ម៉ែ​កុហក​កូន ពី សួ វិចិត្រ និពន្ធ​បទ​ភ្លេង ដោយ​ ចក់​ ទើប​ចេញ​ក្ដៅៗ ​ធ្វើ​ឲ្យ​គ្រប់គ្នា​នឹក​ម្ដាយ​, អ្នក​ឧកញ៉ា គិត ម៉េង ពន្យល់​ពាក្យ​នេះ​ថា​…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​សល់​តែ​១​ថ្ងៃ​ទៀត​ប៉ុណ្ណោះ នឹង​ដល់​ទិវា​អ្នក​ម្ដាយ​នោះ តារា​ចម្រៀង​មាន​ដើមកំណើត​ពី​ខេត្ត​ពោធិ៍ សួ វិចិត្រ នៅ​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០២២​នេះ បាន​ចេញ​ចម្រៀង​មួយ​បទ មាន​ចំណងជើង​ថា «​ម៉ែ​កុហក​កូន​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បទ​ចម្រៀង​នេះ និពន្ធ​ទំនុកច្រៀង ៖ លី ស៊ីន​ហួន​, និពន្ធ​បទ​ភ្លេង និង​សម្រួល​តន្ត្រី​៖ ចក់​។ ផលិតកម្ម​ហង្ស​មាស បាន​បង្ហោះ​AUDIO ចម្រៀង​នេះ នៅ​លើ​បណ្ដាញ​សង្គម​យូ​ធូប និង​ហ្វេ​ស​ប៊ុ​ក ដោយ​ដាក់​Caption​ដ៏​ទាក់ទាញ​ថា «​អង្គុយ​ស្រក់​ទឹកភ្នែក ព្រោះ​មើល​ឃើញ​ខ្លួនឯង​មាន​ថ្ងៃនេះ ដោយសារ​ម៉ែ​! ម៉ែ​តែង​កុហក​កូន​រហូតមក កុហកថា​ខ្លួនឯង​មិន​អី​! ថ្ងៃស្អែក​ជា​ទិវា​អ្នក​ម្ដាយ សូម​ជូន​ចម្រៀង​មួយ​បទ​នេះ​ស្ដាប់​ទាំងអស់គ្នា​!»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​អ្នកគាំទ្រ​វិញ ក្រោយ​បាន​ស្ដាប់​បទ​នេះ​រួច ពួកគេ​លាន់មាត់​សរសើរ​ថា ពីរោះ និង​សម្ដែង​ការ​នឹក​ម្ដាយ​ស្ទើរ​គ្រប់គ្នា​។ ជាក់ស្ដែង​ក្នុងចំណោម​មតិ​ជាច្រើន​នោះ ពួកគេ លើកឡើង​ដូច្នេះ​ថា «​ពីរោះ​ហើយ​អត្ថន័យ​ល្អល្អះ​ណាស់ ទំនុកច្រៀង​រំឭក​ទិវា​គុណ​ម្ដាយ​ខាងមុខនេះ ទំនុក​ចម្រៀង​ពេញ​ដោយ​ន័យ ចាក់​ដល់​អារម្មណ៍ ម៉ែ​តែង​កុហក​កូន ចំណងជើង​ដ៏​ល្អ​នេះ​, ពីរោះ​ណាស់ កម្សត់​ណាស់ សំឡេង​ផ្អែម​ធ្ងន់​ល្អ​ណាស់​, នឹក​ម្ដាយ​ណាស់​, នឹក​ម៉ែ​, នឹក​អ្នក​ម្ដាយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ថ្ងៃ​ដដែល​នេះដែរ ងាក​មក​អ្នកឧកញ៉ា​គិត ម៉េង បាន​បង្ហោះ​រូបថត​គ្រួសារ​របស់ខ្លួន​ជាច្រើន​សន្លឹក អមដោយ​អត្ថបទ​ពន្យល់​ពី​អត្ថន័យ នៃ​ពាក្យ​អ្នក​ម្ដាយ​ដូច្នេះ​ថា «“​អ្នក​ម្តាយ​” ឬ “​ម៉ែ​” គឺជា​ពាក្យ​ដែល​បង្កប់​នូវ​អត្ថន័យ​ជ្រាលជ្រៅ​សម្រាប់​បុគ្គល​នីមួយៗ​។ ម៉ែ​គឺជា​ប្រភព​នៃ​ជីវិត ហើយ​តំណាងឱ្យ​សេចក្តីស្រឡាញ់​ដ៏​បរិសុទ្ធ​បំផុត​ដែល​គ្មាន​លក្ខខណ្ឌ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​យើង​មិនអាច​អរគុណ «​ម៉ែ​» ឱ្យអស់​នោះទេ​ចំពោះ​ការលះបង់​ដ៏​ធំធេង និង​ការប្តេជ្ញាចិត្ត​ដ៏​មុតមាំ​របស់គាត់​ចំពោះ​ពិភពលោក និង​ក្រុមគ្រួសារ​នីមួយៗ​។ ពួកយើង​ដឹងថា ពួកយើង​គឺជា​អ្វីៗ​គ្រប់យ៉ាង​សម្រាប់​ម៉ែ ហើយ​ម៉ែ​គឺជា​អ្វីៗ​គ្រប់យ៉ាង​សម្រាប់​ពួកយើង​ដូចគ្នា​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ម៉ែ​គឺជា​មនុស្ស​ដំបូង​ដែល​ក្រោក​ពី​គេង ហើយ​ធ្វើ​អាហារ​ពេលព្រឹក​ទាំង​ក្នុង​ខោអាវ​ដំណេក​។ ម៉ែ​គឺជា​អ្នក​អង្គុយ​មើល​កូន​រាំ​យ៉ាង​សប្បាយ ជា​អ្នកគ្រូ​ដែល​អាន​រឿង​ឱ្យ​កូន​ជាប្រចាំ ហើយ​បង្រៀន​កូន​ឱ្យ​ចេះ​គូររូប និង​ផ្តល់​ចម្លើយ​ទៅនឹង​អ្វីដែល​កូនៗ​ចង់ដឹង​ចង់ឃើញ​។ ម៉ែ​បំពេញការងារ​ផង មើល​កូនៗ​ផង ដោយ​ព្យាយាម​រក្សា​តុល្យភាព​ការងារ និង​យកចិត្តទុកដាក់​ចំពោះ​កូនៗ ដែល​ទាំងអស់​នេះហើយ​ជា​គំរូ​សម្រាប់​យើង​ជា​កូនប្រុស​ស្រី​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ខ្ញុំ​សូម​ឆ្លៀតឱកាស​ដ៏​ប្រពៃ​នេះ ដើម្បី​អរគុណ​ភរិយា​ខ្ញុំ ចំណាន ដែល​បានផ្តល់​ក្តី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​ដល់​កូនៗ​របស់​យើង និង​ការបន្ត​បេសកកម្ម និង​ការរួមចំណែក​ដ៏​មានតម្លៃ​របស់​អូន ក្នុង​ការជួយ​កុមារ​នៅ​កម្ពុជា​។​
​នេះ​ជាការ​ជូនពរ និង​បង្ហាញ​ពី​មោទនភាព និង​ការដឹងគុណ​ដល់​អ្នក​ម្ដាយ​ទាំងអស់​។ ថ្ងៃនេះ យើង​ប្រារព្ធ​អបអរសាទរ​ភាពស្រស់​ស្អាត​របស់​ម្តាយ និង​ភាពជា​ម្តាយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​វត្តមាន​របស់​ពួកគាត់​នៅក្នុង​ជីវិត​របស់​យើង​គឺជា​ពរជ័យ​ដ៏​ធំ​បំផុត​ដែល​យើង​ទទួលបាន​។ គ្មានអ្វី​ក្នុង​លោក​នេះ​អាច​ផ្គូផ្គង​ក្ដី ស្រឡាញ់​របស់​ម៉ែ ការយកចិត្តទុកដាក់ ការលះបង់ ការ​មើលថែ និង​ការព្រួយបារម្ភ​របស់​ម៉ែ​នោះឡើយ​។​ រីករាយ​ទិវា​គុណ​ម្តាយ និង​សូម​ផ្ញើ​សារ​ជូនពរ​នេះ​ទៅកាន់​អ្នក​ម្តាយ​ទាំងអស់​ក្នុង​ពិភពលោក​»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment