អបអរ! មហាហង្សអលស្តាFCក្លាយជាក្រុមជើង ឯកពាន់រង្វាន់បាល់ទាត់ថ្នាក់ជាតិFutsal 2020

ភ្នំពេញ​ ៖​ ទីបំផុត​ក្រុមកីឡា​បាល់ទាត់​មហាហង្ស​អ ល​ស្តា​FC​បាន​យកឈ្នះ​ការប្រកួត​និង​ក្លាយជា​ក្រុម​ជើងឯក​ពាន់រង្វាន់​ក្នុង​វគ្គ​ផ្តាច់​ព្រាត់​បាល់ទាត់​ថ្នាក់ជាតិ​Fut sal 2020​។​កាន់តែ​ពិសេស​ទៀត​នោះ​គឺ​ក្រុម​នេះ​អាច​ដណ្តើមបាន​ពាន់​រហូតដល់​ទៅ​៥​ក្នុង​ចំ​ណោ​យ​ពាន​៦​ទៀតផង​។​

​ចំពោះ​ជោគជ័យ​ដ៏​ត្រចាសត្រចង់​នេះ​បានធ្វើ​ឲ្យ​ក្រុ ម​មហាហង្ស​អ​ល​ស្តា​FC​កាន់​តែមាន​ទំនុកចិត្ត​ខ្ពស់​និង​រំភើប​ខ្លាំង​ក្រោយពេល​ឈ្នះ​ការប្រកួត​ហើយ​អា ច​ដណ្តើមបាន​ពាន​ចំនួន​៥​នឹង​ក្លាយជា​ជើងឯក​បា ល់​ទាត់​Fut sal 2020​នៃ​វគ្គ​ផ្តាច់​ព្រាត​នៅ​យប់​ថ្ងៃ ទី​២១​ខែកុម្ភ​:​ឆ្នាំ​២០២១​នេះ​។​

​លោក អ៊ិន សុ​ភិន ដែលជា​ប្រធាន​ក្រុម​និង​អ្នក​ចា ត់​ការ​ទូទៅ​របស់​ក្រុម​មហាហង្ស​អ​ល​ស្តា FC​បាន​ថ្លែង​ដោយ​បង្ហាញ​ក្តីរំភើប​ថា​នេះ​ជា​ប្រវត្តិសាស្ត្រ​បា ល់​ទាត់​Futsal​ថ្នាក់ជាតិ​ដែល​ក្រុម​មហាហង្ស​ប្រ​មូ ល​បាន​ពាន​រហូតដល់​ទៅ​៥​ក្នុង​ការប្រកួត​ថ្នាក់ជាតិ​ដើម្បី​ត្រៀម​ចេញទៅ​ប្រកួត​នៅ​ប្រទេស​វៀតណាម​ឆាប់ៗ​ខាងមុខ​។​

​លោក​បាន​បន្តថា​នេះ​ក៏​ជា​លើក​ទី​១​ដែល​ក្រុម​មហា ហង្ស​បាន​កែប្រែ​ប្រវត្តិសាស្ត្រ​បាត់​ទាត់​Futsal​ថ្នាក់ជាតិ​ហើយ​បើ​ប្រៀបធៀប​ទៅ​ប្រទេស​ដទៃ​គឺ​ពុំ​ធ្លាប់មាន​ដូច​មហាហង្ស​ទេ​។​លោក អ៊ិន សុ​ភិន បញ្ជាក់ថា​សម្រាប់​ពាន​ដែល​ទទួលបាន​រួមមាន ,១.​ជើង​ឯ ង ,២.​ក្រុម​ដែល​លេង​បានល្អ​បំផុត​,៣.​កីឡាករ​ឆ្នើ ម​,៤.​អ្នកចាំទី​ឆ្នើម និង​៥.​គ្រូបង្វឹក​ឆ្នើម​។​ដោយ​ឡែ កពាន​ទី​៦(​អ្នក​ស៊ុត​បញ្ចូល​ទី​បាន​ច្រើនជាងគេ​)​គឺ​បាន​ទៅលើ​ក្រុម​ផ្សេង​។​

​លោក អ៊ិន សុ​ភិន បាន​បន្ថែមទៀតថា​សម្រាប់​ជ័យ​ជំ​ន​:​នេះ​អាច​ចាត់ទុកជា​ប្រវត្តិសាស្ត្រ​លើ​ពិភព​លោ ក​និង​ក៏​ដូច​ប្រទេស​កម្ពុជា​។​ សូមបញ្ជាក់ថា​ពិធី​ប្រគល់​ពាន​នេះដែរ​គឺធ្វើឡើង​ក្រោម​វត្តមាន​របស់​ឯក​ឧ ត្ត​ម សៅ សុខា ផងដែរ​៕​

Related posts

Leave a Comment