អ្នកតាមដានព័ត៌មានសិល្បៈច្បាស់ជាបានដឹងហើយថា តារាចម្រៀងទេព បូព្រឹក្ស និងលោកងួន ចាន់ដេវីត ហៅG-Devith បានស្រឡាញ់គ្នាអស់រយៈពេលប្រមាណ៤ឆ្នាំមកហើយ ជាមួយនឹងការតស៊ូ, ការសាងអនុស្សាវរីយ៍ជាមួយគ្នា រាប់មិនអស់។
គេសង្កេតឃើញថា កាលពីពួកគេឈរជើងក្រោមដំបូលផលិតកម្មនោះ ជីវភាពរបស់ពួកគេ ហាក់មិនទាន់ប្រសើរនៅឡើយ។ ប៉ុន្តែពេលសម្រេច ចាកចេញពីផលិតកម្ម មកសាងឈ្មោះជាតារាចម្រៀងឯករាជ្យ ទោះមិនមានភាពល្បីដូច ពីមុនក៏ពិតមែន តែជីវភាពរបស់ពួកគេ ល្អប្រសើរខ្លាំងណាស់។
សព្វថ្ងៃ ពួកគេ មានលុយ ទិញផ្ទះ ទិញសម្ភារៈទំនើបៗ ពិសេសការទិញរថយន្តលំដាប់អភិជន ម៉ាក Rolls Royce Ghost តែម្ដង។ ងាកមក ក្រុមគ្រួសាររបស់ពួកគេទាំងសងខាងវិញ ឃើញថា មានភាពស្និទ្ធស្នាលជាមួយគ្នា និងស្រឡាញ់ពួកគេទាំង២ដូចគ្នា ជាហេតុធ្វើឲ្យស្នេហារបស់ពួកគេ ទៅមុខប្រកបដោយសុភមង្គល។
ចំពោះការប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកវិញ ឃើញថា ពួកគេទាំង២នាក់ មានប្រជាប្រិយភាពដូចគ្នា ដោយផេករបស់ពួកគេមានអ្នកចុចឡាយសុទ្ធតែលើសពី១លានដូចគ្នា ហើយក៏ឧស្សាហ៍បង្ហោះរូបថត អមដោយCaptionដូចគ្នាផងដែរ។
ជាក់ស្ដែងនៅល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ទេព បូព្រឹក្ស បានបង្ហោះរូបថត២សន្លឹកទន្ទឹមគ្នា ដោយមួយសន្លឹកជារបស់ខ្លួនឯង និងមួយសន្លឹកទៀត ជារបស់លោកងួន ចាន់ដេវីត កាលពីជំនាន់២០១០ អមដោយCaptionយ៉ាងខ្លីថា «ជំនាន់ 2010 DITWAY & TBP»។
តាមរយៈរូបថតទាំង២ខាងលើនេះ ពិតជាធ្វើឲ្យអ្នកគាំទ្រទប់ចិត្តមិនជាប់នោះឡើយ ដោយពួកគេ បានចាប់អារម្មណ៍ និងយល់ឃើញស្រដៀងៗគ្នាដូច្នេះថា «ចែព្រឹកស្អាតតាំងពីកើត,ចែស្អាតតាំងពីក្មេង, បើអាចទាញពេលវេលាថយក្រោយបាន ខ្ញុំមិនចង់ឃើញរូប Idol Ditway ទេ, ចែព្រឹក្សស្អាតតាំង២តូចហ៎, បងប្រឹក្សមធ្យម ងំបងវីត, Ditway រាងដូចចង្កឹះ, ចាញ់បងទេពបូព្រឹកដាច់, ខាងស្រីឡើងគួរឲ្យស្រឡាញ់ ខាងប្រុសវិញចប់»។
«បងវីដមុខដូចវាំងដឺ, ខាងស្រីឡើងស្អាតខាងប្រុសវិញបាច់មើល, បើបងដេវីតវិញចាញ់បងទេពបូព្រឹក្សដាច់, ខាងស្រីមធ្យម ងំខាងប្រុសស្អាតអស់ទាស់, កោតបងឯងស្រលាញ់បងវីដ រួច, ខាងស្រីមើលរាងគេឡើងcute តែខាងប្រុសយើងនេះវិញដូចឈើចា ក់ធ្មេញ, ខាងស្រីនៅតែស្អាតដដែល , Ditway រកកន្លែងស្អាតអត់ឃើញតែបើTBP វិញស្អាតសា ហាវ, បងTep Boprek ស្អាតតាំងពីដើម»៕