ឡូយ​ណាស់​! បទ «​អា​មុំ​អូន​» ពី ពូ ផ្ទុះ​ការ​សរសើរ​ព្រោងព្រាត ពិសេស​ថត​នៅ​វត្ត​ទូល​រាជា ហើយថែមទាំង​មាន​…(មានវីដេអូ)

នេះ​ជា​ចំណី​អារម្មណ៍​ប្លែក​ទៀតហើយ​សម្រាប់​ទស្សនិកជន ខណៈ​ចម្រៀង​មួយ​បទ មាន​ចំណងជើង​ថា «​អា​មុំ​អូន​» របស់​តារា​ចម្រៀង ពូ ថត​នៅ​វត្ត​ទូល​រាជា ហើយ​មាន​ភ្ជាប់​ជាមួយ​ឧបករណ៍​ភ្លេងខ្មែរ ជាហេតុ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ផ្ទុះ​ការ​សរសើរ​ព្រោងព្រាត។

បទ​នេះ ជា​ចង្វាក់​ប្រពៃណី ត្រៀម​អបអរ​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ដែល​នឹង​ឈាន​មកដល់​នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ ហើយ​ជា​ការ​និពន្ធ Melody និង​ទំនុកច្រៀង​ដោយ​លោក យឹម តា​ស្រង់​, និពន្ធ​បទ​ភ្លេង​ដោយ​លោក Grime។

បទ «​អា​មុំ​អូន​»​នេះ ចេញ​នៅ​ព្រឹក​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១ ហើយ​ក្រោយ​ចេញ​រយៈពេល​ប្រមាណ​៣​ម៉ោង​មាន​អ្នកទស្សនា​ជាង​២​ម៉ឺន​ដង​, ចុច​មេដៃ​ពេញចិត្ត​ជាង​២​ពាន់​ដង​, មិន​ពេញចិត្ត​ជិត​១០០ និង​បញ្ចេញមតិ​ជាង​២០០។

គេ​សង្កេតឃើញថា បើ​ទោះ​ក្នុង​រយៈពេល​ដូចគ្នា បទ​ចម្រៀង​នេះ មិន​ទទួលបាន​ការចាប់អារម្មណ៍​ចូលទៅ​ទស្សនា​ច្រើន​ដូច​បទ​របស់លោក​ព្រាប សុវត្ថិ​, លោក​ខេ​ម ក៏​ដូច​កញ្ញា តន់ ចន្ទ​សី​ម៉ា ក៏ដោយ ប៉ុន្តែ​ក្នុងចំណោម​ការ​អ្នក​ចូល​មើល ហើយ​បញ្ចេញមតិ​នោះ ភាគច្រើន សុទ្ធតែ​ធ្វើការ​លើកសរសើរ​សឹង​ទាំងអស់។

ជាក់ស្ដែង​ក្នុងចំណោម​មតិ​ជាង​២០០​នោះ ពួកគេ បានលើកឡើង​ដូច្នេះ​ថា «​មួយ​បទ​នេះ ទាំង​ទំនុក​ទាំង​ភ្លេង​អេ​ម​តែម្តង ពិសេស​ថត​នៅ​វត្ត​ទួល​រាជា ខេត្តកណ្តាល​យើង​ទៀត អស្ចារ្យ​ណាស់ Galaxy Navatra, ពីរោះ​ទាំង​ភ្លេង ហើយ​សំឡេង​ពូ​ពីរោះ​ប្លែក​, ខ្ញុំ​ពេញចិត្ត​ណាស់​ចង្វាក់​បែបនេះ​ ហើយក៏​ចង់​ឲ្យ​ផលិតកម្ម​ធ្វើ​ចង្វាក់​របៀប​នេះ​ឲ្យ​បាន​ច្រើន​ថែមទៀត​, ពីរោះ​ណាស់ ហើយ​ប្លែក​ទៀត ចេញ​បទ​រាល់ថ្ងៃ​ម៉​ង ពិតជា​មិនធម្មតា​មែន»។

«​ថត​នៅ​វត្ត​ទូល​រាជា ​ស្រុក​កោះធំ ទេសភាព​ស្អាត​ណាស់​, ពីរោះ​ណាស់ ស្រលាញ់​ឧបករណ៍​ភ្លេង​ទ្រ ពេញ​បេះដូង​, គាំទ្រ​អ្នកនិពន្ធ​ពេញទំហឹង ដែល​បាន​តែង​ទំនុកច្រៀង​យ៉ាង​ស្ទាត់ជំនាញ នៃ​ចុង​ជួន​ពាក្យ​នីមួយៗ​ ដែល​បង្ក​ភាព​ងាយស្រួល​ដល់​ការ​ច្រៀង ហើយ​អម​ដោយ ការ​និពន្ធ​បទ​ភ្លេងបុរាណ​ខ្មែរ​ក្នុង​នឹង​ទៀត ពិតជា​ពូកែ​មែន អ្នកនិពន្ធ​ខ្មែរ​យើង​, ថត​នៅ​វត្ត​ទួល​ព្រះរាជា​ទៀត​ទេសភាព​ស្អាត​កប់​ថត​អោយ​ច្រើន​បទ​មក​ដឹង​តែ​ខ​ប់​ម៉​ង​»៕

Related posts

Leave a Comment