ប្រិយមិត្តមួយចំនួន បានជ្រាបរួចមកហើយថា តារាសម្ដែង ឌី សូនីតា និងលោក ចន អេឡិច ហ្សូរ៉ា ជាដៃគូដ៏សក្ដិសមមួយ ហើយទទួលបានការគាំទ្រពីទស្សនិកជនយ៉ាងច្រើនអស់រយៈពេលជាយូរមកហើយ តាមរយៈការនិយាយកំប្លុកកំប្លែងរបស់ពួកគេលក្ខណៈសាមញ្ញៗគួរឲ្យចង់សើចនោះ។
អស់រយៈកាលកន្លងមក យើងដឹងត្រឹមតែពួកគេរាប់អានគ្នាលក្ខណៈមិត្តភាពដូចជាបងប្អូនអញ្ចឹង ប៉ុន្តែកាលពីពេលថ្មីៗកន្លងមកនេះ តារាសម្ដែងឌី សូនីតា ក៏ទម្លាយការពិតជុំវិញទំនាក់ទំនងរបស់ពួកគេមិនត្រឹមជាបងប្អូននោះឡើយ ហើយថែមទាំងមានកូនដ៏គួរឲ្យស្រឡាញ់ម្នាក់ទៀតផង។
ឌី សូនីតា បានសម្រាលកូន តាមបែបធម្មជាតិ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ដោយកូនដ៏គួរឲ្យស្រឡាញ់នោះ មានឈ្មោះពេញថា ម៉ី ហាណា ហៅ Smile។ ក្រោយពីសម្រាលកូនរួចមក គ្រួសារដ៏តូចមួយនេះ កាន់តែមានសុខសុភមង្គលទ្វេដង ប៉ុន្តែពួកគេនៅតែជាដៃគូដ៏ល្អដដែល ដោយតែងតែធ្វើឲ្យអ្នកគាំទ្ររំសាយអស់ទុក្ខកង្វល់ តាមរយៈការលើករឿងពិតមកនិយាយបែបកំប្លែងនោះ។
ជាក់ស្ដែង នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក ចន អេឡិច ហ្សូរ៉ា បានបង្ហោះវីដេអូ ភ្ជាប់ជាមួយរូបភាពរបស់តារាសម្ដែង ឌី សូនីតា អស់កម្លាំងគេងក្នុងរថយន្ត ថា «ការងាររកស៊ីផង សិល្ប:ផង រត់រោងការផង!ទាល់តែឃើញគេងលក់ស្រួលអញ្ចឹង អត់ហ៊ានដាស់ចូលឡានទេ ទុកអោយគេងបានស្រួលបន្តិច, មានអីស្រួលបស់គេមែន, 4-5ម៉ោងចាំក្រៅឡានអត់បញ្ហា Dy Sonita»។
តាមរយៈនេះ អ្នកគាំទ្រ បានអស់សំណើច ជាមួយនឹងការបញ្ចេញយោបល់ សរសើរសំណាងរបស់ឌី សូនីតា និងទឹកចិត្តស្វាមី ដូច្នេះថា «ចង់បានប្ដីចឹងដូចម៉ែអាស្មាយ៍ថាលេង, បងពិតជាប្ដីល្អមេន, មើលគូរគេហ៍, និងហើយបងឃើញគាត់អស់កម្លាំង ព្រោះពេលយប់អូនស្មាយក្រគេងពេក»៕