គេនៅចាំបានថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ ជាថ្ងៃពិសេសរបស់លោកជំទាវស្រីតូចចំណាននោះ, អ្នកឧកញ៉ាគិតម៉េង បានបង្ហោះរូបថតជាច្រើនសន្លឹក អមដោយសារដ៏ផ្អែមល្ហែមធ្វើឲ្យគ្រប់គ្នាអានហើយរំភើបជំនួសគ្រួសារដ៏កក់ក្ដៅក្នុងត្រកូលសេដ្ឋីមួយនេះទៀតផង។
អ្នកឧកញ៉ា គិត ម៉េង បានបង្ហោះរូបថតជាច្រើនសន្លឹក ភ្ជាប់ជាមួយសារដ៏ផ្អែមល្ហែម នៅថ្ងៃខួបកំណើតភរិយារបស់ខ្លួនដូច្នេះថា «នៅថ្ងៃនេះ បងបានភ្ញាក់ពីដំណេកប្រកបដោយក្ដីរំភើប ដើម្បីទន្ទឹងរង់ចាំស្វាគមន៍និងអបអរថ្ងៃពិសេសរបស់ភរិយាដ៏ស្រស់សោភារបស់បង»។
ក្រៅពីសារដ៏មានអត្ថន័យ ដែលមានស្រីគ្រប់រូបចង់បាននោះហើយ អ្នកឧកញ៉ា បានរៀបចំពិធីខួបកំណើតយ៉ាងពិសេសមួយសម្រាប់ភរិយាជាទីស្រឡាញ់ ដោយធ្វើឡើងលក្ខណៈគ្រួសារប៉ុណ្ណោះ ប៉ុន្តែពោរពេញដោយស្នាមញញឹម សុភមង្គល មើលទៅពិតជាគួរឲ្យសរសើរចំពោះគ្រួសារអភិជនមួយនេះខ្លាំងណាស់។
ចំពោះពិធីខួបកំណើតភរិយានេះ អ្នកឧកញ៉ា មិនបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននោះឡើយ ប៉ុន្តែបើតាមគណនីហ្វេសប៊ុកឈ្មោះ«Lisa Thom» បានបង្ហោះរូបថតជាច្រើនសន្លឹកក្នុងថ្ងៃខួបកំណើតលោកជំទាវស្រីតូចចំណាន អមដោយសារជូនពរដូច្នេះថា «រីករាយថ្ងៃខួបកំណើតប្អូនស្រី សូមវត្ថុសក្តិសិទ្ធិជួយតាមថែរក្សានិងឃុំគ្រងប្អូនអោយជួបតែសុខចំរើន និងរាល់មុខជំនួញ បានជោគជ័យ$$$ មានសុភមង្គល ជាពិសេសសុខភាពល្អ សម្រស់កាន់តែស្រស់ស្អាត Love You»។
នៅក្នុងរូបភាព ដែលម្ចាស់គណនីខាងលើ បានបង្ហោះនោះ ក៏មានបង្កប់នូវវីដេអូក្នុងពិធីដ៏ពិសេសនោះផងដែរ ហើយតាមរយៈវីដេអូ គេឃើញថា លោកជំទាវស្រី តូចចំណាន មានការគោរពចំពោះស្វាមី ហើយស្វាមីវិញ បានបង្ហាញក្ដីស្រឡាញ់ចំពោះភរិយា ធ្វើឲ្យគ្រប់គ្នាក្នុងពិធីនោះ ឃើញហើយទះដៃយ៉ាងកងរំពង។
តាមរយៈនេះ មានការជូនពរព្រោងព្រាត ក្នុងនោះ ពួកគេបានលើកឡើងដូច្នេះថា «រីករាយថ្ងៃកំណើតលោកជំទាវ សូមជូនពរលោកជំទាវ មានសុខភាពល្អ សំណាងល្អ មានសម្រស់កាន់តែស្អាត ជោគជ័យគ្រប់មុខជំនួញ , រីករាយថ្ងៃកំណើតបង សូមជូនពរបងឲ្យមានសុខភាពល្អ សម្រស់ស្រស់ស្អាត ជោគជ័យគ្រប់ភារកិច្ចិនឹងមានសុភមង្គលពេញមួយជីវិត, ប្អូនសូមគោរពជូនពរបងស្រីមានសុខភាពល្អ មានសុភមង្គលក្នុងគ្រួសារ សម្រស់ស្រស់ស្អាត និង ជោគជ័យគ្រប់មុខភារកិច្ច»។
គួរបញ្ជាក់ថា ក្រោយពីរួមរស់ជាមួយគ្នាជាង១០ឆ្នាំ រហូតមានកូន៤នាក់ ប្រកបដោយសុខសុភមង្គលនោះ អ្នកឧកញ៉ាគិតម៉េង បានសម្រេចចូលរោងការជាមួយ អ្នកនាង ស្រីតូច ចំណាន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ ដោយគិតមកដល់ពេលនេះ មានរយៈពេលជិត៥ឆ្នាំហើយ។
ក្នុងការរស់នៅជាមួយគ្នានេះ គេសង្កេតឃើញថា គ្រួសារអ្នកឧកញ៉ា ពិតជាមានសុភមង្គលខ្លាំងណាស់ ហើយរាល់ថ្ងៃពិសេសរបស់សមាជិកគ្រួសារណាម្នាក់នេះ អ្នកឧកញ៉ា តែងតែបង្ហាញក្ដីស្រឡាញ់ទៅកាន់ពួកគេ តាមរយៈការបង្ហោះសារភ្ជាប់ជាមួយរូបភាពនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន៕