ប្រិយមិត្ត បានជ្រាបរួចមកហើយថា អ្នកស្រី ទ្រី ដាណា បានប្រកាសផ្ដាច់ចំណងស្នេហ៍ជាប្ដីប្រពន្ធជាមួយពូម៉ៅ ដោយជ្រើសរើសជីវិតជាស្ត្រីមេម៉ាយ កាលពីប៉ុន្មានខែមុន ធ្វើឲ្យកក្រើកអស់បណ្ដាញសង្គមហ្វេសប៊ុក។
ដោយឡែក អ្នកនាង ទ្រិញ ផល្លា ទើបតែប្រកាសផ្ដាច់ចំណងស្នេហ៍ជាប្ដីប្រពន្ធជាមួយAdminជីងចក់កាលពីពេលថ្មីៗកន្លងទៅនេះ ក្រោមហេតុផលAdminជីងចក់ឆាតទៅស្រីៗ២១នាក់ដើម្បីសុំដេក ក្នុងអំឡុងពេលអ្នកនាងកំពុងតែឈឺធ្ងន់នោះ។
នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ ជាថ្ងៃ ដែលអ្នកស្រី ទ្រី ដាណា ធ្វើពិធីសម្ពោធអគារពាណិជ្ជកម្មក្រុមហ៊ុនដាណាទ្រី នោះ គេក៏ឃើញវត្តមានអ្នកនាង ផល្លា អញ្ជើញចូលរួមផងដែរ។ ក្នុងនោះ គេឃើញ ពួកគេបានថតរូបអនុស្សាវរីយ៍ជាមួយគ្នា ហើយអ្នកនាង ផល្លា បានជូនពរអ្នកស្រីទ្រី ដាណា ក្នុងឱកាសនោះទៀតផង។
ក្រោយទទួលបានពាក្យជូនពររួចមក នៅល្ងាចថ្ងៃដដែល អ្នកស្រី ទ្រី ដាណា បានបង្ហោះរូបថត ជាមួយអ្នកនាង ផល្លា ជាច្រើនសន្លឹក ហើយដាក់Captionថា «អរគុណស្រីស្អាតដែលមកអបអរសាទរ»។ ក្នុងចំណោមរូបថតជាច្រើននេះ គេក៏ឃើញរូបថតអ្នកនាង ផល្លា ថើបអ្នកស្រី ទ្រី ដាណា យ៉ាងផ្អែមល្ហែមទៀតផង។
ដោយឃើញរូបថតមេម៉ាយ ប៉ះមេម៉ាយស្អាតយ៉ាងនេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បានចូលខំមិនព្រោងព្រាត ក្នុងនោះ ពួកគេ លាន់មាត់សរសើរថា «ស្អាតណាស់លោកព្រះ ប្អូនស្រីអើយហេតុតែអ្នកមានសំពាយបុណ្យពីជាតិមុន, មេម៉ាយៗស្អាតហើយ លែងចង់ស្នេហ៍ក្រមុំហើយ, មេម៉ាយៗស្អាតៗណាស់, សុទ្ធតែមេម៉ាយ, មេម៉ាយឥលូវស្អាតៗម្ល៉េះ»។
ដោយឡែក ខំមិនមួយចំនួនទៀត បានស្នើឲ្យពួកគេត្រូវរ៉ូវគ្នាជាមួយប្ដីវិញផងដែរ។ ជាក់ស្ដែង ខំមិនទាំងនោះ បានលើកឡើងថា «កូនចង់អោយម៉ាក់សោ និង ប៉ាចក់ ត្រូវគ្នាវិញ, ខ្ញុំសុំជូនពរអោយចែចែដាណាត្រូវគ្នាជាមួយពូម៉ៅវិញ ខ្ញុំអាណិតពូម៉ៅ៕ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖