ខ្លាំង​ប៉ះ​ខ្លាំង! ចឺម និង​អនុស្សាវរីយ ចេញ​បទ​រួមគ្នា​លើកដំបូង អត្ថន័យ​ក៏​ល្អ ច្រៀង​ក៏​ពីរោះ រហូត​អ្នកគាំទ្រ​សរសើរ​គ្រប់គ្នា​ថា​…(មានវីដេអូ)

នេះ​ជា​លើក​ទី​១​ហើយ​សម្រាប់​តារា​ចម្រៀង​ប្រុស​ល្បីឈ្មោះ ចឺម និង​អនុស្សាវរីយ ដែល​ចេញ​បទ​រួមគ្នា ស្រប​ពេល​ពួកគេ មាន​សំឡេង​ខ្ពស់​ដូចគ្នា ស្រែក​ខ្លាំង​ដូចគ្នា ឈរជើង​នៅ​ផលិតកម្ម​សាន់​ដេ​ជាមួយគ្នា​អស់​រយៈពេល​ជា​យូរ​មក​ហើយ​នោះ។

បទ​ដំបូង​របស់​ពួកគេ​ច្រៀង​រួមគ្នា​នេះ មាន​ចំណងជើង​ថា «​បងប្អូន​ល្អ​» ចេញ​ជា​ប្រភេទ​LYRIC VIDEO នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ ហើយ​ក្រោយ​រយៈពេល​ត្រឹម​៤​ម៉ោង​ប៉ុណ្ណោះ មាន​អ្នកទស្សនា​ជិត​១០​ម៉ឺន​ដង​ទៅ​ហើយ ជាមួយ​នឹង​ការ​បញ្ចេញមតិ​ជិត​៥០០។

បទ​នេះ ដឹកនាំ​សម្តែង​: គីម ផល្លី , និពន្ធ​ទំនុកច្រៀង : ហ៊ាង ម៉េង​ហួរ​, និពន្ធ​បទ​ភ្លេង : Jane Roffer, ថត​ដោយ​: គីម ផល្លី​ន , កា ត់​ត​រូបភាព​: គីម ផល្លី ត្រូវបាន​អ្នកគាំទ្រ​លើក​សរសើរ​ស្ទើរ​គ្រប់គ្នា ថា​មាន​ភាព​ពីរោះ សំឡេង​ល្អ​ដូចគ្នា​ អត្ថន័យ​ក៏​ល្អ​ ក្នុង​នោះ​មតិ​មួយ លើក​នាយ​ចឺម ថា​អនាគត​អាច​ស្នង​តំណែង​កំពូល​តារា​ចម្រៀង​ព្រាប សុវត្ថិ​ទៀត​ផង។ ប៉ុន្តែ​ត្រូវ​បាន​បដិសេធ ដោយ​មតិ​ជាច្រើន។

ជាក់ស្ដែង ក្នុងចំណោម​ការ​បញ្ចេញ​មតិ​ជិត​៥០០​នោះ ពួកគេ បាន​លើក​ឡើង​ដូច្នេះ​ថា «​ទីបំផុត​បាន​ឃើញ​គាត់​ច្រៀង​ជាមួយគ្នា​ហើយ តារា​សំណព្វ​ទាំង ២, ចង់ឃើញ​គាត់​ច្រៀង​រួមគ្នា​យូរ​ហើយ​Idol, អាយ​ដល​ប៉ះ​គ្នា​ហើយ​ល្អ​ណាស់​, បាន​ពួកគាត់​នឹង​ឯង​ដែល​លើក សាន់​ដេ​, អាយ​ដល​ខ្ញុំ​ទាំងពីរ​ប៉ះគ្នា​ហើយ​ស្រែក​ប៉ះ​ស្រែក​ពីរោះ​ណាស់​, ចឺម​អនាគត​អាច​ស្នង​ដំណែង​កំពូល​តារាចម្រៀង​ព្រាប សុវត្ថិ​បាន​»​។​

«​ពីរោះ​ណាស់​បង​អើយ​, លើក​ទី​១​ហើយ បងប្អូន​ល្អ​, ចេញ​បទ​ហ្នឹង versions ស្រី​អោយ​បង​សុខ​ពិសី​និង​បង អ៊ី​វ៉ា ផង​មក​, ពីរោះ​ណាស់​អាយ​ដល​, គាត់​ទាំងពីរ​អ្នក​សុទ្ធតែ​ជា​អាយ​ដល បង​សិរីមន្ដ​, រាល់​បទ​ដែល​ធ្វើ​ដោយ ហ៊ាង​ម៉េង​ហួរ ស្តាប់​មក​ពីរោះ​ម៉​ង ហើយ​ថែម​ទង​មានន័យ​, ប្លែក​អារម្មណ៍​ទៀតហើយ​, មក​ហើយ​ខ្លាំង​ប៉ះ​ខ្លាំង»៕

Related posts

Leave a Comment