បិទ​ឡាយ​ឱប​ប្រពន្ធ​ធម្មតា? ពូចក់ បញ្ជាក់​ជំហរ​មិន​បួស​ព្រោះ​រឿង​ស្នេហា ហើយ​និយាយ​លេងថា…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​បកស្រាយ​ចប់​សព្វ​គ្រប់ ចំពោះ​រឿង​បែក​ធ្លាយ​រូបថត​មួយ​សន្លឹក​ ថត​ជាមួយ​អតីត​ភរិយា​នៅ​ក្នុង​ក្លឹប​កម្សាន្ត​មួយ​នោះ Admin​ជីងចក់ បាន​ធ្វើ​ដំណើរ​ទៅ ​វត្ត​ស្ពឺ​ត្បូង ស្ថិត​ក្នុង​ឃុំ ម្សាក្រង ស្រុក​ស្ទោង ខេ​ត​កំពង់ធំ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ក្នុង​ការ​ទៅ​វត្ត​ខាងលើ​ អ្នក​អត្ថាធិប្បាយ បាល់ទាត់​ដ៏​ល្បី​រូប​នេះ បាន​ឲ្យ​គេ​ថតរូប​១​សន្លឹក យក​មក​បង្ហោះ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន ហើយ​ដាក់​Caption​ថា «​សូម​ក្រាប​ថ្វាយបង្គំ​ និង​អរ​ព្រះ​គុណ ដល់​គុណ​ម្ចាស់​គ្រប់​ព្រះអង្គ ដែល​បាន​អនុញ្ញាត​អោយ​ខ្ញុំព្រះករុណា​ចូល​បួស​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​Caption​និង​រូបថត​នេះ បានធ្វើ​ឲ្យ​អ្នកគាំទ្រ​គិតថា ពូ​ចក់​ទំនងជា​ទៅ​បួស​ព្រោះ​រឿង​ស្នេហា​តាម​លំនាំ​បុគ្គល​ល្បីៗ​មួយ​ចំនួន​នាពេល​កន្លងមក​ហើយ​មើលទៅ តែ​ត្រូវបាន​រូបលោក បញ្ជាក់​ក្នុង​ខំ​មិន​ថា «​ពូ​មិន​បួស​ទេ បើ​ពូ​បួស​សងគុណ​ឪពុកម្ដាយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ​នៅ​ក្នុងការ​ឡាយ​កាលពី​យប់​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២២ Admin​ជីងចក់ បានបញ្ជាក់​ជំហរ​ថា «​រឿង​ទៅ​បួស​ហ្នឹង​ពូ​ប្រាប់​ហើយ​តើ ពូ​អត់​ទៅ​បួស​ទេ ពូ​គ្រាន់តែ​ជួប​លោក ហើយ​និយាយ​លេង​ជាមួយ​លោក​ប៉ុន្មាន​ម៉ាត់​ហ្នឹង ពូ​មាន​ទៅ​បួស​ស្អី​ពូ បើ​ឲ្យ​ពូ​បួស បួស​រឿង​ស្នេហា ពូ​បួស​ដើម្បី​អី មិនមែន​រឿង​គ្រួសារ រឿង​ស្នេហា ខូចចិត្ត​ទៅ​បួស​១​អាទិត្យ ហើយ​សឹក​វិញ ទៅ​បួស​រក​ខ្មោច​អី ទៅ​បួស​ឲ្យ​ខូច​វត្ត​ខូច​វ៉ា​គេ​ហ្នឹង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពូ​ចក់ បន្តថា «​ពូ​មិន​ទៅ​បួស​ទេ បើ​បួស​សងគុណ ម៉ែឪ បួស​សងគុណ​អ្នកមានគុណ អូ​ខេ ពូ​ពេញចិត្ត ពូ​ត្រេកអរ​នឹង​បួស​ផង បើ​ថា​ឲ្យ​ទៅ​បួស​ដើម្បី​ស្នេហា បួស​ដើម្បី​គេច​ចេញពី​រឿងរ៉ាវ​កំពុង​កើតឡើង ១​អាទិត្យ ឬមួយ ម៉ា​ខែ អត់​ទេ អត់​សោះតែ​ម្ដង​សម្រាប់ ពូ​មិន​ទៅ​ធ្វើ​អញ្ចឹង​ទេ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក​ពេល​អ្នកគាំទ្រ​ខំ​មិន​ថា «​ចង់​រៀន​សាវា​ពី​ពូ​ដែរ​» ស្រាប់តែ​អ្នក​អត្ថាធិប្បាយ​បាល់ទាត់​រូប​នេះ និយាយ​លេង​ថា «​ចាំ​ពូ​បើក​វគ្គ​បង្រៀន​អត់​អី​ទេ ពូ​យក​តែ​៥០​នាក់​ទេ វគ្គ​ដំបូង​។ ក្រោយមក មាន​គេ​ខំ​មិន​ថា «​បិទ​ឡាយ​ឱប​ប្រពន្ធ​ធម្មតា​» Admin​ជីងចក់ មិន​ឆ្លើយតប​ច្រើន​ទេ គ្រាន់តែ​លាន់មាត់​ថា «​ម៉េច​ទៅ​អញ្ចឹង​ទៅវិញ​»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment