ស្អាត​ប៉ះ​ស្អាត​ហើយ! អាជី ជួប​គូដណ្ដឹង លោក ឌួង ឆាយ នៅ​ក្រៅ ស្រាប់តែ​លាន់មាត់​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ដល់​ឈ្មោះ Ah Gi Leader ប្រិយមិត្ត​ច្បាស់​ជា​ស្គាល់​រួច​មក​ហើយ​ថា រូប​នាង ជា​នារី​វ័យក្មេង​ម្នាក់ ដែល​ជោគជ័យ​លើ​ការ​លក់​ផលិតផល​តាម​អន​ឡាញ ហើយ​ធ្លាប់​អះអាង​ថា ក្នុង​១​ថ្ងៃ​ខ្លួន​អាច​រក​បាន​ក្នុង​ចន្លោះ​ពី ២​ម៉ឺន ទៅ​៥​ម៉ឺន​ដុល្លារ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វី ដែល​ធ្វើ​ឲ្យ​មហាជន មានការ​ចាប់អារម្មណ៍​ទៀត​នោះ ​ក្នុង​ពិធី​ភ្ជាប់ពាក្យ​​របស់​នាង​កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១​កន្លងទៅ​នោះ​ គ្រាន់តែ​ថ្លៃ​បណ្ដាការ ដែល​អា​ជី ទទួលបាន​រហូតដល់​ទៅ ៥០០​លាន​រៀល ខ្សែក​ពេជ្រ តម្លៃ​ខ្ទង់​៧​ម៉ឺន​ដុល្លារ ព្រមទាំង​ផ្ទះ​មួយ​ខ្នង តម្លៃ​ជាង​១០ម៉ឺន​ដុល្លារ​ផង​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ចាប់​អារម្មណ៍​កក្រើក​បណ្ដាញ​សង្គម​មួយ​ទៀត នៅ​ពេល​អាជី បាន​អះអាង​ កាលពី​ពេល​កន្លង​មក​ថា ខ្លួន​ស្អាត​ពី​ធម្មជាតិ ហើយ​ថែមទាំង​អួត​ទៀត​ថា​ «​ខ្ញុំ​ស្លៀក​ឈុត​អី​ក៏​ស្អាត ខ្ញុំ​ងើប​ពី​គេង​ហើយ ខ្ញុំ​អត់​ងូត​ទឹក ក៏​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​ខ្ញុំ​ស្អាត​ដែរ​, ក្នុងចំណោម​មនុស្ស​ស្រី​១០​នាក់ ខ្ញុំ​គិតថា ខ្ញុំ​ស្អាត​ជាងគេ​៩​នាក់​ហើយ​បង ព្រោះថា​ ខ្ញុំ​មាន​ពណ៌​សម្បុរ​ស្រស់ស្អាត​ពាក់​អី​ក៏​វា​សម»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រឡប់មកនិយាយពូគូដណ្ដឹងរបស់លោកឌួង ឆាយ វិញ ត្រូវបានគេដឹងថា ឈ្មោះ ហ៊ ម៉ី​លី ជា​ម្ចាស់​ហាង​លក់​មាស​ពេជ្រ និង​កា​រាស​សាំង​នៅ​ផ្រ​សា​ចំបក់​ ខេត្ត​តាកែវ ហើយក៏​ជា​កូនលោក​អធិការរង​ស្រុក​បាទី និង​ជា​ចៅស្រី​របស់​លោក​ឧកញ៉ា ឃី ពៅ ឧកញ៉ា ឃី គឹម​លុន និង​ឧកញ៉ា ឃី គឹម​លាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពី​ជា​កូន​អភិជន​ហើយ​នោះ នារី​ស្ថិតក្នុង​វ័យ​១៨​ឆ្នាំ​រូបនេះ ត្រូវបាន​គេ​មើលឃើញថា មាន​រូបឆោម​លោម​ពណ៌​ស្អាត​ខ្លាំងណាស់ ហើយ​ចរិយា​មារយាទ​វិញ លោក​ឌួង ឆាយ តែង​សរសើរ​ជារឿយៗ​ថា ថ្លៃថ្នូរ សុភាពរាបសារ មាន​ពូជពង្សវង្សត្រកូល​ល្អ​ទៀតផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ភ្ជាប់ពាក្យ​រួចមក រហូតមកដល់​ពេលនេះ ពួកគេ​តែងតែ​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយគ្នា បង្ហាញ​ការ​យកចិត្តទុកដាក់​ចំពោះ​គ្នា ហើយ​ម៉ី​លី មានការ​មើលថែ​កូនៗ​របស់​លោក​ឌួង ឆាយ ដូចជា​កូនបង្កើត ហើយ​កូនលោក​ឌួង ឆាយ មើល​ទៅ​ក៏​ស្រឡាញ់​គូ​ដណ្ដឹង​លោក​ឌួង ឆាយ មិន​ស្ទើរ​នោះដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​អា​ជី​វិញ ធ្លាប់តែ​ឃើញ​រូប​សម្រស់​អនាគត​ភរិយា​លោក​ឌួង ឆាយ តាមរយៈ​រូបថត ដល់ពេល​ជួប​ផ្ទាល់​វិញ ស្រាប់តែ​លាន់មាត់​សរសើរ​តែម្ដង​។ ជាក់ស្ដែង នៅ​រសៀល​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០២២​នេះ អា​ជី បាន​បង្ហោះ​រូបថត​១​សន្លឹក​ជាមួយ​គូ​ដណ្ដឹង​លោក​ឌួង ឆាយ ហើយ​លាន់មាត់​សរសើរ​ថា «​គូរ​ដណ្ដឹង​បង​ឌួង ឆាយ នៅ​ក្រៅ​ស្អាត​សាហាវ​»។ ចំណែក​ កញ្ញា តេង ណាដា ប្អូនអាជី ក៏លាន់មាត់សរសើរតាមរយៈខំមិនក្រោមផុសបងខ្លួនថា «មែននិយាយអីទេ នៅក្រៅគាត់ស្អាតមែន»។ គួរបញ្ជាក់ថា កន្លងមក អាជី ក៏ធ្លាប់សរសើរលោកឌួង ឆាយ ថានៅខាងក្រៅ សង្ហាផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment