រង់​ថា ម្នាក់ៗ​គិតថា​ពួកគេ​ច្បាស់​ជា​លែង​គ្នា​មែនទែន​ហើយ ដឹងអី​ស្រាប់តែ​ធ្លាយ​រូបថត​១​សន្លឹក​ឃើញ​ពួកគេ​ថត​កៀកកើយ​គ្នា​ធ្វើ​ដូច​អត់​មានរឿង​អី​កើតឡើង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា ជុំវិញ​រឿងរ៉ាវ​បែកធ្លាយ​រូបថត​១​សន្លឹក​នេះ សាមីខ្លួន​ទាំង​២​បាន​ចេញមុខ​បកស្រាយ​រួចហើយ​ថា នេះ​ជា​រូបថត​ពិត ដែល​ពួកគេ​ថត​ជាមួយគ្នា​នៅ​ក្លឹប​កម្សាន្ត​មួយកន្លែង​ពិតមែន តែ​មិនមែន​ពួកគេ​ត្រូវរ៉ូវ​គ្នា​វិញ​នោះទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពួកគេ​ថា ការជួបគ្នា​នេះ កើតឡើង​ដោយសារតែ​បងស្រី​ម្នាក់ រៀបចំឡើង​ក្នុង​គោលបំណង​ផ្សះផ្សា​ពួកគេ តែ​មិនបាន​សម្រេច​នោះឡើយ ទោះ​ចិត្ត​ពួកគេ​ទាំង​២​នាក់​នៅ​ស្រឡាញ់គ្នា​ក៏ដោយចុះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាក់ស្ដែង Admin​ជីងចក់ បានបញ្ជាក់​ជំហរ​ដូច្នេះ​ថា «​មកទល់ពេលនេះ​ម៉ោង​នេះ សួរថា​ខ្ញុំ​ឈឺចាប់​ទេ សួរថា​ខ្ញុំ​ខឹង​ទេ កូនប្រុស​រង​ការប្រមាថ​ប៉ុណ្ណឹង​ហើយ សួរថា​ខ្ញុំ​ទទួលយកបាន​អត់​? ខ្ញុំ​ទទួលយក​អត់​បានទេ ហើយ​សូម្បីតែ​ម្ដាយ​ខ្ញុំ ក៏​គាត់​សួរ​ទៀតថា កូន ឃើញ​រូបថត​គេ​ផុស​ព្រោងព្រាត​កូន​ឯង​ត្រូវ​គ្នា​វិញ​មែន ខ្ញុំ​ថា​អត់​ទេ​ម៉ែ ឥឡូវ​គាត់​ឡើងមក គាត់​ឈឺ​ផង គាត់​ឡើងមក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់​ឡើង​មក​ភ្នំពេញ​តាំងពី​ម្សិលមិញ ខ្ញុំ​ថា​អត់​ទេ ហើយ​ខ្ញុំ​ក៏បាន​ប្រាប់​គាត់​ថា ខ្ញុំ​ទៅ​ចូលរួម​កម្មវិធី​ខួបកំណើត​របស់​បងស្រី​មួយ គាត់​ហៅ​ខ្ញុំ​ទៅ ហើយ​បន្ទាប់មក គាត់​ក៏​ហៅ​ខាង​នោះមក​ដែរ ដើម្បី​ឲ្យ​ពួកយើង​ជួបគ្នា​ដើម្បី​ធ្វើការ​ចរចា ប៉ុន្តែ​ដូច​ខ្ញុំ​និយាយ​អញ្ចឹង ថា​ខ្ញុំ​អត់​ទេ ហើយ​ខ្ញុំ​ក៏បាន​ប្រាប់​ម៉ែ​ខ្ញុំ​អញ្ចឹង​ដែរ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​បកស្រាយ​ចប់សព្វគ្រប់ Admin​ជីងចក់ បានសម្រេច​ទៅ​វត្ត ហើយ​ប្រកាសថា «​សូម​ក្រាប​ថ្វាយបង្គំ​និង​អរ​ព្រះ​គុណ ដល់​គុណ​ម្ចាស់​គ្រប់​ព្រះអង្គ ដែល​បាន​អនុញ្ញាត​អោយ​ខ្ញុំព្រះករុណា​ចូល​បួស​»​។ ចំណែក អ្នកនាង ផល្លា បាន​បង្ហោះ​រូបថត​ខ្លួន​មួយ​សន្លឹក ហើយ​សរសេរ​ថា «​រឿង​ជីវិត​ពិត មិន​ដូច​ក្នុង​រឿង ក្នុង​រឿង​ក៏​មិន​ដូច​ជីវិត​ពិត​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក ស្រាប់តែ​លោក ហាក់​ប្ដូរ​ចិត្ត ហើយ​បញ្ជាក់​នៅ​ក្នុង​ខំ​មិន​ថា «​ពូ​មិន​បួស​ទេ បើ​ពូ​បួស​សងគុណ​ឪពុកម្ដាយ​»​។ រឿងរ៉ាវ​នេះ ទោះ​ពួកគេ​បកស្រាយ​បែប​ណា​ក៏ដោយ ក៏​អ្នកគាំទ្រ​មួយ​ចំនួន​នៅតែ​យល់ថា ពួកគេ​ត្រូវរ៉ូវ​គ្នា​វិញ​ហើយ ដោយសារតែ​ពួកគេ​មាន​Friend​ហ្វេ​ស​ប៊ុ​ក​ជាមួយគ្នា​វិញ​ហើយ ហើយ​ប្រូ​ហ្វា​ល់​ពួកគេ នៅតែ​ដាក់​ថា បាន​រៀបការ​រួចហើយ​ដូចគ្នា។

នេះជាអ្វី ដែលមហាជនមើលឃើញ តែអ្នកនាង ផល្លា វិញ ហាក់អស់សង្ឃឹមក្នុងជីវិត ពូចក់ទៅបួស, ឡានទើបតែត្រូវគេកាច់កញ្ចក់ ហាក់អស់សង្ឃឹមក្នុងជីវិតក៏បង្ហោះ​សង្ឃដីកា​របស់ព្រះតេជព្រះគុណគូសុភាព ដើម្បីធ្វើការលើកទឹកចិត្តខ្លួនឯង។

សង្ឃដីកា របស់លោកគ្រូ គូសុភាព មាន ខ្លឹមសារដូច្នេះថា «ម្នាក់ៗមានសម្ពាយបុណ្យផ្សេងគ្នា កម្រិតនៃការតស៊ូខុសគ្នា ខ្សែជីវិត និងជោគវាសនាក៏ខុសគ្នាដែរ។ យើងមិនដូចគេ គេមិនដូចយើងរៀនទទួលស្គាល់ការពិត ហើយខំសាងអំពើល្អបន្ថែម»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



Related posts

Leave a Comment