ប្រសើរ​ណាស់! ក្រោយ​ប៉ះ​សម្ដី​គ្នា​មួយ​ប្រាវ, ទីបំផុត ​លោក​ពេជ្រ ស្រស់ និង​ឧកញ៉ា​សម្បត្តិ​ ជួប​គ្នា​ហើយ​ដើម្បី​ស្វែងយល់​រឿងរ៉ាវ​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត បាន​ជ្រាប​រួច​មក​ហើយ​ថា កាលពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២២​ មាន​ការបញ្ជាក់ពីលោកពេជ្រ ស្រស់​ថា តារា​កំប្លែង​វ័យក្មេង​ នាយប្រុញ សម្រេចចិត្ត​​ត្រឡប់​ទៅ​រស់​នៅ​ឯ​ស្រុកកំណើត​វិញ ដោយសារតែ​ការថត​កន្លងមក មិន​ទទួលបាន​ប្រាក់កាស​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​មានការ​ផ្សព្វផ្សាយ​បែបនេះ បង្ក​ការ​ភ្ញាក់ផ្អើល​នោះ ឧកញ៉ា សម្បត្តិ ដែលជា​អ្នក​ធ្លាប់​ផ្ដល់​ការងារ​ឲ្យ នាយ​ប្រុ​ញ នោះ បាន​ចេញ​មុខ​ឡាយ​វីដេអូ បកស្រាយ ដោយ​ដាក់​Caption​ថា «​បកស្រាយ​ពី​ព័ត៌មាន ​ដែល​បុគ្គល​ម្នាក់​និយាយ​ពី​បញ្ហា ប្អូន​ប្រុ​ញ​វេច​បង្វេច​ទៅ​ស្រុក ដោយ​ខ្ញុំ​មិន​ដឹង​មូលហេតុ​ដូចគ្នា​បាន​គាត់​សម្រេច​ចិត្ត​បែបនេះ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​យ៉ាងណា នៅក្នុង​វីដេអូ​នោះ លោក​បាន​ប្រតិកម្ម​ទៅកាន់​លោក​ពេជ្រ ស្រស់ តែ​មិនបាន​និយាយ​ចំ​ឈ្មោះ ថា ​លោក​ពិតជា​ភ្ញាក់ផ្អើល​មែនទែន ហើយ​បុគ្គល ដែល​ផ្សព្វផ្សាយ​នោះ ដូចជា​ប្រធាន​គណបក្ស​ផង​។ លោក​ថា លោក​មិនដឹង​ថា ភាព​ចេះដឹង​របស់​បុគ្គល ដែល​ផ្សព្វផ្សាយ​នោះ​កម្រិត​ណា​នោះទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្តថា គាត់​ប្រហែលជា​ដឹង​ហើយ​ថា ប្រុ​ញ មាន​Admin ហើយ​មាន​អាណាព្យាបាល​ផងដែរ​។ អញ្ចឹង​គួរ​ណាស់​តែ​សួរនាំ​ទៅកាន់​Admin របស់​ប្រុ​ញ ហើយ​មិនដឹងថា ការ​ផ្សព្វផ្សាយ​នោះ ទទួល​បាន​ព័ត៌មាន​កម្រិតណា ផ្សព្វផ្សាយ​ក្នុងន័យ​អ្វី​នោះទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្តថា បើ​ភាព​ចេះដឹង​របស់​យើង យើង​ដឹង​ថា​គាត់​ជា​អ្នកណា ហើយ​គាត់​ត្រូវ​ទាក់ទង​ទៅ​អ្នកណា​គេ ​ឲ្យ​បាន​ព័ត៌មាន​ច្បាស់ ប្រហែលជា​មិន​មាន​ផលប៉ះពាល់​មកកាន់​រូប​លោក​នោះទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្តទៀតថា ដោយសារតែ​ឃើញថា ការ​ខ្វល់ ដោយ​មិន​គិត​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រុង​ក្នុងការ​ផ្សព្វផ្សាយ ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ខ្លាំង​មែនទែន​។ លោក​ថា នេះ​គ្រាន់តែ​ជា​ប្រធាន​គណបក្ស​ប្រកួតប្រជែង​ម្នាក់ មិនទាន់​គ្រប់គ្រង​ប្រទេស បើ​គ្រប់គ្រង​ប្រទេស លោក​មើលឃើញថា ប្រហែលជា ប្រទេស​នេះ នឹង​វិល​ទៅ​សម័យ​ប៉ុលពត​វិញ​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​លោក​ពេជ្រ ស្រស់​វិញ នៅ​ថ្ងៃ​ដដែល​នោះ ក៏បាន​ចេញមុខ​បកស្រាយ​ឆ្លើយតប​ទៅកាន់ ឧកញ៉ា សម្បត្តិ វិញ ដោយ​នៅ​ដើម វីដេអូ លោក​បង្ហាញ​ពី​ទឹកចិត្ត​ជួយ​នាយ​ប្រុ​ញ ដោយ​ចេញពី​ចិត្ត និង​និយាយ​ពី​ដំណើរ​ដើម​ទង​ពី​ការ​ជួប​នាយ​ប្រុ​ញ​ដោយ​ចៃដន្យ​រហូត​ដឹង​រឿង ហើយ​សួរ​យោបល់​មិត្តភក្ដិ​ជិតដិត​ថា គួរ​សរសេរ​អត់ ហើយ​គេ​ផ្ដល់​យោបល់​ឲ្យ​សរសេរ លោក​ក៏​សរសេរ​វា​ឡើង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ថា ក្នុង​ការ​សរសេរ​នោះ លោក​ប្រយ័ត្ន​ខ្លាំង​ណាស់ ហើយ​និយាយ​ដល់​ចំណុច​នេះ​លោក លោក​បាន​ប្រាប់​ទៅ ឧកញ៉ា សម្បត្តិ វិញ​ថា បើ​អាច លោក​អាច​កែ​ពាក្យសម្ដី​វិញ យើង​អាច​រាប់អាន​គ្នា​ក្នុងនាម ភាតរភាព​ក្នុងនាម​ជា​បងប្អូន​ខ្មែរ​ដូចគ្នា ហើយ​លោក​ឧកញ៉ា​សម្បត្តិ​និយាយ​ពី​ចំណេះដឹង​ខ្លួន​ចេះ​ដល់​ត្រឹមណា ឬក៏​ខ្លួន​ក្លាយ​ជា​អ្នកដឹកនាំ ប្រហែល​ក្លាយ​ជា​ប៉ុលពត​ទី​២​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ពេជ្រ ស្រស់ ថា​សម្ដី​នេះ ធ្ងន់​ណាស់​លោក​ឧកញ៉ា​សម្បត្តិ ហើយ​បើ​ចង់​ប្រឈមមុខ​ជាមួយ​ខ្លួន លោក​ប្រហែលជា​អាច​នឹង​ស្គាល់​ខ្លួន​ច្បាស់​ថា ជា​អ្នកណា​។ លោក​ថា លោក​មិន​នឹកស្មានថា ក្នុងនាម​ជា​ឧកញ៉ា​ម្នាក់ មិន​ចេះ​អាន​អក្សរ​ទាល់តែសោះ មិន​យល់​ខ្លឹមសារ​អក្សរ​ខ្មែរ លោក​សោកស្ដាយ​មែនទែន សម្ដី​លោក​ឧកញ៉ា​និយាយ​មកនេះ ធ្វើ​ឲ្យ​លោក​សោកស្ដាយ​នូវ​គោរមងារ​របស់លោក​ទៅវិញ ទាំង​លោក​អត់​ចេះ​អត្ថន័យ​អក្សរ​ខ្មែរ អាន​មិន​យល់​ពី​អត្ថន័យ​អក្សរ​ខ្មែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ពេជ្រ ស្រស់ បន្តទៀតថា ប្រហែល​លោក​ឧកញ៉ា​ខឹង​ខ្លាំងពេក បាន​ឆ្លើយតប​ខ្វះ​ការពិចារណា ហើយ​ឧកញ៉ា បាន​លែបខាយ​សម្ដី​ថា ធ្វើ​ដល់​ប្រធាន​បក្ស​មួយ កម្រិត​ចំណេះដឹង​នៅ​ត្រង់ណា​អត់​ដឹង​។ និយាយ​ដល់​ចំណុច​នេះ លោក​ពេជ្រ ស្រស់ ប្រាប់​ឲ្យ​បងប្អូន​ប្រិយមិត្ត​ត្រឡប់​ទៅ​អាន​សំណេរ​របស់​ខ្លួន​វិញ ទី​១ លោក​សរសេរ​មិនបាន​ចោទប្រកាន់​ទៅលើ​ឧកញ៉ា​សម្បត្តិ សូម្បីតែ​១​ពាក្យ ទី​២ ការ​សរសេរ​របស់​លោក​មិនបាន​ទម្លាក់កំហុស​ទៅលើ​បុគ្គល​ណាមួយ​ឲ្យ​ចំ​នោះ​ដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​នោះដែរ លោក​បាន​បញ្ជាក់​ថា លោក​សរសេរ ក្នុង​ន័យ​ដកស្រង់​រឿង​ពិត​របស់​ប្អូន​ប្រុ​ញ ដែល​ពួកគាត់​ប្រា​ប់​លោក ឲ្យ​មហាជន​ដឹង​ថា គាត់​មិនមែន មានបាន ដូច​រូបភាព​នោះ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណារឿងនាយប្រុញ ត្រូវបានដោះស្រាយបញ្ចប់រួចរាល់អស់ហើយ ហើយពួកគេទាំង២ប៉ះសម្ដីគ្នាកន្លងមក ដោយសារតែការយល់ច្រឡំប៉ុណ្ណោះ ទើបនៅថ្ងៃនេះ ពួកគេបានជួបគ្នាដើម្បីស្វែងយល់អំពីរឿងរ៉ាវនេះឡើងវិញ ក្នុងស្មារតីជាខ្មែរតែមួយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះភ្ជាប់ជាមួយរូបថតជួបគ្នា លោកពេជ្រ ស្រស់ បានរៀបរាប់ថា «ខ្ញុំបាទ និងលោកឧកញ៉ា សម្បត្តិ បានជួបជជែកគ្នា ដោយភាពស្និទ្ធស្នាល ក្រោយពីប៉ះសម្តីគ្នា ក្រោម
ការភ័ន្តច្រឡំ ហើយពួកយើងក៏បានស្វែងយល់អំពីរឿងរ៉ាវមួយចំនួនដែលកើតលើក្មួយប្រុញផងដែរ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​ឧកញ៉ា សម្បត្តិ នៅព្រឹកថ្ងៃដដែលនេះ ក៏បានបង្ហោះរូបថតក្នុងជំនួបជាមួយលោកពេជ្រ ស្រស់ ហើយរៀបរាប់ដែរថា «ខ្ញុំ និងភរិយា ជួបឯកឧត្តមបង ពេជ្រ ស្រស់ និង បងនាយកណ្តុរជជែកគ្នា ដោយភាពស្និតស្នាលនិងបានរៀនសូត្រពីបទពិសោធន៍ជីវិតជាច្រើនពីឯកឧត្តមបង​ ខន្តីនិងអភ័យត្រជាក់ដូចទឹកអម្រឹត ផ្តល់ក្តីស្រលាញ់បន្ថែមទៀតបើគេនៅតែមិនទាន់ដឹងពី​សន្តាន​ចិត្តយើង សូមជូនពរឯកឧត្តមបង មានសុខភាពល្អ»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



Related posts

Leave a Comment