ចិត្តល្អណាស់​! ក្រោយ​ដឹង​ថា ផេ​ន​ខេ​ក​ ជាប់បំណុលគេ​១៥​ម៉ឺន​ដុល្លារ អ្នកស្រី ទ្រី ដា​ណា ចេញមុខ​ជួយ តាម​រយ​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត បាន​ជ្រាប​រួចមកហើយ​ថា កន្លងមក ផេ​ន​ខេ​ក ធ្លាប់​ទម្លាយ​រឿង​ខ្លួន​ជំពាក់​បំណុល​គេ តែ​មិន​ដឹង​ចំនួន​ប៉ុន្មាន​នោះទេ ហើយ​ស្រប​ពេល​កំពុង​ជាប់បំណុលគេ តារា​ល្បីឈ្មោះ​រូបនេះ ក៏បាន​ដឹក​ដៃគូ​ស្នេហ៍ ដែល​ជា​បុរស​រូប​សង្ហា វី​ឆៃ ចូល​រោងការ កាលពី​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២២ កន្លងទៅនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​រៀបការ​បាន​ប្រមាណ​ជាង​១​ខែ ពោល នៅ​ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០២២​នេះ ស្រាប់តែ​មហាជន ពិសេស​អ្នកគាំទ្រ មានការ​ភ្ញាក់ផ្អើល ពេល​ទទួល​ដំណឹង​ថា ចំណង​ស្នេហ៍​របស់ ផេ​ន​ខេ​ក ជាមួយ​នឹង​លោក​វី​ឆៃ ដល់​ផ្លូវបំបែក ដោយ​ពេល​នោះ តារា​ល្បី​រូប​នេះ បាន​ប្រកាស​ក្ដែង​ៗ​ថា មិនមែន​ជា​ការសម្ដែង​នោះ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​ ថ្មីៗ​នេះ ស្រាប់តែ​ម្ចាស់​បំណុល​ជាច្រើន​ទម្លាយ​រឿង​ផេ​ន​ខេ​ក ជាប់​បំណុល​ពួកគេ​ រហូត​ពិធី​ការិនី​រូប​នេះ ដាច់ចិត្ត​ប្រកាសប្រាប់​មហាជន​ថា ខ្លួន​ជំពាក់​បំណុល​គេ​រហូតដល់​ទៅ​១៥​ម៉ឺន​ដុល្លារ​ឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រប​ពេល​កំពុង​មាន​ទុក្ខ​នេះ គេ​ក៏​ឃើញ​មាន​ការ​ជួយ​ពី​បុគ្គល​ល្បី​មួយ​ចំនួន​ផងដែរ តែ​អ្វី ដែល​កាន់តែ​ពិសេស និង​ភ្ញាក់ផ្អើល​នោះ ត្រង់​ថា អ្នកស្រី ទ្រី ដា​ណា ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌ ចេញមុខ​ជួយ តាមរយៈ​ការ​ផ្ដល់​ការងារ​ឲ្យ​ធ្វើ ជាហេតុ​ធ្វើ​ឲ្យ​ផេ​ន​ខេ​ក រំភើប​មិន​ស្ទើរ​នោះ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង នៅ​រសៀល​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២២​នេះ ផេ​ន​ខេ​ក បាន​បង្ហោះ​រូបថត អម​ដោយសារ​បញ្ជាក់ថា «​អរគុណ​បងស្រី​ទ្រី ដា​ណា ដែល​ផ្តល់ឱកាស​ការងារ​ជូន​ប្អូន ឲ្យ​ប្អូន​បាន​ការងារ​ដើម្បី​យកទៅ​ដោះបំណុល​គេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយក៏​អរគុណ​ដល់​ពុក​ម៉ែ​បងប្អូន​ទាំង​អស់គ្នា​ ដែល​គាត់​តែងតែ​អាណិត​ស្រឡាញ់ ហើយ​ផ្ដល់​ជា​ការងារ ចឹ​ង​អី​ ដែល​ខ្ញុំ​ចង់បាន​គឺ​ចង់​ឲ្យ​បងប្អូន​ជួយ​like និង​ស៊េរ​រូប​ខ្ញុំ ដើម្បីឲ្យខ្ញុំ​បានការ​ងារ​ធ្វើ​បន្តទៀត ដើម្បីឲ្យខ្ញុំ​ឆាប់​រួច​បំណុល​គេ អរគុណ​សម្រាប់​ការ​ស្រឡាញ់ និង​ចូលចិត្ត​របស់​បងប្អូន​ទាំង​អស់គ្នា​មកកាន់​នាង​ខ្ញុំ ( នេះ​ជា​តួនាទី​ការងារ​របស់​ខ្ញុំ​) »៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment