ប្រិយមិត្តច្បាស់ជា បានដឹងរួចមកហើយ កាលពីពេលថ្មីៗកន្លងមកនេះ តារាចម្រៀងវ័យក្មេងតន់ ចន្ទសីម៉ា ធ្លាប់បានធ្វើការបកស្រាយជុំវិញការប្ដូរទម្រង់មុខរបស់ខ្លួន ខុសពីពេលកាលប្រឡង ដើម្បីជម្រះមន្ទិលអ្នកគាំទ្រ។
កាលនោះ សីម៉ា បានបញ្ជាក់នៅលើគណនីTik Tokរបស់ខ្លួនដូច្នេះថា «ខ្ញុំជឿថា បងប្អូនទាំងអស់គ្នាមានចម្ងល់កន្លែងនឹងច្រើនណាស់ ដោយសារតែការផ្លាស់ប្ដូរនៃទម្រង់មុខរបស់ខ្ញុំ កាលពីប្រឡង និងឥឡូវគឺខុសគ្នាដាច់ ហើយខ្ញុំក៏ជឿបងប្អូន ខ្ញុំជឿថាបងប្អូននឹងជឿថា ការដែលសម្រកគីឡូក៏ជាកត្តាមួយជំរុញឲ្យផ្លាស់ប្ដូរនៃទម្រង់មុខដែរ»។
សីម៉ា បានពន្យល់ទៀតថា «កាលពីពេលដែលខ្ញុំប្រឡងនោះ ខ្ញុំមានគីឡូ៥០ជាង ដែលពេលឥឡូវខ្ញុំមានគីឡូតែ៤៧គីឡូទេ បូកឡំនឹងការធ្វើច្រមុះរបស់ខ្ញុំ ហើយអ្វីដែលកាន់តែប្ដូរនោះ គឺការក្រៀបធ្មេញ ពត់ធ្មេញរបស់ខ្ញុំ ធ្វើឲ្យទម្រង់មុខរបស់ខ្ញុំចូលសងខាងនេះអស់
ចឹងធ្វើឲ្យមានអ្នកខ្លះយល់ច្រឡំថាខ្ញុំនឹងចាក់ថ្គាម កាត់វីអី ឬក៏អី គឺអត់មានទេ គឺខ្ញុំបានពត់ធ្មេញ ហើយសម្រាប់ការពត់ធ្មេញនេះដែរមានរយៈពេល១ឆ្នាំជាងហើយ ហើយទម្រង់មុខរបស់ខ្ញុំពីមុនមក វាផ្លាស់ប្ដូរ ដោយសារអី ឥឡូវវា៧ឆ្នាំហើយបងប្អូន ចឹងការអាប់ដេតខ្លួនឯង ការចេះតែងខ្លួន ក៏ធ្វើឲ្យយើងផ្លាស់ប្ដូរពីមួយឆ្នាំទៅដែរ ចឹងខ្ញុំជឿថាបងប្អូននឹងយល់ពីចំណុចហ្នឹង»។
ក្រឡេកមកមើលប៉ុន្មានថ្ងៃនេះ តារាចម្រៀង ខេម និងតន់ ចន្ទសីម៉ា បានចេញចម្រៀងឆ្លងឆ្លើយឈ្លោះគ្នា៤បទជាប់គ្នាទៅហើយ ហើយបទឈ្លោះគ្នាទី៤ ទើបតែចេញនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះប៉ុណ្ណោះ ដោយខេម លើកយករឿងពិតទាក់ទងនឹងទម្រង់មុខសីម៉ា មកនិយាយ។
បទនេះ មានចំណងជើងថា «ខេម និងតន់ ចន្ទសីម៉ា ឈ្លោះគ្នា» ជាការនិពន្ធ Melody និងទំនុកច្រៀង ៖ ឡេង ណាវ៉ាត្រា, និពន្ធបទភ្លេង៖ Tempo Tris, ដឹកនាំសម្តែង៖ Jonathan, ថត៖ សុខ ដាន់, រៀបចំការផលិត៖ Manuth ដោយក្បាលដំបូងនៃបទនេះ ខេម បានច្រៀងរៀបរាប់រឿងសីម៉ា ធ្វើចង្កា ហើយធ្វើចម្រុះ ពត់ធ្មេញថ្គាមហោះ មុខដូចអក្សរV ពីមុនមុខដូចបាល់ ភ្នែកដូចគ្រាប់ឃ្លី លើកមកឲ្យហ្វ្រី ក៏មិនយកធ្វើគូ ជាហេតុធ្វើឲ្យជម្លោះក្នុងបទនេះបានកើតឡើងតែម្ដង។
ដោយឡែកអ្នកគាំទ្រវិញ បានបញ្ចេញយោបល់ចំពោះបទនេះថា «ពូខេម និង មីងសីម៉ាចេះយកការពិតមកនិយាយលេងចឹង, បងខេមនឹងសីម៉ាច្រៀងសមគ្នាសំឡេងស្ដាប់ទៅពីរោះសំឡេងដូចគ្នាម៉ង, ស្ដាប់ជាច្រើនដងហើយនៅតែពីរោះ, មនុស្សស្រីគិតៗទៅកន្លែងធម្មជាតិមិនសូវមានសោះសម័យនេះ, ស្នាដៃបង Tempo Trisដឹងតែអេមហ្មង, បែកធ្លាយ សីម៉ា កែ ចង្កា កែច្រមុះ ពុតធ្មេញ»៕