យល់​យ៉ាង​ណា? ក្រោយ​ផ្សព្វផ្សាយ​ផលិតផល ​មួយ​នេះ, ពេជ្រ សូលិកា ទទួល​ពាក្យ​មិន​ល្អ​ជា​ច្រើន, ទ្រាំ​មិន​បាន នាង​សួរ​ត្រង់​ៗ​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ពេលថ្មីៗកន្លង​ទៅនេះ តារាចម្រៀង ពេជ្រ សូលិកា បានធ្វើការ​ផ្សព្វផ្សាយ​ផលិតផលស្រា,បៀ.រ ឲ្យក្រុមហ៊ុនមួយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ជាច្រើន មិនពេញចិត្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ទន្ទឹមនឹងការមិនពេញចិត្តនេះ ពួកគេមួយចំនួន បានប្រើសម្ដីមិនល្អជាច្រើនដាក់តារាចម្រៀងរូបនេះ ធ្វើឲ្យរូបនាង ទ្រាំទទួលយកពាក្យទាំងនោះមិនបាន ក៏ចេញសារពន្យល់យ៉ាងលម្អិត និងលើកជាសំណួរទៅកាន់អ្នកខំមិនវិញផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ ពេជ្រ សូលិកា បានបង្ហោះសារយ៉ាងវែងអន្លាយ រៀបរាប់ដូច្នេះថា «សូម​មេត្តា​អាន​អោយ​ចប់​ មុននឹង​ខ​មិន​​​ ភាសា​ ដែល​យើង​អាច​ជ្រើសរើស​យក​មក​និយាយ​ទៅ​អ្នកដទៃ​មាន​ល្អៗ​ច្រើនណាស់ មុននឹង​ខ្ញុំ​សម្រេចចិត្ត​ផុស video ដោយ​តែ​ខ្ញុំ​បាន​ទទួល ខ​មិន អ,សីលធម៌ មួយ​ចំនួន ដោយមាន​ទាំង​ពាក្យ​ជេរ.ប្រមា.ថ ដែល​វា​មិនមែនជា​ពាក្យ​ជួយ​កែតម្រូវ​ទាល់តែសោះ​បែរជា​ខឹងសម្បា​មកលើ​រូបខ្ញុំ​ទៅវិញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


តើ​ខ្ញុំ​ខុស​ដែល​ខ្ញុំ​ត្រូវបំពេញ​ភារកិច្ច​របស់​ខ្ញុំ​? ការងារ​អី​ក៏ដោយ បើ​ខ្ញុំ​មិនបាន​ទៅ​បំពាន​លួ,ច​ ឆ,ក់​ប្ល,ន់​ទ្រព្យសម្បត្តិ​ញើស​ឈាម​អ្នកដទៃ ហេតុ​អី​ខ្ញុំ​ត្រូវ​មក​ទទួល​ពាក្យ​អាក្រក់ៗ​ទាំងនេះ ពី​មនុស្ស​ដែល​ល្អៗ​ទៅវិញ បើ​មនុស្ស​ល្អ រៀន​សូត្រ​បានល្អ ម៉េច​ក៏​មិន​ប្រើ​ពាក្យ​ល្អៗ​ទៅកាន់​អ្នកដទៃ​ដែរ​ទៅ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​មនុស្ស​ដូចគ្នា ក៏​ចង់បាន​ពាក្យ​ណែនាំ​ល្អៗ​ដូចគ្នា តារា​ក៏​ជាម​នុស្ស ហេតុ​អី​តារា​គ្មាន​សិ​ទិ្ធ​ទទួល​ពាក្យ​ល្អៗ​ដូច​មនុស្ស​ធម្មតា​? មិន​ពេញចិត្ត​អាច​និយាយ​ណែ​នាំ​ល្អៗ​មក​បាន តែ​ម៉េច​ចាំបាច់​ត្រូវ​ប្រើពាក្យ មីនេះ មីនោះ មី​ក្របី មី​គម្រក់ មី​តារា​បាត​សង្គម ធ្វើ​អី បងៗ​ជា​មនុស្ស​ថ្លៃថ្នូរ​បែរជា​មក​ប្រើ​ពាក្យសម្ដី​អស់ទាំង​នេះ ធ្វើ​ដូចជា​ខ្ញុំ​ទៅ​ប្ល,ន់​គេ ដុ,ត​ផ្ទះ​គេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​យល់ចិត្ត​បងៗ​ដែល​ខ​មិន​មួយចំនួន ថា​បងៗ​មាន​អារម្មណ៍​បែប​ម៉េច តែ​ខ្ញុំ​ក៏​ចង់​អោយ​បងៗ​យល់​ពី​ពួក​ខ្ញុំ​ដូចគ្នា ថា​វា​ជា​តួនាទី​ការងារ​របស់​ពួក​ខ្ញុំ ខ្ញុំ​ត្រូវ​បំពេញ​វា​ និង​ជា​ទំនួល​ខុសត្រូវ​របស់ខ្ញុំ មនុស្ស​សុទ្ធតែ​មិន​ដូចគ្នា អ្នកខ្លះ​រកស៊ី​ អ្នកខ្លះ​ធ្វើការ ការងារ​សុទ្ធតែ​មិន​ដូចគ្នា រក​ស៊ី​សុទ្ធតែ​មិន​ដូចគ្នា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យល់​ថាបើ​មិន​ទទួល​ផ្សព្វផ្សាយ​គ្រឿង​ស្រ,វឹង វា​មិន​ដាច់បាយ​ស្លា,ប់​ទេ ប៉ុន្តែ​ពួក​ខ្ញុំ​មាន​សិទ្ធិ​ជ្រើសរើស ព្រោះ​វា​មិនមែនជា​ការងារ​លួ,ច​ ​ឆ,ក់ ​ប្ល,ន់​គេ ចឹ​ង​ពួក​តារា​ដូច​ខ្ញុំ​មាន​សិ​ទិ្ធ​ នឹង​ជ្រើសរើស​ការងារ រក​ស៊ីចង់បាន​ចំណូល ធ្វើការ​ចង់បាន​ប្រាក់ខែ ខំ​យប់​ខំ​ថ្ងៃ ក៏​មិន​ព្រម​ធ្វើជា​ចោរ​ដែរ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ការងារ​សង្គម​គេ​ធ្វើ ម៉េច​មើល​មិនដែល​ឃើញ​តាម​អ្វីដែល​បងៗ​យល់ឃើញ តែ​បងៗ​មិនមែន​នៅក្នុង​ហេតុការណ៍​ផ្ទាល់ បងអាច​និយាយ​ម៉ឹ​ច​ក៏បាន បង​តែងតែ​និយាយ​ស្រា​បំផ្លាញ​ដល់​មនុស្ស ខ្ញុំ​ទទួលស្គាល់ ប៉ុន្តែ​វា​អាស្រ័យទៅលើ​មនុស្ស​ដូចគ្នា​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្មាន​អ្នកណា​បង្ខំ​អ្នកណា​បាន​នោះទេ ឧទាហរណ៍​ថា បើ​តារា​ផ្សព្វផ្សាយ​គ្រឿ,ង​ស្រ,វឹង បើ​ខ្លួន​បង​មិន​ចង់​ផឹក តារា​ក៏​មិនអាច​ទៅ​បង្ខំ​បង​មក​ផឹក​បានដែរ ហើយ​បើ​តារា​ផ្សព្វផ្សាយ​ថា ហាម​ដាច់ខាត​មិនអោយ​បង​ផឹ,ក​គ្រឿង​ស្រ,វឹង បើ​ខ្លួន​បង​នៅតែ​ផឹក តារា​ក៏​មិនអាច​ទៅ​ហាម​បង​បាន​ដូចគ្នា ក្នុងនោះ​ក៏មាន​ពាក្យស្លោក​របស់គេ​ “​ពិសារ​ដោយ​ការទទួលខុសត្រូវ​”»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment