ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្រេចចិត្តបិទជាបណ្ដោះអាសន្នសម្រាប់រោងភាពយន្ត រោងសម្ដែងសិល្បៈ សារមន្ទីរនៅខេត្តកណ្ដាល និងនិងភ្នំពេញរយៈពេល២សប្ដាហ៍ ស្របពេលជំងឺកូវីដ-១៩ បានរីករាលដាលឡើងជាថ្មីបង្កក្តីបារម្ភ។
យោងតាមសេចក្ដីប្រកាសរបស់ក្រសួងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជាក់ថា ការបិទរយ:ពេល២សប្តាហ៍នេះ គឺដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកំពុងកើតមានឡើងជាថ្មីអំឡុងពេលព្រឹត្តិការណ៍២០កុម្ភៈ។
ដូច្នេះសូមម្ចាស់ទីតាំង រោងភាពយន្ត រោងសម្ដែង សារមន្ទីរ នៅខេត្តកណ្ដាល និងភ្នំពេញចូលរួមគោរណទាំងអស់គ្នា៕