កុំផ្លែផ្កា! ស្ងប់ស្ងាត់​យូរហើយ ស្រាប់តែ​ផ្ទុះ​រឿង​មួយ​នេះ​ រាលដាល​ដល់​ខ្លួន​, ខ្ញុង ទប់​មិន​ជាប់ សក​ទៅ​វិញ​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណី​តារា​កំប្លែង អ្នកនាង ស្រេង សុ​កាន់​ដា ហៅ​ខ្ញុង ជំពាក់​លុយ​គេ​ជិត​៦០​ម៉ឺន​ដុល្លារ ហើយ​បង្ហោះ​សារ ក៏ដូចជា ឡាយ​ប្រកាស​សុំ​ជំនួយ​ពី​អ្នកគាំទ្រ​ផ្អើល​អស់​មហាជន កាលពី​អំឡុង​ខែតុលា ឆ្នាំ​២០២១​នោះ ហាក់​មាន​ភាព​ស្ងប់ស្ងាត់​អស់​រយៈពេល​ប៉ុន្មាន​ខែ​មក​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា ថ្មីៗ​នេះ ពេល​តារា​ល្បី​ម្នាក់​ជំពាក់​លុយ​គេ​សរុប​១៥​ម៉ឺន​ដុល្លារ ធ្វើ​ឲ្យ​ផ្អើល​អស់​មហាជន​ដែរ​នោះ ស្រាប់​តែ​មាន​គេ​និយាយ​ដៀមដាម ផ្លែផ្កា​ដាក់​អ្នកនាង​ខ្ញុង ធ្វើ​ឲ្យ​តារា​កំប្លែង​ដ៏​ល្បី​រូប​នេះ ទប់ចិត្ត​មិន​ជា​ប់​ចេញ​ប្រតិកម្ម​ភ្លាមៗ​តែម្ដង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​របស់​ខ្លួន​ឈរ​មុខ​ត្រីងៀត មួយ​សន្លឹក អ្នកនាង ខ្ញុង បាន​លើកឡើងថា «​រក​អី​បា​នរក​ទៅ ធើ​អី​បាន​ធើ​ទៅ មនុស្ស​មាន​បញ្ហា​រៀង​ៗ​ខ្លួន អាក្រក់ ឬ​ល្អ​មិន​ស្ថិត​លើ​មាត់​របស់​អ្នក​ឡើយ កុំ​មក​ដៀមដាម​ឌឺដង​ផ្លែផ្កា​អោយ​ខ្ញុំ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មែន​ខ្ញុំ​ធ្លាប់​ឡាយ​និយាយ​ពី​បញ្ហា​បំណុល និង​សុំ​អោយ​បងប្អូន​ជួយ​ព្រោះតែ​ខ្ញុំ​មាន​ហេតុផល​របស់ខ្ញុំ ព្រោះតែ​ក្តី​ស្រលាញ់ ទើប​មហាជន​រាប់​ម៉ឺន​អ្នក​ជួយ​ខ្ញុំ ខ្ញុំ​ក៏​គិត​ថា ទោះ​ខ្ញុំ​សុំ​ក៏​សុំ​ដោយ​ក្តី​ស្មោះត្រង់​និយាយ​ត្រង់​ៗ​មិនបាន​លួ​.​ច​ឆក់​ប្ល​.​ន់​បោក​.​ប្រាស​អ្នកណា ចុះ​ហេតុ​អី​ចាំបាច់​ដើម្បី​តែ​និយាយ​យក​ល្អ​ខ្លួនឯង​ផ្លែផ្កា​ខ្ញុំ​ម្ល៉េះ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ ​អ្នកគាំទ្រ ​ផ្ដល់​យោបល់​ដល់​អ្នក​នាង​ខ្ញុង​ថា «​ត្រឹមត្រូវ​អូន​កុំ​ខ្វល់​មាត់​អមនុស្ស​ឈឺក្បាល​, សំខាន់ខ្ញុង​ខំ​រក​សង​ម្ចាស់បំណុល និយាយ​គ្នា​ត្រង់ៗ​មិន​រក​លេស​កុហក​គេ​ម្ដង​ហើយ​ម្ដងទៀត​, កុំ​ខ្វល់​ពី​មនុស្ស​ចឹ​ង​បងស្រី​, ខំ​រកលុយ​ដើម្បី​ក្រុមគ្រួសារ​យើង​ទៅ​អូន កុំ​ខ្វល់​ពី​មាត់​មនុស្ស​ទាំងនោះ ព្រោះ​គេ​ច្រណែន​នឹង​យើង​ទើប​គេ​និយាយ​ឌឺដង​ដាក់​យើង​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment