ប្រិយមិត្ត បានជ្រាបរួចមកហើយថា ពិធីការិនី រូបស្រស់មានឈ្មោះ ជាអ្នកមេម៉ាយក្តៅស្រួយ អ្នកនាងសុខ សោម៉ាវត្តី បច្ចុប្បន្ន នាងកំពុងតែសាងសម្ព័ន្ធស្នេហាជាផ្អែមល្ហែមជាមួយកីឡាករ លីវ៉ា ហេទ ហើយក៏ធ្លាប់បង្ហាញពីតម្រុយចូលរោងការផងដែរ នាពេលកន្លងមក។
ទំនាក់ទំនងរវាងតារាស្រី សុខ សោម៉ាវត្តី និងកីឡាករបាល់ទាត់ លី វ៉ាហេទ រហូតមកដល់ពេលនេះ នៅតែផ្អែមល្ហែមដដែល ប្រៀបបាននឹងសត្វលលកញីឈ្មោលអញ្ចឹងដែរ។ ជាក់ស្តែង កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ សុខ សោម៉ាវត្តី បានបង្ហោះរូបយ៉ាងផ្អែមល្ហែមជាច្រើនសន្លឹកជាមួយគ្នា អមដោយសារបែបនេះថា ៖
«តើធ្លាប់ខឹងនរណាហើយសើចរហូតអត់ ???ម្នាក់ដែលនៅក្នុងរូបហ្នឹងតែងតែលួចស្នាមញញឹម និង សុភមង្គលរបស់ខ្ញុំដោយមិនដឹងខ្លួនរហូត ហើយខ្លួនឯងនិងក៏ចេះតែព្រម អនាគតប្ដីសម្លាញ់អ្នកណានិយាយអីពីបងអាក្រក់អូនមិនខ្វល់សំខាន់ យើងសប្បាយចិត្ត ស្រលាញ់គ្នា 4 ឆ្នាំហើយតែស្អប់រឿងម្យ៉ាង គឺមិនចេះធ្វើអោយធុញសោះ ដឹងចិត្តអូនចូលចិត្តអី មានអីថ្មីគឺថាមិនអោយអូនយឺតជាងគេទេ»។
លុះនៅដើមឆ្នាំ២០២១ សុខ សោម៉ាវត្តី បានបង្ហោះរូបថតជុំគ្នាជាមួយកូនស្រី និងកីឡាករ លីវ៉ា ហេទ ពោរពេញដោយស្នាមញញឹម មើលទៅពិតជាមានសេចក្ដីសុខ សុភមង្គលខ្លាំងណាស់ ហើយថ្មីៗនេះទៀត ក៏ដូចពេលកន្លងមក នាងតែងតែបង្ហោះរូបថតកូន បង្ហាញក្ដីស្រឡាញ់ ក្នុងនាមជាម្ដាយដ៏មានទំនួលខុសត្រូវនោះ។
ងាកមកមើលមុខរបររកស៊ីរាល់ថ្ងៃវិញ សុខ សោម៉ាវត្តី បានខិតខំខ្លាំងណាស់ដើម្បីរកលុយឲ្យបានច្រើននោះ ហើយនៅថ្ងៃនេះ នាង បានបង្ហោះរូបថតដ៏ស្រស់ស្អាតរបស់ខ្លួន អមដោយសារដ៏មានអត្ថន័យ ធ្វើឲ្យអ្នកគាំទ្រឃើញហើយលាន់មាត់សរសើរទាំងរូបសម្រស់ និងខ្លឹមសារCaptionដ៏ទាក់ទាញនៅឃ្លាចុងក្រោយរបស់នាងនោះ។
សុខ សោម៉ាវត្តី បានបង្ហោះសារបែបនេះថា «អាយុច្រើនហើយគ្មានពេលគុំ គ្មានពេលច្រណែន គ្មានពេលស្អប់ គ្មានពេលខឹងអ្នកណាទេ បើរវល់តែធ្វើរឿងអស់ហ្នឹងពេលវេលាកាន់តែខើចហើយ សប្បាយចិត្តនឹងអ្វីដែលយើងមាន យកពេលវេលាទៅស្វែងយល់អ្វីដែលយើងចូលចិត្តយ៉ាងពិតប្រាកដ រាប់អានមិត្តដែលមានគុណភាព កុំខ្វល់សំដីអ្នកដទៃ រឿងដែលសំខាន់មួយទៀតគឺអ្នកជំពាក់លុយជួយសងលុយផង កុំយកលុយអូនទៅសើយសុខហើយធ្វើភ្លេច ហេហេហេ»៕