អ្នកណាមិនភ្ញាក់! កូនស្រី នាយ កុយ លួ..ច ចូល​ប្រឡង​ក្នុង​កម្មវិធី​Cambodian Idol​អត់​ឲ្យ​ឪពុក​ដឹង ព្រោះតែ​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​Cambodian Idol​រដូវ​កាល​ទី​៤ ​​​ នា​យប់​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២២ បេក្ខជន បេ​ក្ខ​នារី​ចូលរួម​ប្រឡង​សុទ្ធ​តែ​មាន​ទឹកដម​សំឡេង​ល្អ ក្នុង​នោះ​ក៏​មាន​អ្នកល្បី​ស្រាប់ និង​កូន​តារា​កំប្លែង​ដ៏​ល្បី ចូលរួម​ទៀត​ផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាក់ស្ដែង​ក្នុង​កម្មវិធី​នេះ គេ​សង្កេតឃើញ វត្តមាន កញ្ញា មាស នី​តា អ្នក​Cover បទ «​ផ្លូវ​ណា​ទៅផ្ទះ​ម៉ែក្មេក​», តារា​ចម្រៀង​ល្បីឈ្មោះ​ស្រាប់​នៅ​ផលិតកម្ម​ហង្ស​មាស កញ្ញា ឈី​ន រតនៈ រួមជាមួយ​នឹង​កញ្ញា ជី ស្រី​ណែ​ត កូនស្រី​នាយ​កុយ​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ងាក​មក​ចាប់អារម្មណ៍​លើ កូនស្រី​នាយ​កុយ កញ្ញា ជី ស្រី​ណែ​ត បាន​ចូលរួម​ប្រឡង ដោយ​លើកយក​បទ​មរតក​ដើម «​នឹក​ភូមិ​ភ្នំ​ធំ​» ដើម្បី​បង្ហាញ​សមត្ថភាព​។ មុននឹង​បង្ហាញ​សមត្ថភាព​នេះ នាង​បាន​និយាយ​ពី​ជីវប្រវត្តិ​របស់​ខ្លួន​ថា ត្រូវជា​កូនស្រី​របស់ លោក​ជួង ជី ហៅ នាយ​កុយ ធ្វើ​ឲ្យ​គណៈកម្មការ​ភ្ញាក់​ព្រើត​តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមុន​បង្ហាញខ្លួន​មុខ​គណៈកម្មការ​នេះ​ បេក្ខនារី​មកពី​ក្រុង​តា​ខ្មៅ​ ខេត្ត​កណ្ដាល​ ស្ថិតក្នុងវ័យ២១ឆ្នាំរូបនេះ​ បញ្ជាក់​ថា មូលហេតុ ដែល​ខ្លួន​ដាក់ពាក្យ​មក​ប្រឡង​នេះ ដោយសារតែ​ខ្លួន​ស្រឡាញ់​វិស័យ​សិល្បៈ ហើយ​ចង់​ក្លាយ​ជា​អ្នកសិល្បៈ​ដូច​ប៉ា​ដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាមួយគ្នានេះ ស្រី​ណែ​ត បាន​បញ្ជាក់ថា ក្នុងការ​មក​ចូលរួម​ការប្រឡង​កម្រិត​ពិភពលោក​មួយ​នេះ ខ្លួន មិន​ប្រាប់​ឪពុក​ឲ្យ​ដឹង​នោះ​ទេ ដឹង​តែ​ម៉ាក់​ប៉ុណ្ណោះ ព្រោះ​ចង់​ឲ្យ​ប៉ា​ភ្ញាក់ផ្អើល​។ ស្រី​ណែ​ត បន្តទៀតថា ប៉ា​ខ្លួន​មិន​ដឹង​ខ្លួន​ចេះ​ច្រៀង​នោះ​ទេ ដឹង​ត្រឹម​ខ្លួន​ជា​អ្នកលក់​អន​ឡាញ ពូកែ​រកស៊ី ហើយ​បើ​ជា​ប់​ទៅ​វគ្គ​បន្តបន្ទាប់​ទៀត ខ្លួន​នឹង​អញ្ជើញ​ប៉ា​ឲ្យ​មក​លើកទឹកចិត្ត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ច្រៀង​ចប់ ទីបំផុត កញ្ញា ជី ស្រី​ណែ​ត អាច​ឈាន​ទៅ​វគ្គ​បន្ត​ទៀត ជាមួយ​នឹង​លទ្ធផល ទទួល​បាន​«​យេ​ស​»​ចំនួន​៣​ ក្នុង​ចំណោម​គណៈកម្មការ​៤រូប៕ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់​ទៀត​នោះ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ទាំង​អស់​គ្នា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment