ទីបំផុតចម្រៀងមួយបទ មានចំណងជើងថា «ពឺតៗ» របស់កំពូលតារាចម្រៀងខេមរៈ សិរីមន្ត បានចេញMVហើយ បន្ទាប់ពីចេញជាLYRIC VIDEOកាលពីប្រមាណ៤ខែមុនល្បីក ក្រើកស្រុកខ្មែរ ល្បីរហូតដល់បរទេសនោះ។
បទចម្រៀងនេះ មានភាពល្បីល្បាញខ្លាំងណាស់ រហូតតារាចម្រៀងមួយចំនួនយកទៅច្រៀងCoverទៀតផង ហើយបើគិតមកដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ LVបទនេះ មានចំនួនអ្នកទស្សនាសរុបរហូតដល់ជិត២១លានដងទៅហើយ ជាមួយនឹងការបញ្ចេញមតិប្រមាណ១ម៉ឺនដងឯណោះ។
ចំពោះMVបទនេះ បានចេញជាផ្លូវការនៅយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ហើយក្រោយចេញរយៈពេលប្រមាណ៤ម៉ោង មានអ្នកទស្សនាជាង១០ម៉ឺនដង ជាមួយនឹងការបញ្ចេញមតិលើកសរសើរជាច្រើន ពិសេសការប្រើប្រាស់ឧបករណ៍ភ្លេងខ្មែរសម្ដែងក្នុងបទនេះតែម្ដង។
បទនេះ និពន្ធទំនុកច្រៀង ៖ ខេមរៈ ភារុណ, និពន្ធបទភ្លេង ៖ Lock TA Kii, សម្រួលតន្ត្រី ៖ ឈិត តេងរិទ្ធ, ដឹកនាំសម្ដែង ៖ ឯម ស៊ីដែន – សុភៈ ត្រូវបានអ្នកគាំទ្រលើកសរសើរដូច្នេះថា «Wow បទពឺតៗដែលល្បីជាងគេនៅស្រុកខ្មែរមកដល់ហើយ MV វិញឡូយកប់ម៉ងនេះៗ, កំពុងតែឆ្ងល់ថាពេលណាចេញMV ឥឡូវមកហើយ, អីយ៉ាបទពឺតៗដែលល្បីខ្លាំងនៅកម្ពុជាចេញ MV ហើយឡូយខ្លាំងណាស់បងប្អូន!»។
«ពឺតៗ បទដែលល្បីឥឡូវចេញMVហើយ ឡូយកប់ ពិសេសមានទាំងឧបករណ៍ភ្លេងខ្មែរ, បទ ពឺតៗ ចេញ MV ហើយ បទល្បី ពីរោះ ហើយថែមទាំង MV ឡូយទៀត ខប់ៗណាស់អាយដល, បទនេះ ជាបទដែលល្បីជាងគេនៅសម័យនេះ ពឺតៗ ខេមរៈសិរីមន្ដ!!, MVពឺតៗដ៏ល្បី២០២១មកដល់ហើយ ពិតជាឡូយខ្លាំងណាស់ ស្រលាញ់ បងមន្ត ពេញបេះដូង, បទនេះមិនចាញ់បរទេសឡើយ សូមអោយហង្សមាសនៅតែខ្លាំង ឈរលំដាប់លេខមួយរបស់កម្ពុជាជារៀងរហូត ផលិតបទបងមន្តអោយបានច្រើន»។
ទន្ទឹមនឹងការសរសើរ ក៏មានការរិះ.គន់ចំពោះMVបទនេះផងដែរថា «បទ ហ្នឹងបើថតMVបែបស្រុកស្រែទំនងជាងព្រោះវាត្រូវជាមួយភ្លេងខ្មែរផង, កាយវិការរាំស្លូត និងយឺតជាងបទភ្លេងពេក… ភ្លេងកន្ត្រាក់អារម្មណ៍ល្អណាស់ តែកាយវិការរាំយឺតៗពេក…, បទនេះអ្នកបង្កើត style រាំអន់ពេក រាំslowជាងភ្លេង ហើយក្បាច់រាំមិនរន្ថើនសោះ, បទចម្រៀងល្បីកប់ តែMVមិនឡូយទេ សុំទោស បើប្រៀបទៅនឹងផលិតកម្មផ្សេងនៅចាញ់គេ សុំទោស ដែលចូលចិត្តនិយាយត្រង់»៕ សូមទស្សនាវីដេអូចម្រៀងនេះ ខាងក្រោម ហើយធ្វើការវាយតម្លៃទាំងអស់គ្នា៖