យម​យក្ស! ល្បី​ថា​ទៅ​បួស ឥឡូវ​មក​ឡាយ​ធ្វើ​មិន​ដឹង គ្រាន់តែ​ឮ​បទ«អូនលែងប្ដីហើយ» ពូចក់ ក្ដៅ​ឆេវ ក៏​និយាយ​ថា…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​បកស្រាយ​ចប់​សព្វ​គ្រប់ ចំពោះ​រឿង​បែក​ធ្លាយ​រូបថត​មួយ​សន្លឹក​ ថត​ជាមួយ​អតីត​ភរិយា​នៅ​ក្នុង​ក្លឹប​កម្សាន្ត​មួយ​នោះ Admin​ជីងចក់ បាន​ធ្វើ​ដំណើរ​ទៅ ​វត្ត​ស្ពឺ​ត្បូង ស្ថិត​ក្នុង​ឃុំ ម្សាក្រង ស្រុក​ស្ទោង ខេ​ត​កំពង់ធំ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ក្នុង​ការ​ទៅ​វត្ត​ខាងលើ​ អ្នក​អត្ថាធិប្បាយ បាល់ទាត់​ដ៏​ល្បី​រូប​នេះ បាន​ឲ្យ​គេ​ថតរូប​១​សន្លឹក យក​មក​បង្ហោះ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន ហើយ​ដាក់​Caption​ថា «​សូម​ក្រាប​ថ្វាយបង្គំ​ និង​អរ​ព្រះ​គុណ ដល់​គុណ​ម្ចាស់​គ្រប់​ព្រះអង្គ ដែល​បាន​អនុញ្ញាត​អោយ​ខ្ញុំព្រះករុណា​ចូល​បួស​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាមរយៈ​Caption​និង​រូបថត​នេះ បានធ្វើ​ឲ្យ​អ្នកគាំទ្រ​គិតថា ពូ​ចក់​ទំនងជា​ទៅ​បួស​ព្រោះ​រឿង​ស្នេហា​តាម​លំនាំ​បុគ្គល​ល្បីៗ​មួយ​ចំនួន​នាពេល​កន្លងមក​ហើយ​មើលទៅ តែ​ត្រូវបាន​រូបលោក បញ្ជាក់​ក្នុង​ខំ​មិន​ថា «​ពូ​មិន​បួស​ទេ បើ​ពូ​បួស​សងគុណ​ឪពុកម្ដាយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដូច​ការ​បញ្ជាក់​របស់​លោក​អញ្ចឹង លោក​មិន​បួស​នោះ​ទេ ដោយ​ឃើញ​លោក​ធ្វើការ​ឡាយ និយាយ​ពី​បាល់ទាត់ នៅ​យប់​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២២​នេះ ហើយ​នៅ​ក្នុងការ​ឡាយ​នោះ​ស្រាប់តែ​ឮ​ចម្រៀង​បទ «​អូន​លែង​ប្ដី​ហើយ​» ធ្វើ​ឲ្យ​លោក​ក្ដៅ​ឆេវ​តែម្ដង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​បាន​និយាយថា និយាយ​មែន​ឲ្យ​តែ​ឮ​បទ «​អូន​លែង​ប្ដី​ហើយ​» ក្ដៅក្រហាយ​ចំពោះ​អ្នកនិពន្ធ​ខ្លាំងណាស់ និយាយ​ត្រង់​។ លោក​ថា ១​ឆ្នាំ តាំងពី​ចូលឆ្នាំ​មក គ្រាន់តែ​បទ លែង​ប្ដី​ហ្នឹង និយាយ​ទៅជា​ន់​ដាន​ខ្លួនឯង​។ បទ​ហ្នឹង​ធ្វើ​ឲ្យ​គេ​ជ្រួលជ្រើម​តើ ឥឡូវ​លែង​ទៅ លែង​បានសម្រេច​ហើយ ដោយសារតែ​អា​លែង​ប្ដី​ដាច់​ហ្នឹង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​បន្តថា ជិះឡាន​អី ឮ​បទ​ហ្នឹង​សឹងតែ​បិទ​ចោល តែ​ឥឡូវ​លែង​បិទ​ហើយ ព្រោះ​វា​រួចរាល់​អស់ហើយ​។ លោក​បញ្ជាក់ទៀតថា ឲ្យ​តែ​ឮ​បទ លែង​ប្ដី​ដាច់ ក្នុង​ទ្រូង​មួម៉ៅ​។ ទោះយ៉ាងណា លោក​ថា បង​ខាត់​សុ​ឃីម ច្រៀង​ពីរោះ​ហើយ តែ​ខ្លួន​មិន​ចង់​ស្ដាប់​បទ​ហ្នឹង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរ​បញ្ជាក់ថា ចំពោះ​បទ «​អូន​លែង​ប្ដី​ហើយ​» កន្លងមក​ក៏មាន​ការ​ប្រតិកម្ម​មួយចំនួន​ផងដែរ ដោយ​អ្នកលេង​បណ្ដាញ​សង្គម​ជាច្រើន យល់ថា ពាក្យពេជន៍​មួយចំនួន​ក្នុង​បទ​ចម្រៀង​នេះ ដូចជា​មិន​សក្ដិសម​ទៅនឹង​តម្លៃ​នៃ​ស្ត្រី​ខ្មែរ ដូចជា​លែង​ប្ដី​ហើយ​សប្បាយចិត្ត ប្រកាស​រក​សង្សារ​ថ្មី ជាដើម​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពី​រិះគន់​ទៅលើ​អ្នកចម្រៀង ខាត់ សុ​ឃីម ហើយ​នោះ ក៏មាន​ការរិះគន់​ចំពោះ​អ្នកនិពន្ធ​ផងដែរ​។ មតិ​ខ្លះ​លើកឡើងថា កា​និពន្ធ​ត្រូវ​គិតពី​តម្លៃ​នៃ​សង្គម សីលធម៌ វប្បធម៌ ប្រពៃណី និង​មរតក​ជាតិ​ផង កុំ​ដើម្បី​តែ​ប្រាក់​ធ្វើតាម​ចិត្ត​ភ្លេច​អស់​រស​និយម និង តម្លៃ​ជាតិ​។ ក្នុងនោះ ថែមទាំង មានការ​ប្រកាស​ថ្កោលទោស​ដល់​អ្នកនិពន្ធ​បទ​នេះ ព្រោះ​វា​មាន​ចរិត​ប្រ,មាថ​ស្ត្រី​ខ្មែរ និង​ផ្សព្វផ្សាយ​អ​ពើ​ហិ​, ង្សា​ក្នុង​គ្រួសារ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឃើញ​មានការ​រិះគន់​ច្រើន​បែបនេះ លោកជំទាវ ហ៊ុន ស៊ី​ណាត កាលពី​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២២កន្លងទៅ បានចេញ​មុខ​ការ​ពារ​អ្នកនាង ខាត់ សុ​ឃីម ដោយ​លើក​ហេតុផល​ថា «​គ្រាន់តែ​ចម្រៀង​ច្រៀង​លេង​កម្សាន្ត​សោះ​បទ​គេ​ពីរោះ អត្ថន័យ​ល្អ អត់​មាន​បន្ទាប​តម្លៃ​នោះ​ទេ ស្ត្រី​មាន​សិទ្ធិ​រើ​បម្រាស់ ដូច​បុរស​ដែរ​តាស៎

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្ស​ស្រី​សម័យ​ៗ​នេះ គឺ​គាត់​រឹងមាំ​ណាស់ មិន​ដូច​សម័យមុនៗ​នោះទេ ស្ត្រី​និង​បុរស ក្នុង​សម័យនេះ គឺ​មាន​សិទ្ធិ​ស្មើគ្នា បទ​ចម្រៀង​ល្អ (​បើ​ប្ដី​នោះ​មាន​សមត្ថភាព​ពិត សូម​កុំ​ខ្លាច​) ចេះតែ​មានរឿង​មក​ទើស​ខុស ទំនង​ហើយ​លោក​អើយ ចុះ​ត្រង់​អា​ឡាយ​បញ្ចេញ​ស្អី​ៗ​នោះ​មិន​ទើស​ផង​ទៅ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា ងាក​មក អ្នកនាង ខាត់ សុ​ឃីម នៅមុន​ចូលឆ្នាំ​មួយថ្ងៃ បានចេញ​មុខ​សុំ​ការយោគយល់​ពី​មហាជន​ទូទៅ​ចំពោះ​បទ​ចម្រៀង ដែល​កំពុង​ល្បីល្បាញ​នេះ ព្រោះ​ពួកគេ​គ្មាន​បំណង​ណាមួយ​ចង់​ជាន់​ពន្លិច​តម្លៃ​ស្ត្រី​ខ្មែរ​ដូច​ការចោទប្រកាន់​នោះទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង​ថា គ្រាន់តែ​ជា​បទ​ចម្រៀង​មួយ​ក្នុងចំណោម​បទ​ចម្រៀង​ជាច្រើន​ទៀត ដែល​នាង​ធ្លាប់​បាន​ច្រៀង​ពាក់ព័ន្ធ​នឹង​ជីវិត​របស់​ស្ត្រី​មេម៉ាយ។ តារា​ពហុ​ជំនាញ​រូបនេះ បានស្នើ​ដល់​មហាជន​បើក​ចិត្ត​ទូលាយ និង​កាត់បន្ថយ​ការ​ប្រកាន់​ហួសហេតុ​ពេក៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment