ក្ដៅ​ឆេវ! ឧកញ៉ា​សម្បត្តិ​ប្រើពាក្យ«តារា​កំប៉ិកកំប៉ុក»ទៅ​លើ​នាយ​ធុង​ប៉េត្រូ, ចន ច័ន្ទលក្ខិណា, កាកាអូស្ត្រាលី ប្រតិកម្ម​បែប​នេះ​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេនៅចាំបានថា កាលពីពេលថ្មីៗកន្លងទៅនេះ ពេលតារាកំប្លែងវ័យក្មេង នាយប្រុញ កំពុងមានរឿងផ្ទុះកក្រើកនោះ, ​តារា​កំប្លែង​ល្បី​នៅ​លើ​បណ្តាញ​សង្គ​ម​ហ្វេ​ស​ប៊ុ​ក ​និង​តិកតុក​នាយ ប៉េ​ត្រូ​ បាន​ទម្លាយ​ការឈឺចាប់​របស់​ខ្លួន​ទាក់ទង​នឹង​ការ​ចុះ​កុងត្រា​ក្រដាស​ទទេ​ ថែមទាំង​អត់​ទទួល​បាន​លុយ​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនោះ នាយ ប៉េ​ត្រូ បាន​បង្ហោះ​រូបភាព​នៃ​ការ​ចុះ​កុងត្រា​អម​នឹង​ការ​រៀបរាប់​សារ​យ៉ាង​វែង​អន្លាយ​ព្រម​ជាមួយ​ស្ទីក​ឃ័​រ​ទឹកភ្នែក​ថា​« ប្អូន ប្រុញ អើយ ប្អូន​ប ង​មិនដឹងថា​ប្អូន​មានរឿង​អី​ឬ​ពិបាក​បែប​មិច ទេ​តែ សម្រាប់ បង​បង លើស ប្អូន​១០០​ដង ខ្ញុំ ធ្លាប់តែ​ឮ​( សែក​ក្លែងក្លាយ​) តែ នេះ​ជួប ហើយ​( កុងត្រា​ក្រដាស ទទេ )​គាត់ ថាអោយ​កាន់​ថត​ក្រដាស​ទទេ​សិន​ទៅ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពុទ្ធោ​អើយ ហើយ​គាត់​ថា​ផ្តល់​កុងត្រា​រយៈពេល​1​ឆ្នាំ​នោះ អ្វីៗ​មិន​ពិត​ទេ ទទួល​បាន​លុយ​ថ្លៃ ថត​ពីរ​រឿង និង​ឡាយ​ពីរដង​តែ​ប៉ុណ្ណោះ​(​ពោល​គឺថា ឡាយ​បានតែ​ពីរ​ដង ថត​បាន​ពីរ​រឿង​ទេ ចុងក្រោយ​ក៏​ស្ងាត់ឈឹង ហើយក៏​ដាច់ចិត្ត​ឆាត telegram ទៅ​គាត់​ដើម្បី​សុំ​លុយ​កុងត្រា​ខ្លះ​ឬក៏​អោយ​គាត់​ជួយ​ទិញ​ឡាន​ តូច​មួយ​ដើម្បី​ធ្វើដំណើរ ហើយ​ធ្វើការ​កាត់​ជូន​គាត់​វិញ ព្រោះ​ពេលនោះ​គ្មាន​អី​ជិះ​ទេ និយាយ​នេះ​មិន​ខ្មាស់គេ​ទេ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រាន់តែ​ចង់​និយាយ​រឿង​ដែល​ជួប​កន្លងមក ហ៊ឹម ហើយ​ចំពេល ខាង​ក្រុមហ៊ុន​អាហារ​បំប៉ន​ធំជាងគេ នៅក្នុង​ស្រុក គាត់​បានផ្តល់ កុងត្រា​រយៈពេល​1​ឆ្នាំ តែ​អ្វីៗ ខាង​ក្រុមការងារ​គាត់ ថា​យើង​ជាប់​គេ​ហើយ អារម្មណ៍​ពេល​ហ្នឹង ធ្លាក់​ថ្លើម​ដល់​ដី បងប្អូន​សាក​គិត​មើល ខាត​ប៉ុន្មាន ម៉ឺន​ដុល្លារ =​បញ្ជាក់​ផុស​នេះ គឺ​គ្រាន់តែ​ចង់​បញ្ជាក់ ភាព​ស្អាតស្អំ​របស់ខ្ញុំ​ទេ​មិន​ចង់បាន​អ្វី​ពី​គាត់​ឡើយ សុំ​តែ​កុំអោយ​ជួយ​រឿង​បែបនេះ​ទៀត​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងនេះ ខុស​មកពីរ​ខ្ញុំ​ទេ ដែល​ហ៊ាន​កាន់​ក្រដាស​ទទេ​ដោយ​គ្មាន​អក្សរ​ និង​ការ​ផ្តិត មេដៃ អោយ​បង្ហោះ ជា​សារ​ធា​រណៈ ​ខ្ញុំ​មិន​ហ៊ាន​តបត​​អ្វី​ទេ បានត្រឹមតែ​ទុក​ក្នុង​ចិត្ត ព្រោះ​គ្មាន​ឋានៈ គ្មាន​ខ្នង គ្មាន​ខ្សែ​រយះ​អ្វី​ទាំងអស់ សុំ​តែមួយ​រស់ និង​សុំ​អោយ​តែ ម្ចាស់ ក្រុមហ៊ុន អាហារ​បំប៉ន​ធំជាងគេ គឺ បងស្រី ទ្រី ដា​ណា Dana Try ជួយផ្តល់​ការងារ​អោយ​ប្អូន​វិញ​ផង​បានទេ ព្រោះថា​ព្រោះ ខ្ញុំ​មិនមាន​ពាក់ព័ន្ធ ជាមួយ ក្រុមហ៊ុន មួយ​នេះ ឬ​ក្រុមហ៊ុន​ផ្សេង​ឡើយ​»​។​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ​បន្ទាប់ពី​ការ​បង្ហោះ​នេះ​បាន​រយ​:​ពេល​ប៉ុន្មាន​ថ្ងៃ​ពេលនេះ ប៉េ​ត្រូ បានចេញ​ការបំភ្លឺ​ករណី​យល់ច្រឡំ​ជាមួយ​លោក​ឧកញ៉ា សម្បត្តិ ​ថា ​«រឿង​កុងត្រា​អត់​បាន​លុយ​ដែល​ខ្ញុំ​ផុស​ថ្ងៃមុន​ពេលនេះ​ត្រូវបាន​បញ្ចប់​ដោយ​សន្តិវិធី​ហើយ​»។​ ទោះបី​មានការ​បញ្ជាក់​បែបនេះ​ក្តី​ ប៉ុន្តែ​នាយ ប៉េ​ត្រូ ហាក់​គ្មាន​ចេតនា​ដើម្បី​ធ្វើការ​សូមទោស​លោក​ឧកញ៉ា សម្បត្តិ ជា​សាធារណៈ​​ឡើយ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រការ​នេះ ឧកញ៉ា សម្បត្តិ និង​ភរិយា បានផ្ដល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន​ក្នុងស្រុក​មួយ ដោយ​ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ នាយ​ប៉េ​ត្រូ​។ លោក​ឧកញ៉ា បញ្ជាក់​ថា​«​អ្វី​នៅ​ពេលនេះ ខ្ញុំ​ត្រូវការ ការ​សុំ​ទោស​ជា​សាធារណៈ ហើយ​ខ្ញុំ​ទុក​ឱសានវាទ​ដល់​ថ្ងៃ​ទី​១០ បើសិនជា​ខ្ញុំ​នៅតែ​មិន​ទទួល​បានការ​សុំទោស ជា​សាធារណៈ​ទៀត​ទេ យើង​នឹង​ប្រើប្រាស់​ផ្លូវច្បាប់​ហើយ​ទៅលើ​ធុង​ប៉េ​ត្រូ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ឧកញ៉ា​បន្ត​ថា «​តើ​អ្នកណា​មករក​ស៊ី​ជាមួយ​ខ្ញុំ​ទៀត បើ​គ្រាន់តែ​លុយ​ជាមួយ​តារា កំប៉ិកកំប៉ុក​ម្នាក់ យើង​អត់​ទាំង​បង់​ផង​ហ្នឹង ចុះ​តម្រាំ​តែ​អ្នកណា​មក​រក​ស៊ី​ជា​មួ​យើង​…»​។ ក្រោយ​ឧកញ៉ា សម្បត្តិ ​​​ព្រមាន​ប្ដឹងខ្លួន​រួចមក នាយ​ប៉េ​ត្រូ ក៏​ចេញ​មក​ឡាយ​ធ្វើការ​បកស្រាយ​ទៅវិញ​ផងដែរ នៅ​ល្ងាច​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២២​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទោះយ៉ាងណា យើង​មិន​និយាយ​ពី​ការ​បកស្រាយ​របស់​នាយ​បេ​ត្រូ​នោះ​ទេ តែ​អ្វីដែល​យើង​ចង់បង្ហាញ​ថ្ងៃនេះ ត្រង់​ចំណុច​លោក​ឧកញ៉ា សម្បត្តិ ប្រើ​ពាក្យ​តារា​កំប៉ិកកំប៉ុក​ក្នុង​បទសម្ភាសន៍​របស់ខ្លួន​ធ្វើ​ឲ្យ​អ្នក​សិល្បៈ និង​បុគ្គល​ល្បីៗ​មួយ​ចំនួន​ចេញ​ប្រតិកម្ម​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាក់ស្ដែង អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ បាន​លើកឡើងថា «​តារា​កំប៉ិកកំប៉ុក​ក៏មាន​កិត្តិយស​ដែរ ពេល​តារា កំប៉ិកកំប៉ុក កំពុង​ល្បី​មានការ​គាំទ្រ​ច្រើន​អ្នករកស៊ី​មួយចំនួន​ក៏​ធ្លាប់​តោងកា​លី​ប​តារា កំប៉ិកកំប៉ុក ដែរ សូម្បីតែ​ខ្ញុំ​ជា​តារា​ជើងចាស់​ល្បី​យូរ​ឆ្នាំ​ក៏​ខ្ញុំ​ត្រូវការ​តារា កំប៉ិកកំប៉ុក មកជួយ Promote មុខរបរ​របស់ខ្ញុំ​ដែរ មនុស្ស​មាន​ជំនាញ​ផ្សេងៗ​គ្នា ​ស៊ូ​ស៊ូ​តារា កំប៉ិកកំប៉ុក​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ងាក​មក កា​កា​អូស្ត្រាលី វិញ ក៏បាន​លើកឡើង​ដែរ​ថា «​ពេលខ្លះ​កុំភ្លេចថា​តារា​កំប៉ិកកំប៉ុក​នេះហើយ​ជា​អ្នក​ដែល​នាំ​អតិថិជន​ឲ្យ​ស្គាល់​ផលិតផល​របស់​អ្នក​! ពេលខ្លះ​ផលិតផល​មិន​អស្ចារ្យ​ទេ តែ​មកពី​គេ​អាណិត​ស្រលាញ់ កំប៉ិកកំប៉ុក ទើប​អ្នក​មានឈ្មោះ​លុយ​ធ្វើជា​អ្នក​មានបាន​!»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment