បន្ទាប់ពីឈ្លោះគ្នាបែកផ្សែងក្នុងចម្រៀងឆ្លើយឆ្លង៤បទ ជាប់គ្នានោះ ពេលនេះ តារាចម្រៀងល្បីឈ្មោះលោកខេម និងតន់ ចន្ទសីម៉ា បានចេញចម្រៀងមួយបទទៀត បែបផ្ដោះផ្ដងស្នេហាគ្នាវិញម្ដង មានចំណងជើងថា «ដុល្លារមានប្ញទ្ធិ»។
បទនេះ និពន្ធMelody និងទំនុកច្រៀង ៖ យឹម តាស្រង់, និពន្ធបទភ្លេង ៖ លាង ស៊ានលីន, ដឹកនាំសម្តែង ៖ Jonathan, ថតដោយ៖ សុខ ដាន់, រៀបចំការផលិត៖ រាជម៉ានុត បានចេញជាផ្លូវការជាប្រភេទLYRIC VIDEO នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។
ចម្រៀងមួយបទនេះ មានភាពពីរោះខ្លាំងណាស់ ដោយឃើញថា ស្រដៀងទៅនឹងបទ «បងស្រណោះឆ្នាំទៅ» ហើយក៏ត្រូវបានអ្នកគាំទ្រលាន់មាត់សរសើរព្រោងព្រាតផងដែរថា ទេសភាពស្អាត សម្ដែងសម។ ប៉ុន្តែមានការសំណូមពរឲ្យមានការស្លៀកពាក់បែបប្រពៃណី ដោយហេតុថា ជាបទចូលឆ្នាំ។
ជាក់ស្ដែង ក្នុងចំណោមការបញ្ចេញមតិជាង៣០០នោះ មតិសរសើរ បានលើកឡើងដូច្នេះថា «ពីរោះណាស់អាយដល ឆ្នាំនឹងស៊ីដាច់គេហើយ, ចុមឈ្លោះគ្នាសុខៗមេចមកញ៉ែគ្នាណាទៀតហើយ, សូមសរសើរ អ្នកនិពន្ធមួយថ្ងៃមួយបទពិតជាអស្ចារ្យ, ដុល្លារមានឬទ្ធិ ចិត្ដស្រណោះភ្លេង គេងនឹកគ្នា, ឡូយហ្មងបង មួយគូនេះសមគ្នាណាស់, រណ្ដំណាស់បងស្តាប់មិនចេះណាយ, Wowទេសភាពស្អាតបទក៏ពីរោះដែរ»។
ចំពោះមតិរិះគន់ និងសំណូមពរ បានលើកឡើងដូច្នេះថា «បើស្លៀកពាក់បែបប្រពៃណីមិនដឹងជាល្អយ៉ាងណាទេ, សុំបទប្រពៃណីអោយចំមួយមក melody ភ្លេង mv សម្លៀកបំពាក់ប្រពៃណី អោយសមជាបទស្វាគមន៍ឆ្នាំថ្មី១បទបង, Galaxy ប្រហែលខ្វះខោអាវប្រពៃណីពាក់, សុំឲ្យស្លៀកពាក់បែបប្រពៃណីផងបង ព្រោះជាបទចូលឆ្នាំខ្មែរ, សា្ដប់ហើយយល់ថា ភ្លេងដដែលៗ និង មូលូឌី ក៏ដដែលដែរ»៕