អ្នកលេងបណ្ដាញសង្គមទីកតុកច្បាស់ជាបានស្គាល់រួចមកហើយថា ពូសុខា ជាអ្នករត់ម៉ូតូកង់៣ វិវឌ្ឍខ្លួនទៅជាអ្នកលក់ដៃមឹកយក្សដ៏ល្បីឈ្មោះមួយរូប ហើយភាពល្បីល្បាញរបស់ពូសុខា ដោយសារតែការញុំាអាហារ ឬធ្វើអ្វីមួយ តាមការសំណូមពររបស់អ្នកគាំទ្រ។
ងាកមកមើល មួយរយៈចុងក្រោយនេះ ពេលរឿងរ៉ាវរបស់Adminជីងចក់ឆាតទៅស្រីដើម្បីសុំដេក ហើយត្រូវបានប្រពន្ធចាប់បាន រហូតប្រកាសលែងលះផ្អើលអស់បណ្ដាញសង្គមនោះ បានធ្វើឲ្យអ្នកគាំទ្រម្នាក់ ធ្វើការសំណូមពរដល់ពូសុខាថា «ចង់ឲ្យពូមានស្រី ហើយប្រពន្ធលែងដូចពូចក់ ពូមិនដែលតបខំមិនខ្ញុំសោះ»។
ឆ្លើយតបទៅនឹងសំណូមពរនេះ ពូសុខា បានលើកឡើងថា «ទាក់ទងនឹងរឿងក្មួយចក់ ពូមានការសោកស្ដាយខ្លាំងណាស់ក្មួយ មិនគួររឿងអញ្ចឹងៗកើតឡើងចំពោះក្មួយចក់ទេបាទ ហើយពូគ្មានពាក្យអ្វីក្រៅពីពាក្យជូនពរឲ្យក្មួយចក់ មានការស៊ូស៊ូទៅមុខទៀត ក្រោយពីមេឃភ្លៀងគឺមេឃស្រឡះហើយ ហើយបើក្មួយមានបញ្ហាសេដអី អាចទាក់ទងមកពូសុខាបាន ចាំពូទៅកំដរ ពូយកដៃមឹកទៅអាំងញុំាជាមួយក្មួយ»។
ពូសុខា បានសង្កត់ធ្ងន់ថា «ហើយទាក់ទងនឹងរឿងមនុស្សប្រុសយើងខូចខិល មានស្រីញីនេះ បើតាមតែមនុស្សប្រុសចេះមានស្រីញីខាងក្រៅ ហើយប្រពន្ធសុំលែគ្រប់គ្នាអញ្ចឹង គឺមនុស្សស្រីនៅស្រុកខ្មែរមេម៉ាយទាំងអស់។
គ្មានមនុស្សប្រុសណាល្អគ្រប់១០ទេក្មួយ មិនថាពូ មិនថាគេ។ គ្រាន់ថាទឹកចិត្តជាប្រពន្ធ គឺគាត់មានការអនុគ្រោះច្រើន គាត់ដឹងសារជាតិជាមនុស្សប្រុសតែប៉ុណ្ណឹងហើយ មនុស្សប្រុសណាដែល មិនចេះខូច មិនចេះខិលក្មួយ គ្រាន់តែថាចេះអនុគ្រោះ ហើយគេក៏អត់ចោលប្រពន្ធកូនគេដែរ»៕