នារី​បែប​នេះ​រក​ឯណា​បាន! ម៉ី​លី ក្មេង​តែ​អាយុ​ទេ តែ​ការ​តស៊ូ​មិន​ធម្មតា​ ​ធ្វើឲ្យ​លោក ​ឌួង ឆាយ ស្រឡាញ់​ស្ទើរ​លេប ​ហើយ​​​និយាយ​​​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ផ្ដាច់​ចំណង​ស្នេហ៍​ជា​​​ប្ដី​ប្រពន្ធ​ជាមួយ​អ្នកនាង ដេ​ត ម៉ាលី​ណា កាលពី​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០២០ ហើយ​រក្សាខ្លួន​ឲ្យ​នៅ​ទំនេរ​ជាង​១​ឆ្នាំ​មក​នោះ​, លោក ឌួង ឆាយ បាន​ភ្ជាប់​ពាក្យ​ជាមួយ​នារី​ដ៏​ស្រស់​ស្អាត​ម្នាក់ ស្ថិត​ក្នុង​វ័យ​១៨​ឆ្នាំ កាលពី​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២២។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នារី​ដ៏​ស្រស់ស្អាត​នោះ ត្រូវបាន​គេ​ដឹង​ថា ឈ្មោះ ហ៊ ម៉ី​លី ជា​ម្ចាស់​ហាង​លក់​មាស​ពេជ្រ និង​កា​រាស សាំង​នៅ​ផ្សារ​ចំបក់ ខេត្តតាកែវ ហើយក៏​ជា​កូនលោក​អធិការរង​ស្រុក​បាទី និង​ជា​ចៅស្រី​របស់​លោក​ឧកញ៉ា ឃី ពៅ ឧកញ៉ា ឃី គឹម​លុន និង​ឧកញ៉ា ឃី គឹម​លាង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយ​ភ្ជាប់​ពាក្យ​ពួកគេ សុទ្ធតែ​ពោល​ពាក្យ​សរសើរ​ពី​អនាគត​ភរិយា ស្វាមី រៀងៗ​ខ្លួន ធ្វើ​ឲ្យ​អ្នកគាំទ្រ​មានការ​ចាប់អារម្មណ៍​ជាខ្លាំង​។ ជាក់ស្ដែង កាលពី​ទៅលេង​នៅ​ឌូ​បៃ លោក​ឌួង ឆាយ បាន​លាន់មាត់​សរសើរ​អនាគត​ភរិយា​របស់​ខ្លួន​ថា «​តាំងពី​ស្គាល់​គ្នា​លុយ​អោយ​គាត់​មិនដែល​យក​។ នៅ​ឌូ​បៃ​ដាក់​លុយ​អារ៉ាប់​អោយ​ក្នុង​កាបូប​ដើរ​ផ្សារ​ទិញ​អីវ៉ាន់​សម្រាប់​ខ្លួនឯង និង​អ្នកផ្ទះ​គាត់​ក៏​មិន​ទិញ​សុខចិត្ត​មក​ទិញ​សំលៀកបំពាក់​សម្រាប់​ខ្ញុំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទិញ​ទឹកអប់​អោយ​ប្អូនស្រី​ខ្ញុំ និង​កាបូប​អោយ​បងស្រី​ធំ​ខ្ញុំ​វិញ​។ ហើយ​ឆូត​កាត​របស់​គាត់​ពេល​ទិញ​សម្ភារៈ​សម្រាប់​ខ្លួនឯង និង​អ្នកផ្ទះ​គាត់​។​ អូន​ល្អ​ពេក​ហើយ​ណា សំណាង​ណាស់​សម្រាប់​ខ្ញុំ អរគុណ​អូន​ដែល​បាន​ផ្ដល់​ឱកាស​អោយ​បង មិន​ខ្វល់​ពី​អតីត​របស់​បង​ ឌួង ឆាយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​នៅ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០២២ ចំ​ទិវា​រំឭក​គុណ​អ្នក​ម្ដាយ ​លោក​ឌួង ឆាយ បាន​លាន់មាត់​សរសើរ​ដណ្ដឹង​វ័យក្មេង​របស់​ខ្លួន​ទៀត​ថា «​ទិវា​បុណ្យ​អ្នក​ម្ដាយ​ពិភពលោក​! បង​ពិត​ជាមាន​មោទកភាព​ចំពោះ​អូន​ណាស់ណា​។ អូន​សុខចិត្ត​ចំណាយ​ពេលវេលា​រៀងរាល់​ចុង​សប្តាហ៍​មិន​ទៅ​លក់​មាស​នៅ​ហាង​សុខចិត្ត​មកជួយ​មើលថែ​កូនៗ​បង​ទាំង 3 នាក់​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បំពេញ​តួនាទី​ជា​ម្ដាយ​ដ៏​ល្អ​ប្រពៃ​មិនដែល​ទុក​កូន​ៗ​ចោល​សូម្បីតែ​បន្តិច​។ ទោះបី​អូន​មាន​អាយុ​តិច និង​មិនដែល​មាន​បទពិសោធន៍​ក៏​អូន​ខិតខំ​ប្រឹងប្រែង​ជួយ​មើល​កូន​ៗ​បង​ដូច​កូនៗ​បង្កើត និង​ផ្តល់​ភាព​កក់ក្តៅ​ដែល​កូនៗ​បាន​បាត់បង់​អោយ​ទៅ​កូន​ៗ។ មិនដែល​និយាយ​សូម្បី​មួយ​ម៉ាត់​ថា​ហត់នឿយ និង​លំបាក​។ បង​អរគុណ​ណាស់​ចំពោះ​ទឹកចិត្ត​ដ៏​បរិសុទ្ធ​។​ ឌួង ឆាយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈនេះ អ្នកគាំទ្រ បានបញ្ចេញមតិជាច្រើន ក្នុងនោះ ពួកគេ បានសរសើរដែរថា «គាត់​ជា​នារី​បញ្ចពិធ​កល្យាណី​ហើយ​លោកប្អូន, មិន​ងាយ​រក​ទេ​បង​មនុស្ស​ស្រី​ចឹង​គាត់​ពិត​ជា​មនុស្ស​ល្អ​ណាស់, ខ្ញុំមើលចែលី គាត់ពិតជាល្អមែន ហើយគួរអោយស្រលាញ់ទៀត សូម្បីតែកូនបងក៏តាមគាត់ដែរ, ក្ដីស្រឡាញ់កើតចេញពីបេះដូង គឺពិតមិនងាយរកបានទេបងសូមថែរក្សាអោយបានល្អ»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment