ទីបំផុត រឿងរ៉ាវប្រះឆាស្នេហ៍កក្រើកអស់បណ្ដាញសង្គម ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ រវាងAdminជីងចក់ និងអ្នកនាង ផល្លា ពេលនេះ បានឈានដល់ចំណុចផ្សះផ្សាគ្នាវិញហើយ ក្រោយពីភរិយាបើកភ្លើងខៀវវិញនោះ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ រឿងរ៉ាវរបស់ពួកគេ បានធ្វើឲ្យអ្នកគាំទ្រមួយចំនួនតាមដានស្ទើរតែដាច់បាយដាច់ទឹក ហើយក៏មានអ្នកខ្លះបានសំណូមពរឲ្យពួកគេត្រូវគ្នាវិញផងដែរ ដើម្បីបញ្ចប់រឿងកុំឲ្យវែងឆ្ងាយតទៅទៀតនោះ។
ការសំណូមពររបស់អ្នកគាំទ្រមួយចំនួននោះ ពេលនេះ បានឃើញពន្លឺហើយ ដោយនៅក្នុងការឡាយ កាលពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ Adminជីងចក់ បានបង្ហាញអារម្មណ៍សប្បាយចិត្តមិនស្ទើរនោះទេ ពេលភរិយារបស់លោកចូលខំមិន ដោយនិយាយថា «និយាយហើយមិនធ្វើដាច់ខាតមិនលើកលែងទេ»។
ឆ្លើយតបទៅនឹងការខំមិនរបស់ភរិយានេះ Adminជីងចក់ បានអះអាងថា នេះជាមេរៀន ដែលធ្វើឲ្យខ្លួនរៀងចាលមួយជីវិត បានន័យថា គ្មានករណីលើកក្រោយជាដាច់ខាត រឿងខ្លួនឆាតទៅស្រីនេះ។ ពូចក់ថា ឥឡូវនេះ ភរិយាខ្លួន បើកឱកាសឲ្យខ្លួនផ្សះផ្សាគ្នា ត្រូវរ៉ូវគ្នាវិញ។
និយាយដល់ចំណុចនេះ Adminជីងចក់ បានធ្វើការសន្យាជាមួយប្រជាជន១៦លាននាក់ថា ករណីឆាត ឬលួចមានស្រីនេះ លែងមានទៀតហើយ ហើយបើខ្លួនធ្វើរឿងហ្នឹងទៀតកិត្តិយសកូនប្រុសរបស់ខ្លួន ខ្លួនលែងមានមុខនៅក្នុងបណ្ដាញសង្គមតទៅទៀតហើយ។
ជាមួយគ្នានេះ Adminជីងចក់ បានសួរយោបល់អ្នកគាំទ្រថា ករណីខ្លួន ហើយនិងភរិយាត្រូវគ្នា សម្របសម្រួលគ្នា ក្រោមគោលនយោបាយឈ្នះឈ្នះទាំងអស់គ្នា តើពូមីង លោកតា លោកយាយ កូនក្មួយទាំងអស់គ្នាគិតយ៉ាងម៉េចដែរ?
បន្ថែមលើនេះAdminជីងចក់ បានបញ្ជាក់ជំហររបស់ខ្លួនថា «ឥឡូវពូនិយាយ ពីជំហរ របស់ពូ ពូពិតជាចង់ត្រូវគ្នាជាមួយគាត់មែន ទី១, ទី២ ពូពិតជាទទួលខុស បានន័យថាពូ ពិតជាទទួលនូវកំហុសដែលពូធ្វើមែន ពូអត់ប្រកែកទេ»។
អ្នកអត្ថាធិប្បាយបាល់ទាត់ដ៏ល្បីរូបនេះ បានបន្តថា «អ្វីដែលពូបញ្ជាក់កាលពីដំបូងថាពូទទួលខុស ហើយជុំវិញបញ្ហានេះ ពូក៏បានគិតហើយគិតទៀតថា សួរថាចិត្តពូនៅនឹកគាត់អត់ នៅស្រឡាញ់គាត់អត់ នៅ ទាំងនឹក ទាំងស្រឡាញ់ វាជាលើកទី១ សម្រាប់ពូផង បើនិយាយពីជីវិតគ្រួសារ ខ្ញុំពិតជាចង់ត្រូវគ្នាជាមួយគាត់មែន ព្រោះគាត់បើកឱកាសឲ្យខ្ញុំវិញ ឥឡូវគាត់ចូល comment ហើយនេះ comment ខ្ញុំ Pin នៅខាងក្រោមនេះ»។
ក្រោយពីសួរយោបល់មហាជនរួចមក ពូចក់ បង្ហាញជំនឿចិត្តខ្លួនថា «តែបើតាមមើលទៅខ្ញុំជឿថាអ្នកទាំងអស់គ្នាពិតជាចង់ឲ្យពូ ហើយនិងមីងត្រូវគ្នា ដូចអ្វីដែលក្មួយៗបាន comment ក្នុងហ្នឹងមែន អ៊ីចឹងស្អែក ប្រហែលជាខ្ញុំត្រូវចូល live ជាមួយគាត់ ពីរនាក់គាត់ដើម្បីយើងបញ្ជាក់ជំហររៀងខ្លួន ប្រហែលជាអាចអ៊ីចឹងហើយ»៕ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖