ព្រះនាងតូច នរោត្តម ជេនណា តាមរយៈហ្វេសប៊ុកផ្លូវការរបស់ទ្រង់ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ បានបង្ហាញពីការសោកស្ដាយមិនបានជួបជីដូនបង្កើត អ្នកម្នាង ឌួង ឌីយ៉ាត ក្នុងដង្ហើមចុងក្រោយ។
ព្រះនាងតូច ជេនណា បានបង្ហោះសារដូច្នេះថា ៖ មរណភាពនៃជីដូនខ្ញុំ អ្នកម្នាង ឌួង ឌីយ៉ាត
ខ្ញុំរំជួលចិត្ត រន្ធត់ក្តុកក្តួលណាស់ចំពោះការចាកចេញដ៏ឆាប់រហ័សនៃជីដូនបង្កើតខ្ញុំអ្នកម្នាង ឌួង ឌីយ៉ាត ដោយជីដូនខ្ញុំបានទទួលមរណភាព កាលពីម៉ោង ១១:៣៩នាទីព្រឹកនាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះនៅមន្ទីរពេទ្យមួយក្នុងក្រុងបាងកក ប្រទេសថៃ ដោយរោគាពាធ។
ម៉ាក់យាយជាទីស្រឡាញ់របស់ចៅ ចៅស្តាយណាស់ដែលចៅមិនបានជួប និងនៅក្បែរម៉ាក់យាយក្នុងដង្ហើមចុងក្រោយ។ ចៅតែងតែបន់ស្រន់សុំឲ្យម៉ាក់យាយនៅជាមួយចៅឲ្យបានយូរ តែពេលនេះម៉ាក់យាយទៅចោលចៅហើយ ទៅគ្មានថ្ងៃបានជួបវិញ។
ឱ! ម៉ាក់យាយអើយ ចៅនៅតែនឹក នឹក នឹក និងចងចាំពីការស្រឡាញ់ ការអប់រំ ការថ្នមថ្នាក់របស់ម៉ាក់យាយគ្មានថ្ងៃភ្លេច។ ខ្ញុំម្ចាស់ នាងខ្ញុំ និងទូលថ្វាយជម្រាប ពីការប្រារព្ធកម្មវិធីបុណ្យសពម៉ាក់យាយខ្ញុំ នៅពេលក្រោយ៕