ភ្នំពេញ ៖ ពិតជាមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុក ខណ:ដែលថ្មីៗនេះ មានការបង្ហោះស៊ែចែករំលែកព្រោងព្រាតនៅលើបណ្តាញសង្គមហ្វេសប៊ុកបង្ហាញពីទិដ្ឋភាពនៃពិធីមង្គលការមួយ ដែលមានកូនកំលោះ-ក្រមុំវ័យ ក្មេងបំផុត។
ពិធីមង្គលការដ៏កម្ររបានឃើញនេះត្រូវបានប្រភពបញ្ជាក់ថាបានកើតឡើងនៅក្នុងទឹកដីខ្មែរប៉ុន្តែគេពុំទាន់ដឹងទេថាទៅកន្លែងនៃមង្គលការនោះស្ថិតនៅភូមិ ឃុំ ស្រុកឬខេត្តទេខណ:មានទស្សនិកជនជា ច្រើនបាននិងកំពុងផ្ទុះការវែកញែកកក្រើកបណ្តា ញសង្គម។
ជាក់ស្តែងតាមរយៈរូបភាពជាច្រើនសន្លឹកឃើញថា កូនកំលោះកូនក្រមុំវ័យ ក្មេងមួយ ដែលគូអង្គុយសំពះផ្ទឹមមុខមេបាចាស់ទុំទាំងសងខាងពោរពេញដោយស្នាមញញឹម និងមានសេចក្ដីសុខសុភមង្គលយ៉ាងផ្អែមល្ហែមក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍។ ដោយឡែកក៏មានការលើកឡើងថា ជូនពរក្មួយទាំងពីរស្រលាញ់គ្នានិងរកស៊ីមានបាន។
យ៉ាងណាមិញរូបភាពនេះកំពុងក្លាយជាប្រធានបទវែកញែកដ៏ក្ដៅគគុកនៅលើបណ្ដាញសង្គមហ្វេសប៊ុកជាពិសេសគឺកំពុងមានការចែករំលែកតៗគ្នារាប់ដោយអ្នកខ្លះ បានភ្ជាប់នូវការសាទរនិងអ្នកខ្លះទៀត បានបញ្ចេញមតិរិះគន់ជាហូរហែរ ចំពោះចំណងប្ដីប្រពន្ធវ័យក្មេងថ្មោងថ្មីមួយគូនេះផងដែរ។
ពិធីមង្គលការកើតចេញពីការស្រឡាញ់ចិត្តនិងចិត្ត តែខុសទាស់ត្រង់មានវ័យក្មេងពេកមិនសក្ដិសមនឹងសាងជីវិតប្ដីប្រពន្ធឆាប់រហ័សនោះ ត្រូវបានមនុស្សម្នាជាច្រើនបានបង្ហាញអារម្មណ៍មិនពេញចិត្តនិងរិះគន់ជាខ្លាំងដោយលើកឡើងថា ម្តាយខ្លះគិតតែតាមចិត្តកូនឮថា កូនចង់មានគ្រួសារក៏ឲ្យមានទាំងខ្លួនដឹងថាកូននៅក្មេងមិនទាន់មានការងារច្បាស់លាស់មិនទាន់ចេះគិតវែងឆ្ងាយនៅមិនទាន់ស្គាល់សង្គមច្បាស់ តែចូលចិត្តប្រើពាក្យ(បើវាចង់បានហើយការឲ្យទៅ) ។
ពាក្យនេះអ្នកដែលជាម្តាយឪពុកគឺត្រូវពិបាកចិត្តនៅពេលមុខ ហើយកូនអ្នកនឹងត្រូវប្រឈមបញ្ហាដូចគ្នា។ ស៊ូទៅប្អូនៗជាអ្នករើសផ្លូវនេះប្អូនត្រូវរើសថ្មលីឈើចេញពីផ្លូវទៅរកសុភមង្គលខ្លួនឯងជូនពរឲ្យមានក្តីសុខនិងជីវិតរុងរឿង។ នេះជាប្រភពបានលើឡើង៕